សន្និសីទសារព័ត៌មាន ស្តីពី ករណីសេសសល់ ការរំលោភសិទ្ធិពលករ ពលការិនីខ្មែរនៅប្រទេសម៉ាឡេស៊ី

៣នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៥ វេលា​ម៉ោង ១០ព្រឹក នៅស្នាក់​​ការ​​កណ្តាលសមាគម​អាដហុក​ភ្នំពេញ បានរៀប​ចំធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពីករណី​សេស​សល់ ការរំ​លោភសិទ្ធិ​ពលករ ពលការិនី​ខ្មែរ​នៅប្រទេស​ម៉ាឡេស៊ី ក្រោមការ​ដឹកនាំ​របស់​លោក ធន សារាយ ប្រធាន​សមាគម​អាដហុក ដោយមាន​ការចូលរួម​ពីអ្នកសារ​ព័ត៌មានជាតិ អន្តរជាតិ ជនរង​គ្រោះ និង​តំណាង​ជនរងគ្រោះ​ប្រមាណជា ៣៥នាក់។ ថ្លែង​ក្នុងកម្មវិធី​សន្និសីទ​សារព័ត៌មាន លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បានលើក​ឡើង​ពីករណី បាត់ខ្លួន ការធ្វើ​ទារុណកម្ម មិន​អោយ​ប្រាក់ខែ បង្ខំបន្ត​អាណត្តិ​ការងារ​ជាដើម។ លោក ធន សារាយ ក៏បាន​បញ្ជាក់​ក្នុងសន្និសីទ​សារព័ត៌មាន ដោយផ្តល់​អនុសាសន៍​ទៅរាជ​រដ្ឋាភិបាល អោយ​ចាត់វិធាន​ការ​ចំពោះ​ក្រុមហ៊ុន​ដែលមិន​ទទួលខុស​ត្រូវ​ចំពោះ​ពលករ ដូចជាកា​រ​ដកហូត​អាជ្ញាប័ណ្ណ និង​ការផ្តន្ទា​ទោ12345ស​ផងដែរ ទោះបី​ក្រុមហ៊ុននោះ មាន​អ្នកមានអំណាចធំ​នៅពីក្រោយ​ធ្វើជាខ្នង​បង្អែកយ៉ាង​ណាក៏ដោយ លោក ធន សារាយ ក៏បាន​លើកឡើង​ពីកង្វះខាត​ថវិការបស់ស្ថាន​ទូតកម្ពុជា ក្នុងការជួយ​ជនរងគ្រោះ​អោយទាន់​ពេលវេលា ដោយផ្តល់​អនុសាសន៍​ទៅរាជ​រដ្ឋាភិបាល អោយមាន​កញ្ចប់ថវិកា​សំរាប់ស្ថាន​ទូតដើម្បី​ជួយ​ជនរងគ្រោះ។ បន្ទាប់​​មក​ក៍មាន​ការ​​លើកឡើង​​ពីទុក្ខលំបាក​​របស់​ជន​រងគ្រោះ តំណាង​ជនរងគ្រោះ ដែល​បាន​ជួប្រទះ និង​បានសំណូមពរ​ទៅរាជ​រដ្ឋាភិបាល អោយជួយ​រកកូនពួកគាត់​ដែល​បាត់ខ្លួន ជួយអោយ​ទទួលបាន​ប្រាក់ខែ និង​ទទួលបាន​យុត្តិធម៌ ព្រមទាំង​បានផ្តាំផ្ញើរ​ទៅបងប្អូន​ដែលមាន​បំណង​ចង់ទៅ​ធ្វើការនៅ​ប្រទេស​ម៉ាឡេស៊ី សូមគិត​អោយ​បានដិតដល់ កុំជឿលើ ក្រុមហ៊ុន និង​មេខ្យល់ ក្រោយមក​ក៏មានការ​​សាកសួរ​​ពីអ្នក​សារ​ព័ត៌មាន​​ដែលបាន​​ចូលរួម។ សន្និសីទ​​សារព័ត៌មាន​​បានបញ្ចប់​នៅវេលា​ម៉ោង ១១ និង៣០នាទី នាថ្ងៃ ខែ ឆ្នាំ ដដែល។