ការវិលត្រឡប់របស់នារីរងគ្រោះកម្ពុជា នៃអំពើជួញដូរដោយរៀបអាពាហ៏ពិពាហ៏ទៅប្រទេសចិន

នារីរងគ្រោះ​កម្ពុជាដោយ​អំពើ​ជួញដូរ ​ក្រោម​រូបភាព​រៀបអាពាហ៏​ពិពាហ៏ ​ជាមួយ​បុរស​ជនជាតិ​ចិន​ចំនួន ៣នាក់​ឈ្មោះ វ.កញ ,ឈ្មោះ ផ.ចណ និង ឈ្មោះ ល.ហហ បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជាវិញ កាល​ពី​ថ្ងៃទី ២៣ និង២៨ ខែ សីហា ឆ្នាំ ២០១៤ បន្ទាប់​ពីក្រុម​គ្រួសារ​នារីរងគ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​​នៅ​​សមាគម​​អាដហុក ហើយ​សមាគម​អាដហុក​បាន​សហការ​ដោយធ្វើ​អន្តរាគមន៏​​ទៅនាយក​​ដ្ឋាន​​កុងស៊ុល និង​ច្បាប់​ នៃ​ក្រសួងការ​​បរទេស និង​សហ​ប្រត្តិ​បត្តិការ​អន្តរជាតិ​​កម្ពុជា។ តាម​ប្រភព​ពត៌មាន​ពីមន្ត្រី​នៃស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន បានអោយ​ដឹងថា នារី​រងគ្រោះ​ដោយអំពើជួញដូរ​ ក្រោម​រូបភាព​​អាពាហ៏​ពិពាហ៏​ជាមួយ​បុរស​ជនជាតិ​ចិន ដែល​សមាគម​អាដហុក​ …

ការវិលត្រឡប់របស់នារីរងគ្រោះកម្ពុជា នៃអំពើជួញដូរដោយរៀបអាពាហ៏ពិពាហ៏ទៅប្រទេសចិន Read More

The Right to Remain Silenced Expressive Rights in the Kingdom of Cambodia

This report outlines the challenges that Cambodian citizens face in exercising their expressive rights, particularly the freedoms of expression and peaceful assembly. It also analyses, where relevant, how the national election – held 28 July 2013 impacted these rights, and provides recommendations for a post-election climate with greater respect for expressive rights.
ADHOC has collected data from across the country to compile this report, in addition to utilizing eyewitness accounts of rights violations seen by ADHOC’s human rights monitors. This report also incorporates information from other local Non- Governmental Organizations (NGOs), International NGOs (INGOs) and media reports. This report cannot exhaustively detail the numerous and excessive violations of expressive rights in Cambodia over the past few years, but it refers to nmultiple case studies in an effort to demonstrate the reality of violations of expressive rights on the ground.

On paper, expressive rights are protected in Cambodia under both domestic and international law. Articles 31, 35, 41 and 42 of the Constitution of the Kingdom of Cambodia guarantee expressive rights for all Cambodian citizens. Cambodia has also an obligation under international law to respect, protect and fulfill the right to freedom of expression and peaceful assembly, having
ratified numerous international human rights instruments which explicitly guarantee these rights. The reality, however, is

The Right to Remain Silenced Expressive Rights in the Kingdom of Cambodia Read More

សេចក្តីថ្លែងការណ៍ ស្តីពី «ការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម» ក្រោមរូប​ភាព​រៀបអាពាហ៍​ពិពាហ៍​នារី​កម្ពុជា ជាមួយបុរស​ចិន

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរយៈពេល៦ខែដើម​ឆ្នាំ២០១៤នេះ សមាគមការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជាហៅកាត់ថា (អាដហុក) មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាព​ស្ត្រីកម្ពុជា ដែលជារឿយៗតែងតែទទួល រង​គ្រោះ​ពីការជួញដូរភេទ ក្រោមរូបភាពរៀបអាពាហ៍​ពិពាហ៍ជាមួយបុរសជនជាតិចិន ។ ក្នុងរយៈពេលនេះ សមាគមបានទទួល​ពាក្យបណ្តឹងដែល​ទាក់ទង​នឹងការជួញដូរមនុស្ស ចំនួន១០៨ករណី ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជន រងគ្រោះសរុប២៩៥នាក់ ក្នុងនោះមាន​ប្រទេសចិនចំនួន២៦ករណី​ មានជនរងគ្រោះ ២៩នាក់ ។ សមាគមបានជួយ និងធ្វើ អន្តរាគមន៏ទៅស្ថាប័នពាក់ព័ន្ធនានា ដូចជាក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការងារ …

សេចក្តីថ្លែងការណ៍ ស្តីពី «ការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម» ក្រោមរូប​ភាព​រៀបអាពាហ៍​ពិពាហ៍​នារី​កម្ពុជា ជាមួយបុរស​ចិន Read More

ADHOC STATEMENT ON HUMAN RIGHTS VIOLATIONS AGAINST CAMBODIAN WOMEN AND GIRLS TRAFFICKED UNDER THE PRETEXT OF MARRIAGE

Phnom Penh, 30 July 2014 – The Cambodian Human Rights and Development Association (ADHOC) is deeply concerned over the increasing number of reports of women trafficked abroad under the pretext …

ADHOC STATEMENT ON HUMAN RIGHTS VIOLATIONS AGAINST CAMBODIAN WOMEN AND GIRLS TRAFFICKED UNDER THE PRETEXT OF MARRIAGE Read More

សេចក្ដីថ្លែងការណ៍ ការប្រើអំពីហិង្សា ធ្វើអោយប៉ះពាល់ សេរីភាពបញ្ចេញមតិ

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការប្រើប្រាស់ អំពើហិង្សា រវាងកងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ខណ្ឌដូនពេញ ដែលមាន ដំបងឈើគ្រប់ដៃ និង ក្រុមបាតុករ មួយចំនួន នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលជា ការធ្វើអោយ មានការប៉ះពាល់ដល់ សេរីភាព បញ្ចេញមតិ ដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញ។ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ លោកស្រី មួរ សុខហួរ និង អ្នកតំណាងរាស្រ្ត ជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ បានដឹកនាំ ធ្វើបាតុកម្ម ដោយសន្តិវិធី នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដើម្បីទាមទា អោយ មានការបើក ទីលានប្រជាធិបតេយ្យ ឡើងវិញ ដើម្បីអោយ ប្រជាពលរដ្ឋ បានប្រើប្រាស់ សិទ្ធិសេរីភាព របស់ពួកគេ ដែលធានាដោយ រដ្ឋធម្មនុញ្ញ។ ក្នុងការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ អាជ្ញាធរ ក្រុងភ្នំពេញ បានប្រើប្រាស់ កម្លាំងសន្តិសុខ​ ខុសច្បាប់ និងកម្លាំង ប្រដាប់អាវុធ ដូចសព្វមួយដងដែរ ដើម្បី វាយបង្ក្រាប ទៅលើ ក្រុមបាតុករ អហិង្សា។ ការប្រើអំពើហិង្សា រវាង កងសន្តិសុខ ខណ្ឌដូនពេញ ដោយមានការ ជួយគាំទ្រ ពីកងកម្លាំង ប្រដាប់អាវុធរបស់ រដ្ឋាភិបាល បានធ្វើអោយ ក្រុមបាតុករ ប្រមាណជាជាង ១០ នាក់ និង ក្រុមសន្តិសុខខណ្ឌ ដូនពេញ ចំនួន៦ នាក់ រងរបួស។ សមាគមការពារសិទ្ធិមនុស្ស អាដហុក មិនគាំទ្រដាច់ខាត នូវរាល់សកម្មភាពទាំងឡាយ ដែលជាហេតុនាំ​ អោយមានអំពើហិង្សា បើទោះបីជា អ្នកដែល ប្រើអំពើហិង្សានោះ ជាសមាជិក ក្រុមណាក៏ដោយ។

សេចក្ដីថ្លែងការណ៍ ការប្រើអំពីហិង្សា ធ្វើអោយប៉ះពាល់ សេរីភាពបញ្ចេញមតិ Read More

សេចក្ដីថ្លែងការណ៍ សេរីភាពបញ្ចេញមតិត្រូវបានបង្ក្រាបដោយកម្លាំងខុសច្បាប់

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការប្រើប្រាស់កម្លាំង ខុសច្បាប់ ម្ដងហើយ ម្ដងទៀត ដោយអាជ្ញាធរក្រុងភ្នំពេញ ដើម្បីបំផ្លាញញសេរីភាព បញ្ចេញមតិ របស់ប្រជាពលរដ្ឋ ដែលធានាដោយ រដ្ឋធម្មនុញ្ញ។

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ម៉ោងប្រហែលជា ៩ព្រឹក ក្រុមយុវជន ព្រះសង្ឃ និងតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ប្រមាណជា១០០ អង្គ/នាក់ បានធ្វើបាតុកម្មដោយអហិង្សា មួយនៅខាងមុខ ស្ថានទូត វៀតណាម នៅទីក្រុងភ្នំពេញ ដើម្បីទាមទាអោយ អ្នកនាំពាក្យ ស្ថានទូតនេះ ធ្វើការសុំទោស ជាសាធារណៈ អំពី អ្វីដែលអ្នកនាំពាក្យរូបនេះបាន និយាយជាសាធារណៈ នាពេលកន្លងមកថា ទឹកដីកម្ពុជាក្រោមជាទឹកដីប្រទេស វៀតណាមតាំងពីដើមមក មិនមែនបានមកពីការកាត់ទឹកដីអោយដោយបារាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នោះទេ។

សេចក្ដីថ្លែងការណ៍ សេរីភាពបញ្ចេញមតិត្រូវបានបង្ក្រាបដោយកម្លាំងខុសច្បាប់ Read More

សេចក្តីថ្លែងការណ៍ស្តីពី ស្ថានភាព​នៃការ​បញ្ជូន​ពលករ​ខ្មែរចំណាក​ស្រុក​មក​ពីប្រទេស​ថៃ

សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា​ហៅ​កាត់ថា (អាដហុក) សូម​សំដែង​នូវការ​ខកចិត្ត​ជាខ្លាំងពីរ​បៀបនៃការ​បញ្ជូនពលករ​ចំណាក​ស្រុក​ខ្មែរចេញ​ពីប្រទេស​ថៃ​ដែល​ពុំមាន​​លក្ខណៈ​ស៊ីវិល័យ​អមនុស្សធម៌​ដែលនាំ​ឲ្យមាន​ការរំលោភ​​ដ៏ធ្ងន់​​ធ្ងរ​ដល់​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុកទាំងនោះ។ របៀប​បណ្តេញ​ពលករ​ចំណាក​ស្រុក​ពីប្រទេស​ថៃ​នេះ ធ្វើឡើង​ដោយការ​បំភិត​​បំភ័យ​​​ពី​អាជ្ញា​ធរយោធា​ថៃ ធ្វើឲ្យ​មានការ​តក់ស្តុត​ជាខ្លាំង​ដល់ស្មារតី​របស់​ពលករ​​ចំណាក​​ស្រុក​​ជាទូទៅ។ វិធីដែល​ធ្វើឲ្យមាន​ការត​ក់​ស្តុត​ជាខ្លាំង​នេះគឺ​ពលករ​​ចំណាក​ស្រុកពិត​ជាបាន​​ទទួល​ការគំរា​កំហែង មបំបាក់​ស្មារតី បំភិត​បំភ័យ ធ្វើ​ទារុណកម្ម និងការប្រើ​អំពើហិង្សា    ផ្សេងៗ​ទៀតដែល​នាំឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​ពលករ​កម្ពុជា​មួយចំនួន​។

សេចក្តីថ្លែងការណ៍ស្តីពី ស្ថានភាព​នៃការ​បញ្ជូន​ពលករ​ខ្មែរចំណាក​ស្រុក​មក​ពីប្រទេស​ថៃ Read More

ជ្រើសរើសបុគ្គលិកអង្កេតកម្មវិធីស្រ្តី និងកុមារប្រចាំខេត្តបាត់ដំបង

សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក)​គឺជាអង្គការ​ក្រៅ​រដ្ឋា​ភិបាល ឯករាជ្យ-​អព្យាក្រឹត មិន​រកផល​ចំណេញ និងមិន​ស្ថិតក្រោម​ការ​ឃុំ​គ្រង​របស់​គណបក្ស​នយោបាយ​ណាមួយ ហើយ​ធ្វើការ​ដើម្បី​ស្ថាបនា​ឱ្យ​មាន​ឡើង​វិញ​នូវសិទ្ធិ សេរីភាព​ជាមូលដ្ឋាន តាមរយៈ​ការបង្កើន​ចំណេះ​ដឹងផ្នែក​សិទ្ធិមនុស្ស និងច្បាប់​ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាង​ណាឱ្យ​គាត់​យល់​អំពី​សិទ្ធិមនុស្ស និងចេះ​ការពារ​សិទ្ធិដោយ​ខ្លួនឯង។ សមាគម​អាដហុក​ ត្រូវបាន​បង្កើត​ឡើងនៅ​ចុងឆ្នាំ១៩៩១ ដែលមាន​ការិយាល័យ​កណ្តាល​នៅទីស្នាក់​ការ​ភ្នំពេញ និង​ការិយា​ល័យខេត្ត-​រាជធានី​ចំនួន​២២​ទៀត។ យោងតាម ​តំរូវការ​ជាចាំ​បាច់​របស់សមាគម​នៅក្នុង​ពេលបច្ចុប្បន្ន​នេះ សមាគម​អាដហុក សូមជូន​ដំណឹង​ដល់សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាបថា សមាគម​ត្រូវការ​ជ្រើសរើស​បុគ្គលិកចំនួន ០១រូប ដែល​មាន​សមត្ថភាព​សំរាប់​បំរើការ​ងារ​ជាបុគ្គលិក​អង្កេត​កម្មវិធីស្រ្តី និងកុមារ​ប្រចាំ​ខេត្ត​បាត់ដំបង។ ១–បុគ្គលិក​អង្កេត​ផ្នែកស្ត្រី និងកុមារ (ប្រាក់បៀវត្សរ៍​ចាប់ពី២២៥ដុល្លារ) ភារកិច្ច …

ជ្រើសរើសបុគ្គលិកអង្កេតកម្មវិធីស្រ្តី និងកុមារប្រចាំខេត្តបាត់ដំបង Read More