ប្រជាជនជាជនជាតិដើមភាគតិចព្នងចំនួន៣នាក់ក្នុងចំណោមប្រជាជនប្រមាណ ២១១គ្រួសារ បាននាំគ្នាលួចរត់ចេញពីភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី មកកាន់រាជធានីភ្នំពេញ ដោយមានការភ័យខ្លាច និងខឹងសម្បារជាខ្លាំង ជាមួយក្រុមហ៊ុនប៊ិញភឿក(១) ដែលបាននាំយកគ្រឿងចក្រប្រមាណ ១០គ្រឿងធ្វើការឈូសឆាយផលដំណាំក្នុងចំការវិលជុំរបស់ពួកគេ កើតមានគិតចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤មក ។ សកម្មភាពឈូសឆាយបំផ្លិចបំផ្លាញនេះ មិនមានអាជ្ញាធរមានសមត្ថកិច្ចណាមួយមកជួយធ្វើអន្តរាគមន៍ជួយដល់ភាគីប្រជាជននោះឡើយ ពួកគេឈរនៅខាងភាគីក្រុមហ៊ុនទាំងអស់ មិនតែប៉ុណ្ណោះពួកគេគំរាមកំហែង ប្រជាជនណាហ៊ានចេញមុខតវ៉ា គេសម្លុតចាប់ដាក់គុកប្តឹងទៅតុលាការជាដើម (សូមពិនិត្យមើលវីឌីអូឃ្លីប)។