ភ្នំពេញថ្ងៃទី​១១ មេសា ​ឆ្នាំ ២០១៣ សមាគមអាដហុក បានរៀបចំ សន្និសីទសារពត៌មាន ស្តីពី បញ្ហាជួញដូរមនុស្ស និង ចំណាកស្រុក ត្រីមាស​ទី១ ឆ្នាំ ២០១៣

ភ្នំពេញថ្ងៃទី​១១ មេសា ​ឆ្នាំ ២០១៣ សមាគមអាដហុក​បានរៀបចំ​សន្និសីទសារពត៌មាន

ស្តីពី បញ្ហាជួញដូរមនុស្ស និង ចំណាកស្រុក ត្រីមាស​ទី១ ឆ្នាំ ២០១៣

 

គោលបំណងនៃសន្និសីទ៖

១‑ផ្សព្វផ្សាយពត៌មាន​ពីផលវិបាកនៃការ​ធ្វើចំណាកស្រុក​ដោយប្រថុយប្រថាន​(មិនស្របច្បាប់) និងការប្រឈម​របស់ពលករ​កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០១៣

២‑ផ្តល់ឱកាសឲ្យ​ពលករដែលទើបវិល​ត្រឡប់មកដល់ បានលើកឡើង​ពីបទពិសោធន៍ដែល​ខ្លួនជួបប្រទះ​

ការធ្វើចំណាកស្រុក ដល់ពលរដ្ឋកម្ពុជាទូទៅ និង លើកឡើងនូវកង្វល់ ក៍ដូចជាសំណើ ជូនរាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន​មានសមត្ថកិច្ច

៣‑បង្ហាញនូវស្ថានភាព​ពលករចំណាកស្រុក និងអំពើជួញ​ដូរមនុស្ស នៅត្រីមាសទី១ ដើមឆ្នាំ​២០១៣ ដោយ សមាគមអាដហុក និងលើកឡើង​នូវអនុសាសន៍​មួយចំនួនជូន​រាជរដ្ឋាភិបាល

 

លោក ធន សារាយ ប្រធាន​សមាគមអាដហុក មានប្រសាសន៍​អំពីបញ្ហារបស់​ពលករចំណាកស្រុក

និងជួញដូរ​មនុស្ស នៅកំឡុងត្រី​មាសទី១ នៃឆ្នាំ​ ២០១៣

DSC05374

ពលកររងគ្រោះខ្មែរ​ដែលត្រូវគេបញ្ជូន​ពីប្រទេសថៃទៅធ្វើជា​កម្មករលើទូក​នេសាទក្នុងប្រទេស ម៉ូរីទីស

 DSC05371

ពលកររងគ្រោះ​ខ្មែរដែលត្រូវ​គេបញ្ជូនពីប្រទេសថៃទៅធ្វើជាកម្មករលើ​ទូកនេសាទ​ក្នុងប្រទេស ម៉ូរីទីស ក្នុងកម្មវិធី​សន្និសីទនៅ​សមាគមអាដហុក

DSC05376

រូបថតពលករជនរង​គ្រោះខណៈមក​ដល់អាកាសយាន​ដ្ឋានភ្នំពេញ​ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៣

DSC00285

រូបថតពលករ​ជនរងគ្រោះ​ខណៈមកដល់អាកាស​យានដ្ឋានភ្នំពេញ​ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣

DSC00303

សង្ខេបអង្គហេតុ​ករណីចំណាក​ស្រុក៖

កាលពីថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៣​ សមាគមអាដហុក​បានទទួល​ទូរស័ព្ទពី លោក​ កុយ​ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករ​នេសាទ ដែលត្រូវ​បានថៅកែ​ជនជាតិថៃ​បញ្ជូនទៅធ្វើការ​នៅលើសមុទ្រ នៃប្រទេស​ម៉ូរីទីស ។ កុយ​​ សាវី រស់នៅភូមិឈើ​ទាលជ្រុំ ឃុំឆ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានេជ័យ ។ សាវី បានចាកចេញ​ពីផ្ទះ​​ទៅ​ប្រទេសថៃ ជាមួយ​អ្នកភូមិរបស់គាត់​តាមច្រក​ព្រំដែនប៉ោយប៉ែត តាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១០។ នៅពេល​មកដល់​ប្រទេសថៃ កុយ សាវី ត្រូវបានថៅកែ​ជនជាតិថៃ​បញ្ជូនទៅធ្វើការ នៅលើទូកនេសាទថៃ ដោយធ្វើដំណើរ​អស់រយៈពេល២៣ថ្ងៃ ២៣យប់​ទើបដល់ ប្រទេសគោលដៅ​នេសាទ។ នៅលើទូក​នេសាទមាន​មនុស្ស​២៧នាក់ ក្នុងនោះ២៣នាក់​ជាជនជាតិខ្មែរ​ដែលបានឆ្លង​ដែលទៅដោយមិន​មានឯកសារ និង៤នាក់​ទៀតជាជនជាតិថៃ ។ សាវី និងពលករខ្មែរ២២នាក់​ទៀតបានធ្វើ​ការលើទូក ក្រោមបញ្ជា​របស់ជនជាតិថៃ អស់រយៈ ២ឆ្នាំ ៥ខែ​ដោយមិន​ទទួលបានប្រាក់ខែទាត់​តែសោះ មិនដែលមាន​ទំនាក់ទំនងមក​ក្រុមគ្រួសារនៅ​ផ្ទះសោះ​ ជីវិតរស់នៅតែ​លើផ្ទៃសមុទ្រ ធ្វើការមិនមានពេល វេលាកំណត់​ច្បាស់លាស់ ធ្វើការពី​៨ម៉ោង ទី ១៤ម៉ោង និងអាហារមិនគ្រប់គ្រាន់។ ពលកររងគ្រោះ ទាំង២៣នាក់ បានជួបជាមួយ​ប៉ូលីសនៅ​ប្រទេសម៉ូរីទីស ខណៈពេល​ដែល ទូកនេសាទដែលពល​ករខ្មែរបាន​​ធ្វើការនៅ​ទីនោះត្រូវ​បានឃាត់ខ្លួ​ន​ព្រោះ ការចូលនេសាទ​ខុសច្បាប់។ ហើយ សាវី​ និង មិត្តរួមការងារ​​ទាំងអស់មាន​​បានលេខទំនាក់ទំនង​របស់សមាគមអាដហុក ស្នើសុំឲ្យជួយអន្តរាគមន៍។ ក្រោយពីបាន​ពត៌មាន និងសំណើសុំជួយ​អន្តរាគមន៍ សមាគមបាន​ប្រមូលពត៌មាន​បន្ថែម និងទំនាក់ទំនង​រកក្រុមគ្រួសារ ដើម្បី ជួយអន្តរាគមន៍ ។ អាដហុក​បានអន្តរាគមន៍​ទៅក្រសួងការបរទេស​កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៣។​ដោយបានកិច្ច​សហការល្អ ពីក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង​អង្គការ  IOM និងអន្តរាគមន៍​ យ៉ាងសកម្ម​ទើបជនរងគ្រោះ២២នាក់​បានវិលត្រឡប់​មកដល់កម្ពុជាវិល​ដោយសុវត្តិភាព​​នៅថ្ងៃទី៩ និង​១១ ខែមេសា ​។​