ក្រុមអធិការកិច្ច នៃក្រសួងមហាផ្ទៃបានធ្វើការស៊ើបអង្កេតករណីទារុណកម្ម លើយុវជន អ៊ល សល់ អាយុ ១៧ឆ្នាំ
ក្រោយពីបានទទួលពាក្យបណ្ដឹង ពីគ្រួសារ ជនរងគ្រោះ និងបាន ធ្វើការអង្កេត ករណីធ្វើទារុណកម្ម លើយុវជនអាយុ ១៧ឆ្នាំ។ នៅថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ សមាគម ការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះវិហារ បានធ្វើលិខិត អន្តរាគម ជំរុញតុលាការខេត្ដព្រះវិហារ ធ្វើការ ស៊ើបអង្កេតករណីធ្វើទារុណលើយុវជន អាយុ១៧ ឆ្នាំ ដែលបានប្រព្រឹត្តិឡើងដោយ មន្រ្ដីបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ និងការប្រព្រឹត្តអំពើពុករលួយក្នុងរឿងដឹកឈើចំរៀកធ្វើលំនៅឋាន។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមអធិការកិច្ច នៃក្រសួងមហាផ្ទៃ បានចុះមកដល់ភូមិអូរពោធិ៏ ឃុំអូរពោធិ៏ ស្រុករវៀង ខេត្តព្រះវិហារដើម្បី ធ្វើការស៊ើបអង្កេតករណីអំពើទារុណកម្ម លើយុវជន អ៊ល សល់ អាយុ ១៧ឆ្នាំ ដែលបង្កឡើងដោយ មន្រ្តីបរិដ្ឋាន ដែនជំរកសត្វព្រៃបឹងពែរ បន្ទាប់ពីសមាគមអាដហុកខេត្តព្រះវិហារ ផ្សាយពត៌មានតាមរយះសារពត៌មានផ្សេងៗ ជាច្រើនទៀតនោះ។