នារីរងគ្រោះជួញដូរទៅប្រទេសចិន វិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន ជាមួយនិងកិច្ចសហការអន្តរាគមន៏របស់សមាគមអាដហុក ទៅនាយកដ្ឋានកុងស៊ុល និងច្បាប់ នៃក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា នារីរងគ្រោះដោយអំពើជួញដូរទៅប្រទេសចិនតាមរូបភាពរៀបអាពាហ៏ពិពាហ៏ ត្រូវបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ នៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក នារីរងគ្រោះ ដោយអំពើជួញដូរទៅប្រទេសចិនតាមរូបភាពរៀបអាពាហ៏ពិពាហ៏ ឈ្មោះ ខ. កញ ត្រូវបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីមានវិធានការយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃប្រទេសចិន រួមសហការជាមួយសមាគមអាដហុក ក្នុងការផ្តល់ថ្លៃសំបុត្រយន្តហោះ ដែលជាការឧបត្ថម្ភពីសប្បុរសជនបរទេស។ សមាគមអាដហុករីករាយក្នុងការសហការផ្តល់ពត៌មានទៅនាយកដ្ឋានកុងស៊ុល និងច្បាប់ នៃក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា ក៏ដូចជាមន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសដ៏ទៃផ្សេងៗទៀត ដើម្បីជួយដល់ជនរងគ្រោះកម្ពុជាបានវិលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ។ សមាគមអាដហុកមានមោទនៈភាពចំពោះចំណាត់ការទាំងនេះ ហើយសង្ឃឹមថា និងមានជនរងគ្រោះដោយអំពើជួញដូរទាំងផ្លូវភេទ និងពលកម្ម ត្រូវបានវិលមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។
ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩
លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩
បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!