បីនារីមានជំងឺស្មារតីដួលប្រកាច់ ទៅរំលោភក្រោមដើមត្នោត

នារី​ឈ្មោះ ទន.សម ភេទ ស្រី អាយុ ១៧ ឆ្នាំ ជាជន​ពិការ​​​សតិ​បញ្ញា​​(មានជំងឺ​ប្រកាច់) ត្រូវ​បុរស​​ឈ្មោះ ហង.កម ​ភេទប្រុស អាយ២៥ ឆ្នាំ ជនជាតិខ្មែរ  មានមុខ​របរ​​មិនពិត​ប្រាកដ ជាអតីត​យោធា​៩១១ កងឆ័ត្រ​យោង ចាប់បី​យក​ទៅ​រំលោភ​​សេពសន្ថវៈ​​នៅក្រោម​ដើម​ត្នោត​ ចំង៉ាយ​​ប្រហែល ៥០ម៉ែត្រ ពីផ្ទះ​នារី​រង​គ្រោះ  ពេលនាង​មាន​ជំងឺ​ប្រកាច់​​ដួល​នៅ​មុខ​ផ្ទះ​របស់ខ្លួន។ ហេតុការណ៏​​កើតឡើង​​ថ្ងៃទី២២​​​​ ខែមិនា​​​​​ ឆ្នាំ២០១៤ វេលា ម៉ោង១.០០​ យប់​អាធ្រាត្រ​​នៅ​ភូមិ អន្លង់ចំណារ  ឃុំ …

បីនារីមានជំងឺស្មារតីដួលប្រកាច់ ទៅរំលោភក្រោមដើមត្នោត Read More

កុមារីមានជំងឺស្មារតីអាយុ ១៤ឆ្នាំ ត្រូវរងការ​ចាប់​រំលោភ​សេពសន្ថវៈ ៣ដងក្នុងរយះ​ពេល ១ខែ

កុមារី​​ឈ្មោះ សខ. រក អាយុ ១៤ឆ្នាំ មានជំងឺ​ប្រចាំកាយ​ផ្នែក​ស្មារតី រស់នៅ​ភូមិ រលាំងបែង ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ត្រូវបាន​បុរស​ឈ្មោះ ឈន. សវ អាយុ ៣១ឆ្នាំ រស់នៅភូមិ​ជាមួយ​គ្នា ចាប់រំលោភ​ចំនួន ៣ដង ក្នុង​រយះ​ពេល ១ខែ គឺ​លើកទី១ នៅ​ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៤ វេលា​ម៉ោង ២រសៀល …

កុមារីមានជំងឺស្មារតីអាយុ ១៤ឆ្នាំ ត្រូវរងការ​ចាប់​រំលោភ​សេពសន្ថវៈ ៣ដងក្នុងរយះ​ពេល ១ខែ Read More

សេចក្ដីថ្លែងការណ៍ ការមិនដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត ជាការរំលោភច្បាប់

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ ការមិនអនុញ្ញាត អោយ លោក វន ពៅ និងតំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត ដែលតុលាការ សាលារាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ មិនព្រមអនុញ្ញាត អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន នោះ។ ការមិនអនុញ្ញាតអោយ ជនជាប់ចោទ ដែលមិនបានប្រព្រឹត្តិបទល្មើស របស់តុលាការ សាលាឧទ្ធរណ៍ នាពេលកន្លងមក ក៏ដូចជា ការសំរេចរបស់ តុលាការ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ដែលជាការបើកសវនាការ លោកទី៣ ទៅលើសំណើសុំរបស់មេធាវី ដែលស្នើសុំអោយ លោក វន ពៅ និង តំណាងកម្មករ ២០នាក់ផ្សេងទៀតនេះ ជាការបង្ហាញ អោយឃើញថា តុលាការកម្ពុជា មិនបានអនុវត្តតាមស្មារតីច្បាប់ដែលមានជាធរមាននោះទេ។ ការចាប់ និងឃុំខ្លួន លោក វន ពៅ និង កម្មករចំនួន ២០នាក់ សមាគអាដហុក បានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានផ្ដល់មេធាវី ដល់ជនរងគ្រោះ ចំនួន១៥ នាក់ ក្នុងចំណោម ជនរងគ្រោះដែលនៅជាប់ឃុំ ២១នាក់។ យោងតាមការសង្កេតតាមដាន ទៅលើដំណើរការនៃសវនាការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ទៅលើសំណុំរឿង ខានលើនេះ សមាគអាដហុក កត់សំគាល់ឃើញថា តុលាការសាលាដំបូងរាជធានីភ្នំពេញ កំពុងអនុវត្តខុសច្បាប់៖

សេចក្ដីថ្លែងការណ៍ ការមិនដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត ជាការរំលោភច្បាប់ Read More

សេចក្តីថ្លែងការណ៍ ប្រទេសកម្ពុជា គឺ ជាប្រទេស មួយកាប់បំផ្លាញ និង ដឹកជញ្ជូនឈើ ខុសច្បាប់

អង្គការការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា(អាដហុក) ដែលមាន​សាខាចំនួន២៤​ រាជធានីខេត្ត មានបេសកកម្ម តាមឃ្លាំមើលសិទិ្ធមនុស្ស និង​ធនធានធម្មជាតិ នៅកម្ពុជា សម្តែងនូវការព្រួយបារម្ភ​ជាខ្លាំងចំពោះ​ការប្រព្រឹត្ត​បទល្មើសព្រៃឈើ ក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមាន ក្រោមរូបភាព​ នៃការផ្ដល់ អាជ្ញាប័ណ្ណ សម្បទាន ស្របច្បាប់ ទៅអោយ​ក្រុមហ៊ុន ធ្វើសកម្មភាព ក្នុងការកាប់ឈើ ក្នុងតំបន់ សម្បទានដីសេដ្ឋកិច្ច គ្មាន​ការត្រួពិនិត្យ ទៅលើការ ធ្វើអាជូវកម្ម កែឆ្នៃគ្រឿងសង្ហារឹម តាមរយៈ​នៃការជួល​ឬលើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅកាប់ព្រៃឈើ នៅតាមបណ្តាលតំបន់មួយចំនួនដែលមានព្រៃឈើ នៅសេសសល់តិចតួច។

សេចក្តីថ្លែងការណ៍ ប្រទេសកម្ពុជា គឺ ជាប្រទេស មួយកាប់បំផ្លាញ និង ដឹកជញ្ជូនឈើ ខុសច្បាប់ Read More

តាចាស់តណ្ហាក្រាស់រំលោភក្មួយស្រីអាយុ៣ឆ្នាំ

កាលពីថ្ងៃទី​១០ ខែកុម្ភ: ឆ្នាំ​២០១៤ ម៉ោង ១១: ៣០នាទីព្រឹក មានករណីចាប់រំលោភសេពសន្ថវៈលើកុមារីមួយ នៅភូមិ១ ឃុំចាំយាម ស្រុកមណ្ឌុលសីមា ខេត្តកោះកុង ប្រព្រឹត្តដោយឈ្មោះ ប្រាក់ ឆាត ភេទប្រុសអាយុ ៧៣ ឆ្នាំ ជាអាចារ្យភ្លុកវត្ត បានចាប់រំលោភលើក្មួយស្រីថ្លៃ ទ.ស.ព ទើបតែអាយុបានបីឆ្នាំ នៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួនផ្ទាល់ នៅពេលដែល ម្តាយក្មេងស្រីរងគ្រោះ បានយកកូនមកផ្ញើ ព្រោះតែរវល់ ទៅ​ស៊ីឈ្នួលគេ។​ ក្រោយពីបទអន្តរាគមន៏របស់សមាគម​អាដហុក ប្រចាំខេត្តកោះកុង និងប្រធានកាកបាទក្រហមខេត្តកោះកុង …

តាចាស់តណ្ហាក្រាស់រំលោភក្មួយស្រីអាយុ៣ឆ្នាំ Read More

សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញចាប់មនុស្សដោយរំលោភច្បាប់

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការចាប់ ប្រជាពលរដ្ឋ ដែលគ្មានកំហុស ដោយអាជ្ញាធរក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ម៉ោងប្រហែលជា ៩ព្រឹក អាជ្ញាធរខ័ណដូនពេញ បានប្រើកម្លាំងក្រៅក្របខ័ណ្ឌ ធ្វើការចាប់ខ្លួន យុវជនម្នាក់ ឈ្មោះភក្តី អាយុប្រហែល ៣៥ឆ្នាំ នៅខាងកើតផ្សារធំថ្មី ខណៈពេលដែល យុវជនរូបនេះ ជិះម៉ូតូ តាមមើល ក្រុមយុវជនខ្មែរមហានគរ ដែលមានគ្នាចំនួន ០៩នាក់ធ្វើការ ប្រលែងសត្វសុំសុខសន្តិភាព នៅថ្ងៃទិវាយុត្តិធម៌សង្គមពិភពលោក នៅទីលានប្រជាធិបតេយ្យ។ ក៏ប៉ន្តែត្រូវបានកងសន្តិសុខខ័ណ្ឌ ដូនពេញធ្វើការបង្រ្កាប ដោយប្រើប្រាស់កម្លាំង ក្រៅក្របខណ្ឌរដ្ឋ។ គួររំលឹកផងដែរថា ក្រោយពីការបង្ក្រាបដោយហឹង្សា ទៅលើ ក្រុមជនស៊ីវិល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ បណ្ដាលអោយ មនុស្ស ១នាក់ស្លាប់ ការបង្ក្រាបទៅលើ ក្រុមកម្មករ កម្មការនី រោងចក្រ នៅមុខវត្តស្ទឹងមានជ៏យ បណ្ដាលអោយ ស្រ្តីម្នាក់ស្លាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ និង ការបាញ់ បង្ក្រាប យ៉ាងសាហាវ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ដែលបណ្ដាល អោយកម្មករ ចំនួន៥នាក់ស្លាប់​ និងរងរបួស ជាច្រើន នាក់ នាពេលកន្លងមក។ បើទោះបីជា ការបង្រ្កាប យ៉ាងធ្ងន់ធ្ងរ ដោយកងកម្លាំងប្រដាប់អាវុធ របស់រដ្ឋាភិបាល នាពេលកន្លងមក មានករិះគន់ និងថ្កោលទោស

សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញចាប់មនុស្សដោយរំលោភច្បាប់ Read More

កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ជុំវិញកង្វល់ នៃបញ្ហាហិង្សា បណ្តាលឲ្យមានឃាតកម្ម និង អត្តឃាតកម្ម

កង្វល់ដែល​បានលើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ជាមួយ ទូរទស្សន៍​អាស៊ី​អគ្នេយ៍ និង ទូរទស្សន៍​ហង្សមាស​ថ្ងៃនេះ៖ ១.ការកើន​នូវករ​ណីឃាត​កម្ម ដោយ​សារ​ហិង្សា​ក្នុង​គ្រួសារ ប្រៀបធៀប​២ខែចុង​ឆ្នាំ​២០១២ និង​ដើម​ឆ្នាំ​២០១៣ ជាមួយ​នឹងចុងឆ្នាំ ២០១៣ និង​ដើមឆ្នាំ​​២០១៤ នេះ ពី​៦ករណី​​មក ១១ករណី​​​ ២.ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ ដែលជា​ដើមហេតុ​នៃហិង្សា និង​វិបត្តិក្នុង​គ្រួសារ បាន​បណ្តាល​ឲ្យមាន អំពើឃាត​កម្ម និង អត្តឃាត ដូចជា​ប្តីសម្លាប់​ប្រពន្ធ  ប្តីសម្លាប់​ប្រពន្ធ  កូនសម្លាប់​ម្តាយ ការធ្វើអត្ត​ឃាតដូច​ជា​ដុត​សម្លាប់​ខ្លួន ការ​លេបថ្នាំ​សម្លាប់​ខ្លួន ចងក​សម្លាប់​ខ្លួន អារក​សម្លាប់​ខ្លួន​ ៣.កង្វល់​អំពីភាព​ទន់ខ្យោយ​នៃប្រសិទ្ធិភាព​នៃការអនុវត្តន៍​ច្បាប់ទប់​ស្កាត់អំពើ​ហិង្សា …

កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ជុំវិញកង្វល់ នៃបញ្ហាហិង្សា បណ្តាលឲ្យមានឃាតកម្ម និង អត្តឃាតកម្ម Read More

ADHOC Condemns Court’s Decision Not to Release Detained Human Rights Defenders, Activists and Workers

Phnom Penh, 11 February 2014 – The Cambodian Human Rights and Development Association (ADHOC) condemns the Court’s decision today to continue to detain 21 demonstrators arrested during peaceful demonstrations in early January, 2014. ADHOC provided lawyers to 15 of the 23 people arrested at Yakjin Factory on 02 January 2014 and at the Canadia Industrial Zone on 03 January 2014.

ADHOC urges the Courts to drop all charges against the 23 demonstrators, and to compensate them for the time they have been illegally detained. Citizens of Cambodia have a constitutionally protected right to demonstrate, a right which has been denied through the use of deadly force to crackdown on demonstrators and the ongoing ban on assemblies. Four people have been killed; one young man is missing and scores more have been injured since the start of January. As yet nobody has been held to account for the violence, highlighting the culture of impunity which plagues Cambodia. The use of live ammunition on demonstrators is in breach of international standards of proportionality and has been widely condemned by rights groups and observers.

ADHOC Condemns Court’s Decision Not to Release Detained Human Rights Defenders, Activists and Workers Read More

សេចក្តីថ្លែងការណ៍ ស្តីអំពី ករណីឃាតកម្ម និងអត្តឃាតកម្មបណ្តាលពីអំពើហិង្សាក្នុងគ្រួសារ

សមាគម​ការពារ​សិទ្ធិ​មនុស្ស មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ ការកើន​​ឡើង​​នូវ​ចំនួន​​ករណី​ឃាតកម្ម​​​ដោយ​​សារ​ហិង្សាក្នុង​គ្រួសារ​ ដែលឈាន​ដល់ការ​សម្លាប់ និង​អត្តឃាតកម្ម ជាពិសេស​​កើតឡើង​ថ្មីៗ​​​នៅ​​ចុង​ឆ្នាំ​​២០១៣ និង ដើម​ឆ្នាំ​២០១៤ ​និង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ត្រូវមាន​វិធានការ​ជាក់លាក់​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្តន៍​ច្បាប់​​ទប់​ ស្កាត់អំពើ​ហិង្សាក្នុង​គ្រួសារ​ឲ្យមាន​ប្រសិទ្ធិភាព ដើម្បី​បញ្ចប់​នូវការ​​បាត់បង់​​​ជីវិត ក៍ដូច​ជា​ផលប៉ះ​ពាល់​ដោយ​អំពើ​ហិង្សាក្នុង​គ្រួសារ​ទាំងនេះ។ អំពើហិង្សា​ទាំងនោះ​រួម​មាន ការធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ការវាយ​ដំលើរូប​រាងកាយ បង្កើត​ជា​​ហិង្សា​ធ្ងន់ធ្ងរ ដូចជា​​ប្តីសម្លាប់​ប្រពន្ធ ប្រពន្ធ​សម្លាប់​ប្តី កូន​សម្លាប់​ម្តាយ ម្តាយ​ចុងសម្លាប់​កូនដើម និង​​ការ​ដុត​​សម្លាប់​ខ្លួន លេបថ្នាំ​​សម្លាប់​ខ្លួន លោតទឹក​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់​បញ្ហា ដែលកើត​ឡើង​ក្នុងគ្រួសារ​រ៉ាំរ៉ៃ​អស់​រយៈពេល​​ច្រើនឆ្នាំ ហើយពុំអាច​​ស្វែងរក​​ដំណោះ​ស្រាយបាន។ តាមការ​ឃ្លាំមើល និងតាមដាន​ពីស្ថានភាព​ក្នុងសង្គម​ជាក់ស្តែង ព្រមទាំងការ​ស៊ើបអង្កេត​ផ្ទាល់លើ​ករណី​​ហិង្សា​​ទាំងនោះ …

សេចក្តីថ្លែងការណ៍ ស្តីអំពី ករណីឃាតកម្ម និងអត្តឃាតកម្មបណ្តាលពីអំពើហិង្សាក្នុងគ្រួសារ Read More

សេចក្ដីថ្លែងការណ៍ ត្រូវដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ សុំអោយធ្វើការដោះលែង លោក វន ពៅ និង កម្មករចំនួន ២០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ទំពាំងផ្លុង អោយមានសេរីភាពឡើងវិញ។ ករណីខាងលើនេះ សមាគអាដហុក បានតាមយ៉ាងយកចិត្តទុកដាក់ និងបានផ្ដល់មេធាវី ដល់ជនរងគ្រោះ ចំនួន១៥ នាក់ ក្នុងចំណោម ជនរងគ្រោះ ២៣នាក់ ដែលត្រូវ បានអាជ្ញាធរ រដ្ឋាភិបាល នឹងជាពិសេស កម្លាំងទាហាន ឆត្រយោង លេខ ៩១១ ដែលមាន ចំនួន ប្រមាណជា ៦០ នាក់ និង ប៉ូលិស ប្រហែលជា ៥០នាក់ ដោយមានកាំភ្លើងអាកា កាំភ្លើងខ្លី ដំបង ដំបងឆក់ និងខែល សំរាប់ការពារ ទៅលើក្រុម កម្មករ រោងចក្រ យ៉ាក ជីន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ និង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅលើផ្លូវវ៉េងស្រង មុខសួនកាណាឌីយ៉ា។ យោងតាមការស៊ើបអង្កេត និងតាមដានទៅលើសំណុំរឿង ខានលើនេះ សមាគអាដហុក ចាត់ទុកថា ការចាប់ និង ឃុំខ្លួន លោក វន ពៅ និង កម្មករ ២២នាក់ផ្សេងទៀតនោះ ជាការចាប់​និង ឃាត់ខ្លួន ដោយរំលោភ ច្បាប់ (រំលោភនីតិវិធី និង គ្មានមូលដ្ឋាន អង្គហេតុ និង អង្គច្បាប់ សំរាប់ជាមូលដ្ឋាន ក្នុងការចាប់ និង ឃុំខ្លួនអ្នកទាំង ២៣រូប) ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សេចក្ដីថ្លែងការណ៍ ត្រូវដោះលែង លោក វន ពៅ និង កម្មករ ២០នាក់ទៀត Read More