សកម្មជនការពារសិទ្ធិមនុស្សត្រូវតុលាការកោះហៅចូលបំភ្លឺ

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដែល​តែង​តែ​រិះ​គន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវ​បាន​តុលាការ​រាជ​ធានីភ្នំពេញ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺនា​ពេល​ខាង​មុខ តប​តាម​បណ្ដឹង​របស់​មន្ត្រី​តុលាការ​សៀមរាប​ពីរ​រូប ពី​បទ​បរិហា​បង្កាច់​កេរ្តិ៍ បរិហា​ជា​សាធារណៈ និង​ផ្សព្វ​ផ្សាយ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។

សកម្មជនការពារសិទ្ធិមនុស្សត្រូវតុលាការកោះហៅចូលបំភ្លឺ Read More

អាជ្ញាធរ​រាំង​ខ្ទប់​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ

ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ កម្មករ​កម្មការិនី បុគ្គលិក​សហជីព សហគមន៍ សមាគម និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម-អង្គការសង្គម​ស៊ីវិល ត្រូវ​បាន​កម្លាំង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ​រារាំង​គ្រប់​ទិសដៅ​ទាំងអស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ។

អាជ្ញាធរ​រាំង​ខ្ទប់​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ Read More

អាជ្ញាធរស្រុកកោះញែករំខានវគ្គ​បណ្ដុះបណ្ដាលអាដហុក

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី នៅ​តែ​បន្ត​រារាំង​សកម្មភាពបណ្ដុះ​បណ្ដាល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ភាគ​ឦសាន្ត​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​បញ្ជាក់​ពី​លោក សុក រដ្ឋា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ជា​អ្នក​រៀបចំ​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។

អាជ្ញាធរស្រុកកោះញែករំខានវគ្គ​បណ្ដុះបណ្ដាលអាដហុក Read More

អាដហុក​ប្ដឹង​អភិបាលរង​ខណ្ឌ​ចំការ​មន

សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ប្រឆាំង​នឹង​លោក ជ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន ដែល​បាន​ឃាត់​ខ្លួន​លោក ឌិត សុធី មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស និង​ព័ត៌មាន​នៃ​សមាគម​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​មុខ​ច្រក​ចូល​មជ្ឈ​មណ្ឌល​ភ្នំពេញ​សិនធ័រ។

អាដហុក​ប្ដឹង​អភិបាលរង​ខណ្ឌ​ចំការ​មន Read More

មន្ត្រីអង្កេតសិទ្ធិមនុស្សអាដហុកត្រូវបានអាជ្ញាធរឃាត់ខ្លួន

បុគ្គលិក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​សកម្មជន​ក្មេងៗ ៣​នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ចំការ​មន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​មួយ​ធ្វើ​ឡើង​ដោយ​កម្លាំង​សន្តិសុខ​របស់​ខណ្ឌ​មួយ​នេះ។

មន្ត្រីអង្កេតសិទ្ធិមនុស្សអាដហុកត្រូវបានអាជ្ញាធរឃាត់ខ្លួន Read More

អ្នក​ភូមិ​មក​ពី​ក្រចេះ​បន្ត​តវ៉ា​នៅ​ភ្នំពេញ

ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​នៅ​មុខ​រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥ បន្ទាប់​ពី​ពួកគាត់​បាន​មក​ស្នាក់នៅ​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ចុង​ខែ​កន្លង​មក។

អ្នក​ភូមិ​មក​ពី​ក្រចេះ​បន្ត​តវ៉ា​នៅ​ភ្នំពេញ Read More

សកម្មជនដីធ្លីធ្លាប់ជាប់ពន្ធនាគារទាមទារយុត្តិធម៌

អតីត​ប្រជា​ពលរដ្ឋ​បឹងកក់​ជាច្រើន​នាក់ និង​សហគមន៍​ដទៃ​ទៀត​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ដោយ​បាន​ទាម​ទារ​យុត្តិធម៌​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។

សកម្មជនដីធ្លីធ្លាប់ជាប់ពន្ធនាគារទាមទារយុត្តិធម៌ Read More

តុលាការសៀមរាបដំណើរការសវនការជម្លោះដីធ្លី

តុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ បាន និង​កំពុង​ដំណើរការ​សវនការ​ជម្រះ​ក្ដី​លើ​ប្រជា​ពលរដ្ឋ ២​រូប ដែល​ជាប់​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់​មួយ​ជាមួយ​សហគមន៍​តាខ្មៅ ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​វៀតណាម។

តុលាការសៀមរាបដំណើរការសវនការជម្លោះដីធ្លី Read More