សមាគមអាដហុកបើកវេទិកាសាធារណៈ ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព នៅស្រុកពួក ខេត្តសៀមរាប ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥

IMG_0005a នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ សមាគម​អាដហុក​ប្រចាំខេត្ត​សៀមរាប បានរៀបចំ​វេទិកា​​ស្តីពី​ការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព នៅ​ភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលមានវាគ្មិន​កិត្តិយស អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែកស្រ្តី និង​កុមារ​របស់សមាគម​អាដហុក អ្នកស្រី ដូង ថាវរី ប្រធានការិយាល័យ​ប្រឆាំងការ​ជួញដូរមនុស្ស​នៃស្នងការ​នគរបាល​ខេត្តសៀមរាប អ្នកស្រី ឆាយ​ សាត ក្រុមប្រឹក្សា​ឃុំទទួល​បន្ទុកស្រ្តី និងកុមារ និង​លោកស្រី លោក​ អ្នកនាងកញ្ញា ដែលជា​អតីតអ្នក​ទៅធ្វើការ​នៅក្រៅប្រទេស​ ក៏ដូចជា​ក្រុមគ្រួសារ ។

អ្នកស្រី ឆន សុគន្ធា មានមតិ​ស្វាគមន៍​ដល់អ្នក​ចូលរួម​ គឺៈ កន្លងមក​មានបងប្អូន​ទៅធ្វើការ​​នៅក្រៅប្រទេស​មានជួបប្រទះ​នូវផល​វិជិ្ជមាន និង​ផលអវិជ្ជមាន ។  បានលើកឡើង​ពីវត្ថុ​បំណង​ដែល​សមាគម​អាដហុក​រៀបចំ​វេទិកា​នេះឡើង គឺដើម្បី​ឲ្យអតីត​អ្នកធ្វើ​ចំណាកស្រុក ឬ​គ្រួសារ ធ្វើការ​ផ្លាស់ប្តូរ​ បទពិសោធន៍ ឬ​សំណូមពរ​ដល់អ្នក​ចូលរួម ។ បងប្អូន​អាចលើក​ជាសំណូមពរ សំណួរ ដល់វាគ្មិន ដើម្បីឆ្លើយជូន និងការ​ធ្វើចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព ។

មតិស្វាគមន៍​បើក​កម្មវិធី ដោយ​អ្នកស្រី ដួង ថាវី ដោយផ្តោត​លើការ​ចំណាកស្រុក​ត្រូវមាន​​ឯកសារ​អ្វីខ្លះ​សំរាប់ការ​គាំទ្រ ដែលយើង​ត្រូវយល់​ដឹង ។ ការជួញដូរ​មនុស្ស មិនផ្តោត​លើភេទ អាយុទេ សំរាប់អ្នក​ជួញដូរ​ធ្វើយ៉ាងណា​ដើម្បីឲ្យបាន​ចំណូល និង​ចំណេញ​ផIMG_0002bលប្រយោជន៍​របស់គេ​តែប៉ុណ្ណោះ ។

ការចូលរួម​ចែក​រំលែក​បទពិសោធន៍​ពីសំណាក់​អតីតអ្នក​ធ្វើចំណាកស្រុក និង​ក្រុម​គ្រួសារ ដោយផ្តោត​លើផល​វិបាក​ដែលពលរដ្ឋ​ខ្មែរ​យើងទៅ​ធ្វើការ​នៅ​ប្រទេសថៃ អ្នកដែល​ទៅតាម​ក្រុមហ៊ុន ​ពិបាកជាង​មេខ្យល់ ដោយធ្វើ​លិខិតឆ្លងដែន​ក្រុមហ៊ុនយក​តម្លៃ៣០០​ទៅ​៤០០ដុល្លារ និង​ថៅកែកាត់​ ប្រាក់ខែ​៣០០០បាត​ក្នុង​មួយខែ ។​ មានពលរដ្ឋខ្លះ​ទៅធ្វើការ​នៅ​ប្រទេស​ថៃ បាន​ប្រើប្រើប្រាស់​គ្រឿង ញៀន ភាគច្រើន​ធ្វើការនៅ​លើទូក​នេសាទ មានការ​វាយដំគ្នា​ធ្វើឲ្យអាជ្ញាធរ​ចាប់ដាក់​ពន្ធនាគារ និង​មាន ​រហូត​ដល់​មានការ​បោកប្រាស់​គ្នា ភាគច្រើន​មានតែ​​ជាខ្មែរ​ឯងនោះទេ ។ រហូតដល់​មានគ្រួសារ​​ជនរងគ្រោះ​មួយចំនួន ពេល​ត្រឡប់​មកវិញ ធ្វើការ​កោរសក់​ស្បថមិន​ទៅវិញទេ ។

មានការ​លើក​ជាសំណួរ ឬ​សំណូមពរ​មកកាន់​វាគ្មិន ដើម្បី​ឆ្លើយតប​នូវចម្ងល់​របស់អ្នក​ចួលរួម ។