កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ លោកធន សារាយ ប្រធានសមាគមអាដហុក បានផ្តល់ស្បៀងអាហារ ដល់ គ្រួសារយោធិនពិកាចំនួន ៧៧គ្រួសារ នៅភូមិសែនសិរីមង្គលឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ។លោក ធន សារាយ ប្រធានសមាគមអាដហុក បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៣ សមាគមអាដហុក បាន រៀបចំសិក្ខាសាលាស្តីពីការលើ កស្ទួយ សិទ្ធិដីធ្លី និង ការអនុវត្តច្បាប់ ស្វែងរកអនុសាសន៍ ដោះស្រាយជូន ប្រជាពលរដ្ឋ ជាពិសេស គ្រួសារយោធិនពិកា ចំនួន៧៧គ្រួសារ ។ ជាលទ្ធផល អាជា្ញធរ ខេត្តកំពង់ធំ បានសំរេចផ្តល់ដីសម្បទានសង្គមកិច្ច នៅតំបន់ត្រពាំងក្បាលដំរី ចំនួន១.២៧៥ហិកតា ក្នុងភូមិសាស្រ្តឃុំ ក្រយា ស្រុកសន្ទុក ជូនប្រជាពលរដ្ឋ ចំនួន៥៨៦ ក្រួសារ គ្រួសារមានសមាជិក០៤នាក់ទទួលបាន០១ហិកតា០៥នាក់ឡើងទទួលបាន០២ហិកតា ។ យើងបានសង្កេតឃើញប្រជាពលរដ្ឋ ធ្វើចំណាកស្រុកស្ទើរអស់ពីភូមិ ព្រោះខ្វះខាតស្បៀងអាហារ និងគ្មានដីកសិកម្មធ្វើស្រែចំការ ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ការជួយផ្តល់ស្បៀងអាហារនេះ មិនមែនជាអំណោយទិញទឹកចិត្តដើម្បីសន្លឹកឆ្នោតរបស់ គណបក្សនយោបាយ ទេ គឺជាជំនួយមនុស្សធម៌សុទ្ធសាធ ផ្តល់ជូនគ្រួសារយោធិនពិកា ដែលខ្វះខាតស្បៀអាហារ សំរាប់បំពេញលក្ខខណ្ឌ័នានា ទទួលបានកម្មសិទ្ធិ លើដីសម្បទានសង្គមកិច្ចដែលអាជ្ញធរខេត្តប្រគល់ជូន តែមិនអាចផ្តល់ជូនប្រជាពលរដ្ឋទាំងអស់បានទេ ព្រោះសមាគមអាដហុក គឺជាអង្គការសិទ្ធិមនុស្ស មិនមែនជាអង្គការមនុស្សធម៌ ឬអង្គការស្បៀអាហារទេ ។