វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

១.១នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥ វេលាម៉ោង ៨ និង ៣០នាទីព្រឹក សមាគម​អាដហុក ខេត្ត​ កំពង់ធំ បានរៀបចំ​វគ្គបណ្តុះ​បណ្តាល​ស្តីពី ការធ្វើ​ទេសន្តរ​ប្រវេសន៍​ប្រកប​ដោយ​សុវត្ថិភាព​ដល់​មន្ត្រីមូលដ្ឋាន មាន​ក្រុម​ប្រឹក្សាឃុំ នាយរង​ប៉ុស្តិ​រដ្ឋបាល​ឃុំ មេភូមិ អនុភូមិ និង​ជំនួយការ​ភូមិ មកពី​ភូមិ​នានា នៃឃុំ ជ័យ ស្រុក កំពង់ស្វាយ ខេត្ត​​កំពង់ធំ ចំនួន ៣៣នាក់ ស្រី ១៣នាក់ និង ប្រុស ២០នាក់ ក្រោមការ​ឧបត្ថម្ភ​ថវិកា​ពីស្ថាន​ទូត​អូស្ត្រាលី។

លោក អ៊ំ អ៊ត ជាមេ​ឃុំ ជ័យ បានឡើង​មានមតិ​ស្វាគមន៏​ដល់សមាគម​អាដហុក និងលើក​ឡើង​ពីតម្រូវការ​របស់មន្ត្រី​មូលដ្ឋាន ត្រូវដឹង​ពីការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព មិនត្រូវ​លើកដី​ចាក់​លិច​ស្ទៈប្រពន្ធ័​បង្ហូរទឹក​សាធារណៈ ហើយលោក​សង្បឹម​ថា ឆ្លងកាត់​វគ្គបណ្តុះ​បណ្តាល​នេះ មន្ត្រី​មូលដ្ឋាន ពិតជា​យល់ដឹង​បន្ថែម​ទៀត ដើម្បីយក​ទៅដោះ​ស្រាយ អប់រំដល់​ប្រជាពលរដ្ឋ​ក្នុងឃុំ​របស់​លោក និង​ប្រកាស​បើកម្មវិធី​វគ្គបណ្តុះ​បណ្តាល។

លោក នី លីហេង មន្ត្រីកម្ម​វិធី​ផ្នែកស្ត្រី និង​កុមារ នៃសមាគម​អាដហុក​ទីស្នាក់ការ​កណ្តាល​ភ្នំពេញ ដែលជា​គ្រូឧទ្ទេស​នាម​ក្នុងវគ្គ​បណ្តុះ​បណ្តាល បានលើក​ឡើង​ពន្យល់​ដល់សិក្ខាកាម​ដែលបាន​ចូលរួម​ដូចជាៈ

១.អ្វីទៅ​ជាការ​ធ្វើទេសន្តរ​ប្រវេសន៍?

២.ការ​ធ្វើទេសន្តរ​ប្រវេសន៍​ស្របច្បាប់

៣.ការធ្វើ​ទេសន្តរ​ប្រវេសន៍​មិន​ស្របច្បាប់

អ្នកស្រី គុន ស៊ីថា អ្នកសម្រ​ប​សម្រួល សមាគម​អាដហុក​ខេត្តកំពង់ធំ បាន​បែងចែក​ជាពីរ​​ក្រុម​ពិភាក្សា​លើប្រធានបទ

១.របៀប​ធ្វើទេសន្តរ​ប្រវេសន៏​ដោយ​សុវត្ថិភាព

២.ឧបសគ្គ​នៃការ​ធ្វើទេសន្ត​រ​ប្រវេសន៏

៣.ភាពជោគ​ជ័យ​ពីការ​ធ្វើទេសន្តរ​ប្រវេសន៏២.២

៤.យន្តការ​ដោះស្រាយ​ពេលជួប​បញ្ហា​ពីការ​ធ្វើទេសន្តរ​ប្រវេសន៏

ក្រោយពីមាន​ការ​ឡើង​បកស្រាយ​ពីតំណាង​ក្រុម​ពិភាក្សា លោក នី លីហេង ក៏បាន​សរុប​ដោយ​លើកឡើងពី

១.ប្រភេទ​នៃការ​ធ្វើទេសន្តរ​ប្រវេសន៍

២.មធ្យោបាយ​នៃការ​ធ្វើទេសន្តរ​ប្រវេសន៍

៣.ត្រូវយល់​ដឹងអ្វីខ្លះ?​មុនធ្វើ​ទេសន្តរ​ប្រវេសន៍ និង​ត្រូវចេះ​ដោះស្រាយ​ពេលជួប​ប្រទះនូវ​បញ្ហាក្នុងពេល​ធ្វើទេសន្តរ​ប្រវេសន៍

៤.បំផុស​គំនិតអោយ​សិក្ខាកាម​ចេះវិភាគ ដើម្បីយក​ទៅ​អប់រំ​បន្តដល់​​ប្រជាពល​រដ្ឋ អោយចេះ​គិតគូបាន​ម៉ត់ចត់ មុននិង​ធ្វើការ​​សំរេចចិត្ត​​ធ្វើទេសន្តរ​​ប្រវេសន៍​ទៅប្រទេស​ក្រៅ

៥.លើកឡើង​ពីកិច្ច​អន្តរាគមន៍​របស់​សមាគម​អាដហុក​ដែលបាន​ធ្វើកន្លង​មក​ក្នុងការ​ជួយដល់​ជនរង​គ្រោះ​ដែលត្រូវ​ទទួលរង​ការជួញដូរ ទាំង​ផ្លូវភេទ និង​កំលាំង​ពលកម្ម។