កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង៣ និង០០ នាទីរសៀល កុមារីម្នាក់ឈ្មោះ យង. ដណ ហៅស.ដ ភេទស្រី អាយុ ៨ឆ្នាំ ត្រូវបានបងបង្កើតរបស់ខ្លួនចាប់រំលោភសេពសន្ថវៈនៅព្រៃខាងកើតផ្ទះចម្ងាយប្រហែល៥០ម៉ែត្រ ដែលស្ថិតក្នុងភូមិ កន្លែងរមាស ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។តាមការបញ្ជាក់របស់កុមារីរងគ្រោះអោយដឹងថា នាងត្រូវបានបងបង្កើតឈ្មោះ យង.វខ ភេទប្រុស អាយុ ១៧ឆ្នាំ ចាប់រំលោភសេពសន្ថវៈ៣ដងមកហើយ តែមិនបានសំរេច លើកទី១ និងទី២ ជនប្រព្រឹត្តគ្រាន់តែយកប្រដាប់ភេទរបស់ខ្លួន ទៅញុលលេងនិងប្រដាប់ភេទកុមារីរងគ្រោះ ហើយបញ្ឈប់វិញដោយខ្លួនឯងព្រោះគិតថា កុមារីរងគ្រោះត្រូវជាប្អូនស្រីបង្កើតរបស់ខ្លួន លើកទី៣ ត្រូវបានអ្នកជិតខាងទៅទាន់ ។ក្រោយហេតុការណ៍កើតឡើង សមាគមអាដហុកបានអន្តរាគមន៍ទៅប៉ូលិសតាមរយះទូរស័ព្ទ បច្ចុប្បន្នជនប្រព្រឹត្តត្រូវបានប៉ូលិសចាប់ខ្លួន បញ្ជូនទៅឃុំនៅពន្ធនាគារខេត្ត កំពង់ស្ពឺ រង់ចាំការសំរេចសេចក្តីពីតុលាការ។ សមាគមអាដហុកនិងបន្តតាមដានករណីនេះជាបន្តទៅទៀត។