នារីរងគ្រោះនិងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃស្អែក

តាមការ​បញ្ជាក់​របស់​មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ក្រុងសៀងហៃ​​ប្រទេសចិនអោយដឹង​ថា នារីរងគ្រោះ​ដែល​​មេខ្យល់បោក​ទៅលក់នៅ​ សៀងហៃ ប្រទេសចិន​ឈ្មោះ ជ.រដ ដែល​​ក្រុមគ្រួសារ​​បាន​មកប្តឹង​​សមាគម​អាដហុក​​អោយជួយ​​អន្តរាគមន៏ នឹង​មកដល់​ប្រទេសកម្ពុជា​វិញនៅថ្ងៃ ស្អែកទី ២៥ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ប្រមាណជា១១យប់​​បន្ទាប់​​ពី​សមាគម​​អាដហុក​​បាន​អន្តរាគមន៏​ដោយនាំ​គ្រួសារ​ជនរង​គ្រោះ​ទៅប្តឹង​នៅ​នាយក​ដ្ឋាន​ជួញដូរ និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ និង​ធ្វើលិខិត​អន្តរាគមន៏​ទៅ​​ក្រសួង​ការ​​​បរទេស និង​​សហ​ប្រត្តិ​បត្តិការ​​អន្តរជាតិ​​កម្ពុជា រួមជាមួយ​ការខិតខំ​ប្រឹងប្រែង​របស់​​មន្ត្រី​​​​​នៃស្ថាន​​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ក្រុងសៀងហៃ​​ប្រទេសចិន។ ពត៌មានលំអិតសូមទំនាក់ទំនងៈ លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ …

នារីរងគ្រោះនិងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃស្អែក Read More

មេខ្យល់ជួញដូរមនុស្សទៅប្រទេសចិនពីរនាក់ត្រូវបានឃាត់ខ្លួន

ជាលើកទី ១ ដែល​មេខ្យល់​ជួញដូរ​មនុស្ស​ទៅប្រទេស​ចិនចំនួន​ពីរនាក់​(ចិនម្នាក់ និងខ្មែរម្នាក់)​​​ត្រូវបាន​​ឃាត់​ខ្លួន​នៅ​ប្រទេសចិន បើយោង​តាមប្រភព​ពត៌មាន​ពី​មន្ត្រី​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួង​មហាផ្ទៃ​បាន​អោយ​ដឹង កាល​ពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ ។ ករណីនេះ​សមាគម​អាដហុក​បានទទួល​បណ្តឹង​ពីគ្រួសារ​ជនរងគ្រោះ ហើយបាន​អន្តរាគមន៏​ដោយដាក់​លិខិត​ទៅក្រសួងការ​បរទេស និង​សហ​ប្រត្តិបត្តិការ​អន្តរជាតិ​កម្ពុជា រួមជាមួយ​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាងយក​ចិត្ត​ទុកដាក់​របស់​មន្ត្រីស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​សៀងហៃ​ ប្រទេសចិន។ ជនរង​គ្រោះឈ្មោះ វ.ណ ជាស្រ្តី​មេម៉ាយ​រស់នៅ​ខេត្ត ឧត្តមានជ័យ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ វេលា​ម៉ោង …

មេខ្យល់ជួញដូរមនុស្សទៅប្រទេសចិនពីរនាក់ត្រូវបានឃាត់ខ្លួន Read More

ពិពណ៌​រូបភាព​របស់​សមាគមអាដហុក​ស្តីពី «ការទទួល​បានយុត្តិធម៌​នៅក្នុង​ប្រទេស កម្ពុជា»

ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៤, សមាគមអាដហុក និង​អង្គការ Oxfam បានរៀបចំ​ពិពណ៌​រូបភាព​ស្តីពី «​ការទទួល​បានយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា» ដែលបាន​រៀបចំ​នៅ Meta House។​ ការតាំង​​ពិពណ៌​​រូបភាព​នេះមាន​អ្នក​ចូលរួម​ប្រមាណ​ជាង ១០០នាក់ ពីសំណាក់​ភ្ញៀវ​កិត្តិយស ម្ចាស់​មូលនិធិ​របស់សមាគអាដហុក ដៃគូរអភិវឌ្ឍន៏ និសិ្សត និង​អ្នកកាសែត។ នៅក្នុង​ប្រទេសកម្ពុជា​ការទទួល​បានយុត្តិធម៌​នៅមានកំរិត។ ការចំណាយ​ថវិកា​លើផ្នែក​ច្បាប់​មានតម្លៃ​ខ្ពស់ ចំណែក​ប្រសិទិ្ធភាព​នៃការ​ផ្តល់យុត្តិធម៌​ដោយប្រព័ន្ធ​តុលាការ​នៅមិន​ទាន់មាន។  លើសពី​នេះទៀត អំពើពុករលួយ និង​និទណ្ឌភាព​បាន និង​​កំពុងរីក​ដុះដាល។ ចៅក្រម តែងតែ​នៅឆ្ងាយ​ពីការ​សម្រេច​ចិត្ត​ដោយគ្មាន​លំអៀង ដើម្បី​អ្នកមាន​ទ្រព្យ​សម្បត្តិ និង​អ្នក​មានអំណាច។ …

ពិពណ៌​រូបភាព​របស់​សមាគមអាដហុក​ស្តីពី «ការទទួល​បានយុត្តិធម៌​នៅក្នុង​ប្រទេស កម្ពុជា» Read More

សេចក្ដីថ្លែងការណ៍ មន្ទីរពេទ្យបង្អែកខេត្ត ខេត្តមណ្ឌលគីរី មិនយកចិត្តទុកដាក់ ព្យាបាល ជនរងគ្រោះ ដោយសារការបាញ់ ពីកងកម្លាំងការេពារក្រុមហ៊ុន

សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះ ការមិនយកចិត្តទុកដាក់ព្យាបាល ជនរងគ្រោះ ឈ្មោះ ឈ្មោះ ទីក ងៀម ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅភូមិប៊ូស្រា សង្កាត់ប៊ូស្រា ឃុំពេជ្រាដា ខេត្តមណ្ឌលគិរី ដែលត្រូវបាន ក្រុមការពារ ក្រុមហ៊ុន​LKL បាញ់ អោយរងរបួស ជាទម្ងន់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ពីសំណាក់ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគីរី។

កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាល្ងាច ជនរងគ្រោះ ដោយសារការបាញ់ ពីសំណាក់សន្តិសុខ ការពារឲ្យ ក្រុមហ៊ុន LKL ត្រូវបានបញ្ជូន ពីមណ្ឌលសុខភាពប៊ូស្រា មកមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ទាំងយប់ ដើម្បីព្យាបាល និងធ្វើការវះកាត់ យកអំបែងគ្រាប់ ដែលបៀមនៅក្នុងខ្លួន ប៉ុន្តែមកដល់ភ្លាម ម៉ោងប្រហែល ៨ យប់ មិនទាន់មានឃើញបុគ្គលិកណា មកជួយមើលជំងឺ ឲ្យបានដិតដល់ នោះទេ។ បន្ទាប់មកនៅម៉ោង ១០ យប់ ទើបឃើញមាន ពេទ្យមកដាក់សេរ៉ូមចំនួន ១ ផ្លោក និងផ្តល់ថ្នាំសំរាប់ព្យាបាលជំងឺ

សេចក្ដីថ្លែងការណ៍ មន្ទីរពេទ្យបង្អែកខេត្ត ខេត្តមណ្ឌលគីរី មិនយកចិត្តទុកដាក់ ព្យាបាល ជនរងគ្រោះ ដោយសារការបាញ់ ពីកងកម្លាំងការេពារក្រុមហ៊ុន Read More

នារីរងគ្រោះ​ដោយការ​ជួញដូរ​ទៅ​ប្រទេស​ចិន ក្រោម​រូបភាព​អាពាហ៏ពិពាហ៏​បានមក​ដល់​ប្រទេស​កម្ពុជា

នារីរងគ្រោះ​ជួញដូរ​ទៅប្រទេស​ចិន វិលត្រឡប់មក​កម្ពុជាវិញ​ជា​បន្តបន្ទាប់​ជាកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីនៃ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ជាមួយ​និង​កិច្ចសហការ​អន្តរាគមន៏​របស់​សមាគម​អាដហុក ទៅ​នាយកដ្ឋាន​កុងស៊ុល និងច្បាប់ នៃក្រសួង​ការបរទេស និង​សហប្រត្តិបត្តិការ​អន្តរជាតិ​កម្ពុជា នារីរង​គ្រោះដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិនតាម​រូបភាព​រៀបអាពាហ៏​ពិពាហ៏ ត្រូវបាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញជា​បន្តបន្ទាប់។ ​នៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក នារីរងគ្រោះ ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន​តាម​រូបភាព​រៀបអាពាហ៏​ពិពាហ៏ ឈ្មោះ ខ. កញ ត្រូវបាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពីមាន​វិធានការ​យ៉ាងយក​ចិត្តទុក​ដាក់​របស់​មន្ត្រីនៃស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុងសៀង​ហៃ​ប្រទេសចិន រួមសហការ​ជាមួយ​សមាគមអាដហុក ក្នុង​ការ​ផ្តល់ថ្លៃ​សំបុត្រ​យន្ត​ហោះ ដែលជាការ​ឧបត្ថម្ភ​ពីសប្បុរសជន​បរទេស។ សមាគមអាដហុក​រីករាយ​ក្នុងការ​សហការ​ផ្តល់ពត៌មាន​ទៅនាយ​កដ្ឋានកុង​ស៊ុល និងច្បាប់ …

នារីរងគ្រោះ​ដោយការ​ជួញដូរ​ទៅ​ប្រទេស​ចិន ក្រោម​រូបភាព​អាពាហ៏ពិពាហ៏​បានមក​ដល់​ប្រទេស​កម្ពុជា Read More

នារីរងគ្រោះជួញដូរទៅប្រទេសចិន វិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

ជាកិច្ច​ខិតខំប្រឹង​ប្រែង​របស់​មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ប្រទេសចិន​ ជាមួយ​និងកិច្ចសហការ​អន្តរាគមន៏​របស់​សមាគម​អាដហុក ទៅ​​​នាយក​​​ដ្ឋាន​​កុងស៊ុល និង​ច្បាប់​ នៃ​ក្រសួង​ការ​​បរទេស និង​​សហ​ប្រត្តិ​បត្តិការ​​អន្តរជាតិ​​កម្ពុជា នារីរង​គ្រោះ​ដោយអំពើ​ជួញដូរ​ទៅប្រទេសចិន​តាមរូបភាព​រៀបអាពាហ៏​ពិពាហ៏ ត្រូវបាន​វិលត្រឡប់​មក​ប្រទេសកម្ពុជា​វិញជា​បន្តបន្ទាប់។ នៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង៣០នាទី​ព្រឹក នារី​រងគ្រោះ​ ដោយអំពើ​ជួញដូរ​ទៅប្រទេសចិន​តាមរូបភាព​រៀបអាពាហ៏​ពិពាហ៏ ​ឈ្មោះ ខ. កញ ត្រូវបាន​វិលត្រឡប់​មកប្រទេស​កម្ពុជា​វិញ បន្ទាប់​ពីមានវិធានការ​​យ៉ាង​យកចិត្ត​ទុកដាក់​របស់​មន្ត្រី​​​នៃ​ស្ថាន​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​ប្រចាំ​ក្រុងសៀងហៃ​ប្រទេសចិន រួម​សហការ​​ជាមួយ​សមាគម​​អាដហុក ក្នុងការ​ផ្តល់ថ្លៃ​សំបុត្រ​យន្តហោះ ដែលជាការ​ឧបត្ថម្ភ​ពីសប្បុរសជន​បរទេស។ សមាគម​អាដហុក​រីករាយក្នុងការ​សហការ​ផ្តល់ពត៌មាន​ទៅនាយក​​ដ្ឋាន​​​កុងស៊ុល និង​ច្បាប់​ នៃ​​ក្រសួង​ការ​​​បរទេស …

នារីរងគ្រោះជួញដូរទៅប្រទេសចិន វិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ Read More

នារីរងគ្រោះដោយការ​ជួញដូរ​ទៅប្រទេសចិន ក្រោម​រូបភាព​អាពាហ៏ពិពាហ៏​បានមក​ដល់​ប្រទេស​កម្ពុជា

ដូចការ​​​បញ្ជាក់​​របស់​មន្ត្រី​​​នៃស្ថាន​​​អគ្គ​កុងស៊ុល​​​កម្ពុជា​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ៣រសៀល នារី​​រងគ្រោះ​​កម្ពុជា ដែលត្រូវ​​បានមេខ្យល់​​ជួញដូរ​​ក្រោមរូបភាព​​រៀបអាពាហ៏​​ពិពាហ៏​​ជាមួយ​​បុរស​​ជន​ជាតិ​​ចិន​ឈ្មោះ ឆ.ណ បានមក ដល់​​ប្រទេស​​កម្ពុជាហើយ រីឯឈ្មោះ ហ.សន មិនទាន់​បានមកដល់​នៅឡើយ​ទេ ដោយសារ​រៀចំឯកសារ​បញ្ជូន​មិនទាន់ ប៉ុន្តែ​អាចនិង​មកដល់​នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ។ នារីរងគ្រោះ​ដែលទើប​មកដល់​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា  ពេលទៅ​ដល់​ប្រទេសចិន គេយក​នាងទៅ​ទុក​នៅផ្ទះ​មេខ្យល់​នៅប៉េកាំង​ដើម្បី​អោយ​បុរស​ជនជាតិចិន​មក​ជ្រើសរើស …

នារីរងគ្រោះដោយការ​ជួញដូរ​ទៅប្រទេសចិន ក្រោម​រូបភាព​អាពាហ៏ពិពាហ៏​បានមក​ដល់​ប្រទេស​កម្ពុជា Read More

ពត៌មានបឋមស្តីពី នារីរងគ្រោះដោយការជួញដូរទៅប្រទេសចិន ក្រោមរូបភាពអាពាហ៏ពិពាហ៏ចំនួន ២នាក់ទៀតបានមកដល់ប្រទេសកម្ពុជា

ដូចការ​​​បញ្ជាក់​​របស់​មន្ត្រី​​​នៃស្ថាន​​​អគ្គ​កុងស៊ុល​​​កម្ពុជា​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ៣រសៀល នារី​​រងគ្រោះ​​កម្ពុជា ដែលត្រូវ​​បានមេខ្យល់​​ជួញដូរ​​ក្រោមរូបភាព​​រៀបអាពាហ៏​​ពិពាហ៏​​ជាមួយ​​បុរស​​ជន​ជាតិ​​ចិនចំនួន ២នាក់​ ឈ្មោះ ឆ.ណ និង ឈ្មោះ ហ.សន បានមកដល់​​ប្រទេស​​កម្ពុជាហើយ។

ពត៌មានបឋមស្តីពី នារីរងគ្រោះដោយការជួញដូរទៅប្រទេសចិន ក្រោមរូបភាពអាពាហ៏ពិពាហ៏ចំនួន ២នាក់ទៀតបានមកដល់ប្រទេសកម្ពុជា Read More