សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ដែលជាថ្ងៃទី១ នៃការចាប់ផ្ដើម និមន្ត និងដើរ ដង្ហែរក្បួន ធម្មយាត្រា-សិទ្ធិយាត្រា អប់រំអំពីសិទ្ធិមនុស្ស ពី ក្រុមមិត្ត ១០ធ្នូ ដែលមាន ការចូលរួមពី សំណាក់ ព្រះសង្ឃ និង ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវជាតិទាំង៧ ដែលត្រូវ ធ្វើដំណើរ ចេញពីខេត្ត នានាមកក្រុងភ្នំពេញ។ ក្នុងថ្ងៃទី១ ក្នុងសកម្មភាពធម្មយាត្រា សិទ្ធិយាត្រា យើងកត់សម្គាល់ឃើញថា ធម្មយាត្រា សិទ្ធិយាត្រា តាមផ្លូវជាតិ មួយចំនួន មានការចូលរួមសម្របសម្រួល ពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ច ចំណែក តាមបណ្តារផ្លូវជាតិ មួយចំនួន ត្រូវបានរារាំង និងហាមឃាត់ ដោយអាជ្ញាធរទៅវិញ ដែលក្នុងនោះមាន៖
-ផ្លូវជាតិលេខ២ ខេត្តតាកែវ អាជ្ញាធរខេត្តមិនអនុញ្ញាតអោយប្រារព្ធពីធីដង្ហែរក្បួន ធម្មយាត្រា-សិទ្ធិយាត្រា ដាច់ខាត ដោយតម្រូវអោយ ក្រុមរៀបចំមិត្ត១០ធ្នូ ស្នើសុំទៅក្រសួងមហា ផ្ទៃ និងក្រសួងធម្មការ និងសាសនា។
-ផ្លូវជាតិលេខ៧ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរ, សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ ធ្វើការរារាំង មិនអោយ ក្រុមមិត្ត១០ធ្នូ ដែលធ្វើធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តត្រពាំងព្រះ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ធ្វើអោយក្រុមមិត្ត១០ធ្នូ បន្តធម្មយាត្រា-សិទ្ធិយាត្រា ទៅមុខរកផ្ទះអ្នកភូមិចម្ងាយប្រហែល៤គីឡូម៉ែត្រទៀត។
-ផ្លូវជាតិលេខ៤ ព្រះចៅអធិការវត្តពេជ្យនិល ព្រះនាម គង់ ជោ មិនអនុញ្ញាតអោយក្រុម មិត្ត១០ធ្នូ ស្នាក់នៅទេក្នុងវត្តនេះទេ ដោយព្រះអង្គ មានពុទ្ធដិកាថា បើអោយស្នាក់នៅ ផ្សឹកព្រះអង្គ ជាមុនទៅ ពុទ្ធដិការបស់ព្រះអង្គបញ្ជាក់ថា ព្រះអង្គមានសំពាធពីសំណាក់អាជ្ញាធរណាមួយ។ សកម្មភាពខាងលើ បានបញ្ហាញអោយឃើញថា អាជាធរមានសមត្ថកិច្ច មានចេតនារារាំង រាល់សកម្មភាពទាំងឡាយណា ដែលគាំទ្រអោយមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច Read More