ពលករខ្មែរត្រូវឃុំខ្លួននៅប្រទេសម៉ាឡេស៊ី

???????????????????????????????នៅថ្ងៃ​ទី ២០ ខែ ឆ្នូ ឆ្នាំ ២០១៣ ពលករ​ខ្មែរចំនួន ៥នាក់ រស់នៅ​ភូមិ ត្អូរលំ ឃុំ កំពង់ហៅ ស្រុក កំពង់​​លែង ខេត្ត កំពង់​ឆ្នាំង ត្រូវបាន​ឃុំខ្លួន​ក្នុងបន្ទប់​មួយចាក់​សោរជាច្រើន​ជាន់ នៅនឹង​ផ្ទះមួយជាន់​ទី៣ លើកោះ​មួយ​ឈ្មោះ ពេញនិញ ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​ផ្តល់អាហារ​បាយផ្អូម តែ​១ពេល​ក្នុង១ថ្ងៃ ដោយ​អះអាង​ថា ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នាំ​ពលករ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។

មុនចេញ​ដំណើរ​ទៅប្រទេស​ម៉ាឡេស៊ី នៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៣ មេខ្យល់​មកបញ្ចុះ​បញ្ចូល​ជនរងគ្រោះ​ដល់ផ្ទះ ដោយ​ប្រាប់ថា​ទៅធ្វើការ​នៅប្រទេស​ម៉ាឡេស៊ី​តាម​ក្រុមហ៊ុនមួយ ទទួល​បាន​តម្លៃ​២៥០ដុល្លារ​ក្នុង១ខែ។ ជនរង​គ្រោះ​ទាំង​៥នាក់​បានមក​ចុះឈ្មោះ​នៅ​ក្រុមហ៊ុន​នាំពលករ​មួយក្នុង​ប្រទេស​កម្ពុជា។ ថ្ងៃទី ១១ និង​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៣ ជនរង​គ្រោះត្រូវបាន​មេខ្យល់​ដែល​អះអាង​ថា ជាកូន​ប្រសា​ប្រធាន​ក្រុមហ៊ុន និង​ជាភ្នាក់​ងារ​របស់​ក្រុមហ៊ុន​នាំឆ្លង​ដែនទៅ​ប្រទេស​ម៉ាឡេស៊ី តាម​ប្រទេសថៃ​ដោយប្រើម​ធ្យោបាយ​រថយន្ត ។ លុះ​ពេល​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ជនរងគ្រោះ​ទាំង៥នាក់​ត្រូវបាន​គេឃុំខ្លួន​តែម្តង ព្រោះខ្លាច​រត់គេច។ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជនរង​គ្រោះ​ម្នាក់​បានមក​ដល់​ប្រទេស​កម្ពុជាវិញ​ ដោយបង់​ប្រាក់អោយ​មេខ្យល់ ១០០០ដុល្លា ៣នាក់​ទៀត​ត្រូវគេ​បញ្ជូន​ទៅធ្វើការ​តាមផ្ទះ និងម្នាក់ទៀត​បាត់ខ្លួនមិន​ដឹងទៅ​ទីណា។

ក្រោយទទួល​បណ្តឹង សាកសួរ​​ពត៌មាន​ពីជន​រងគ្រោះ សាច់ញាតិ​ជនរងគ្រោះ និងធ្វើ​ការស៊ើប​អង្កេត សមាគម​អាដហុក​ខេត្ត កំពង់ឆ្នាំង​បាន​អន្តរាគមន៏​ទៅ

  • ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត​កំពង់ឆ្នាំង
  • នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ ក្រសួង​មហាផ្ទៃ

សមាគម​អាដហុក ជំរុញ​កិច្ច​អន្តរាគមន៏ និងតាម​ដានករណី​នេះបន្ត​ទៅទៀត។