កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ ឪពុកម្តាយ កុមារីរងគ្រោះបានដឹងថាកូនស្រីរបស់ខ្លួនទី១ ឈ្មោះ ប ស ន ភេទស្រី អាយុ ១១ឆ្នាំ និងទី២ ឈ្មោះ ផ ស ព ភេទ ស្រី អាយុ ៩ឆ្នាំ ត្រូវបាន ឈ្មោះ វ៉ន គង់ អាយុ ១៧ឆ្នាំ ចាប់រំលោភសេពសន្ថវៈនៅក្បែរផ្ទះ ក្នុងភូមិកេះដូង ឃុំ កាំងចាម ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង។តាមការបញ្ជាក់របស់កុមារីរងគ្រោះទាំងពីរអោយដឹងថា ពួកគាត់ត្រូវបានឈ្មោះ វ៉ន គង់ អាយុ ១៧ឆ្នាំ ចាប់រំលោភសេពសន្ថវៈ ៣ទៅ ៤ដងមកហើយ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ សមាគមអាដហុកខេត្តស្ទឹងត្រែងបានអន្តរាគមន៍ទៅស្នងការខេត្ត នៅថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០១៥ ភ្លាមៗនោះ ជនប្រព្រឹត្តត្រូវបានប៉ូលីស ចាប់ខ្លួន បញ្ជូនទៅតុលាការ ខេត្តរង់ចាំ ស៊ើបសួរ និង សំរេចសេចក្តី។ សមាគមអាដហុកនឹងតាមដានករណីនេះជាបន្តទៅទៀត។