យុវតីវ័យក្មេងម្នាក់ក្លាយជាជនរងគ្រោះនៃករណីរំលោភបូក

កំពត៖ មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា យុវតី​វ័យ ១៥​ឆ្នាំ​មួយ​រូប ត្រូវ​បាន​រំលោភ​បូក​ដោយ​យុវជន ៤​នាក់ កាល​ពីយប់​ថ្ងៃ​ទី​១៨ ខែ​មេសា​កន្លង​មក។

អ្នក​ស្រី អ៊ុច បូ មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត ដែល​បាន​សាក​សួរ​ជន​រង​គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​នោះ បាន​និយាយ​ថា នាង យ.អ.ស. ដែល​មាន​ស្រុក​កំណើត​នៅ​ឃុំ​អង្គោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​មាន​មុខ​របរ​ជា​កម្មការិនី​នៅ​ប្រទេស​ថៃ បាន​សន្លប់​បាត់​ស្មារតី​ភ្លាមៗ​ក្រោយ​ពី​ផឹក​ស្រា​ដប​មិន​ស្គាល់​ស្លាក​យីហោ​មួយ​ប្រភេទ។ នារី​រង​គ្រោះ ត្រូវ​បាន​ជន​ល្មើស​ដឹក​យក​ទៅ​រំលោភ​បាន​សម្រេច​នៅ​ចំណុច​ស្រែត្រែង ស្ថិត​ក្នុង​សង្កាត់​អូរក្រសារ ក្រុង​កែប ខេត្ត​កែប។

បច្ចុប្បន្ន នារី​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ក្រោម​ជួយ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​កែប​នៅ​ឡើយ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ។

​ជន​សង្ស័យ​ ២​នាក់​ក្នុង​ចំណោម ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥​កន្លង​មក។

ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង៖

អ្នក​ស្រី អ៊ូច បូរ មន្ត្រីសម្រប​សម្រួល ​នៃ​សមាគដ​អាហុដ​ប្រចាំ​ខេត្ត​កំពត

លេខ​ទូរស័ព្ទ ០១២ ៩៤៨ ៦៩០