សន្និសីទសារពត៌មាន៖​ បញ្ហាជួញដូរ​មនុស្ស និងការប្រឈម​របស់ពលករ​ចំណាកស្រុក​កម្ពុជា នៅឆមាសទី១

ភ្នំពេញ ថ្ងៃទី៣ កក្កដា​២០១៣ ‑ សមាគមការ​ពាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) បានរៀប​​សន្និសីទ​សារពត៌មាន​ព្រឹកនេះ នៅស្នាក់ការ​ការិយាល័យ​កណ្តាល នៅរាជធានី​ភ្នំពេញ លើកឡើង​នូវបញ្ហា​ជួញដូរមនុស្ស និងពលករចំណាក​ស្រុក​កម្ពុជា ក្នុងកំឡុង​ឆមាសទី១ ។ សមាគមអាដហុក​ បានសម្តែងនូវ​កា​រព្រួយ​បារម្ភ ទាក់ទិននឹង​ការកើនឡើងនូវ​ករណីជួញដូរ​មនុស្ស និងការរំលោភ​សិទ្ធិពលករ​ចំណាកស្រុក​កម្ពុជា ព្រមទាំង​ការកើនឡើង​នូវបញ្ហា​និទណ្ឌភាព​នៃករណីទាំងនោះ ។​ កំឡុងឆមាសទី១​នៃឆ្នាំនេះ សមាគមអាដហុក បានទទួលពាក្យ​បណ្តឹង និងអន្តរាគមន៍​លើករណីជួញដូរ​មនុស្ស និង​ ការរំលោភសិទ្ធិ​ពលករចំណាក​ស្រុកប្រមាណ​១០៩ករណី ដែលបាន​ប៉ះពាល់ដល់​ជនរងគ្រោះ​២៤០នាក់ ។ ចាប់ពីដើមឆ្នាំ សមាគមអាដហុក​បានជួយសង្គ្រោះ​ជនរងគ្រោះ​បានវិលត្រឡប់ …

សន្និសីទសារពត៌មាន៖​ បញ្ហាជួញដូរ​មនុស្ស និងការប្រឈម​របស់ពលករ​ចំណាកស្រុក​កម្ពុជា នៅឆមាសទី១ Read More

ការស្វែងយល់ពី ប្រសិទ្ធភាពក្នុង ការអនុវត្តន៍ ឧបករណ៍ដោះស្រាយ ក្រៅប្រព័ន្ធតុលាការ

ក្រោមជំនួយ​ឧបត្ថម្ភពី​សហភាពអឺរ៉ុប (EU) និងអុកស្វាមណូវីប (Oxfam Novib) នៅក្នុងរយៈពេល ​ប្រាំមួយខែដើមឆ្នាំ២០១៣ នេះ ផ្នែកដោះស្រាយ ទំនាស់​ក្រៅប្រពន្ធ័​តុលាការ​នៃ​ស​មាគមអាដហុក បានប្រើប្រាស់​​នូវ​ឧបករណ៏​ទាំង​២៣ ដែលជា​ជំនួយ​​បច្ចេកទេស​របស់​​សាកលវិទ្យាល័យ​ទីលប័ក មកធ្វើ​ការដោះស្រាយទំ​នាស់​​​តូចតាច​ជូនប្រជាពលរដ្ឋ​​បានចំនួន​៧៩ករណីរួមមានៈ ដីធ្លី១៩​ករណី កិច្ចសន្យា៦ករណី មត៌ក២ករណី អាពាហ៍ពិពាហ៍​៧ករណី ទំនាស់​ទ្រព្យសម្បត្តិ​២ករណី ការដាំដើម​ ឈើក្បែររបង​១ករណី ការប្រើប្រាស់ ផ្លូវសាធារណៈ​៤ករណី ទំនាស់ពាក្យ សំដី​៩ករណី ទំនាស់ក្មេងៗ​ស្រឡាញ់គ្នា ១ករណី និង ផ្សេងៗ១ករណីក្នុងនោះ​មាន ​៥៨ករណី​ ដោះស្រាយបានជោគជ័យ ដោយគូភាគីយល់ព្រម​ចុះកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ …

ការស្វែងយល់ពី ប្រសិទ្ធភាពក្នុង ការអនុវត្តន៍ ឧបករណ៍ដោះស្រាយ ក្រៅប្រព័ន្ធតុលាការ Read More

សេចក្ដីថ្លែងការណ៍ ការវាយស្រ្តី អោយរលូតកូន ជាអំពើ រំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់

សមាគម ការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុក ការបង្រ្កាប ទៅលើ​ក្រុមបាតុករ សហគម​បឹងកក់ ដែលធ្វើអោយ ស្រ្តី​មានផ្ទៃពោះ ២នាក់ រងរបួស​ម្នាក់ និង ម្នាក់ទៀតរងរបួស រហូតដល់ រលូតកូន ដែលមាន ​អាយុ ២ខែកន្លះនៅក្នុងផ្ទៃ ដោយ​អាជ្ញាធរ រាជធានី​ភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ជាអំពើរំលោភច្បាប់ និងរំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ សហគមន៍ជនរងគ្រោះ ដោយ​ការរំលោភដីធ្លី បឹងកក់ បានរួមគ្នា ធ្វើបាតុកម្មដោយសន្តិវិធីមួយ នៅខាងមុខសាលារាជធានីភ្នំពេញ ដើមបើស្នើសុំអោយអាជ្ញាធរ ក្រុងភ្នំពេញ ធ្វើការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។ ការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ បានចាប់ផ្ដើមពី ម៉ោង ៨និង ៣០ នាទីព្រឹក នៅមុខសាលាក្រុងភ្នំពេញ ដើម្បីស្នើសុំអោយ អាជ្ញាធរក្រុងភ្នំពេញ ធ្វើការ​ដោះស្រាយ បញ្ហាជម្លោះដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន (Shukaku Inc) ដែលកើតឡើង តាំងពីឆ្នាំ២០០៧។ ការបង្ក្រាបយ៉ាង ធ្ងន់ធ្ងរនេះ បានធ្វើអោយ អ្នកស្រីម្នាក់ ឈ្មោះ ហែក ច័ន្ទរស្មី អាយុ ៣៣ មានផ្ទៃពោះ ២ខែកន្លះ រងរបួស ដោយសារការវាយ បង្ក្រាបពី សំណាក់ សម្ថកិច្ចក្រុងភ្នំពេញ ដែលដឹកនាំដោយ លោក សុខ សម្បតិ អភិបាលខណ្ឌដូនពេញ បណ្ដាលអោយ រលូតកូននៅក្នុងផ្ទៃ។

សេចក្ដីថ្លែងការណ៍ ការវាយស្រ្តី អោយរលូតកូន ជាអំពើ រំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ Read More

សមាគមអាដហុក ផ្តល់ស្បៀង ជូនគ្រួសារយោធិនពិកា នៅភូមិសែនសិរីមង្គល ឃុំករយា ស្រុកសន្ទុក ខេត្តកំពង់ធំ

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ លោក​ធន សារាយ ប្រធានសមាគមអាដហុក បានផ្តល់​ស្បៀង​អាហារ ដល់ គ្រួ​សារ​យោ​ធិនពិកា​ចំនួន ៧៧​គ្រួ​​​សា​រ ​ ​នៅភូមិសែនសិរីមង្គល​ឃុំក្រយា ស្រុកស​ន្ទុកខេ​ត្ត​កំពង់ធំ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ​។លោក ធន​ សារាយ​ ប្រធានសមាគមអាដហុក បានបញ្ជាក់ឲ្យដឹងថា ​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​​​១៣​ ​សមាគមអាដហុក បាន រៀបចំសិក្ខាសា​​​លាស្តីពីការលើ ក​ស្ទួយ សិទ្ធិដីធ្លី​ និង ការអនុវត្តច្បាប់ ស្វែងរកអនុ​សា​ស​​ន៍ ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​ ជាពិសេស ​គ្រួសារយោធិនពិកា​ ចំនួន៧៧​គ្រួ​​​សា​រ ។​ ជាលទ្ធផល អាជា្ញធរ ខេត្តកំពង់ធំ បានសំរេចផ្តល់ដីសម្ប​ទានសង្គមកិច្ច នៅតំបន់ត្រពាំង​​ក្បាលដំរី ចំនួន១.២៧៥ហិកតា ក្នុងភូមិ​​សា​ស្រ្តឃុំ ក្រយា ស្រុក​សន្ទុ​ក​ ជូនប្រជាពលរដ្ឋ ចំនួន៥៨៦ គ្រួសារ គ្រួសារ ដែលមាន សមាជិក ០៤នាក់ទទួលបាន ០១ហិកតា​​០៥នាក់​ឡើងទទួលបាន ០២​ហិក​តា។

សមាគមអាដហុក ផ្តល់ស្បៀង ជូនគ្រួសារយោធិនពិកា នៅភូមិសែនសិរីមង្គល ឃុំករយា ស្រុកសន្ទុក ខេត្តកំពង់ធំ Read More

JOINT STATEMENT: “Rights to Justice and Rehabilitation of Tortured Victims”

As part of their concerted attempt to combat torture, five civil society organizations have joint to mark the United Nations International Day in Support of Victims of Torture with an event at the Imperial Hotel on June 26, 2013. The Right to Justice and Rehabilitation of tortured victims is the theme for this year’s campaign.

The event is being organized by the Cambodian Human Rights Action Committee (CHRAC)[1], the Cambodian Human Rights and Development Association (ADHOC), Transcultural Psychosocial Organization Cambodia (TPO), the Hong Kong-based Asian Human Rights Commission (AHRC) and the Dignity-Danish Institute Against Torture (Dignity). The organizers urge the government to implement the criminalization of torture and reaffirm its commitment to end impunity and provide compensation to victims of torture. Nearly 21 years have passed since the Cambodian Government ratified the Convention against Torture and Other Cruel, Inhuman and Degrading Treatment or Punishment (CAT) in 1992 and its Optional Protocol in 2007, including the incorporation of this convention into its new national legislation under the Criminal Code 2009. However, Cambodia is yet to enforce its new legislation that criminalizes torture and provides adequate redress to victims of torture.

JOINT STATEMENT: “Rights to Justice and Rehabilitation of Tortured Victims” Read More

សេចក្តីថ្លែងការណ៍រួម ស្តីពី “សិទ្ធិទទួលបានយុត្តិធម៌ និង សិទិ្ធទទួលបានការស្តារ នីតិសម្បទា​ នៃជនរងគ្រោះ ដោយ អំពើទារុណកម្ម”

ក្នុងគោលបំណង ជួយ ប្រយុទ្ធ ប្រឆាំង អំពើ ទារុណកម្ម នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្រុម អង្គការ សង្គម​ស៊ីវិល ​​ជាតិ​ និង អន្តរជាតិ បានរួម សហការគ្នា ​រៀបចំទិវាអន្តរជាតិ អង្គការ សហប្រជាជាតិ ជួយគាំទ្រ ជនរងគ្រោះ ​ដោយអំពើ​​ ទារុណកម្ម នៅ​សណ្ធាគារ អ៊ីមផារៀល (Imperial hotel) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣។ សិទ្ធិទទួលបានយុត្តិធម៌ និង​សិទិ្ធ ​ទទួល​បាន​ការស្តារ​នីតិសម្បទា នៃជនរងគ្រោះអំពើទារុណកម្ម គឺជាប្រធានបទ នៃការប្រារព្ធពិធីឆ្នាំនេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំរួមគ្នា ដោយគណៈកម្មាធិការប្រព្រឹត្តិកម្ម​ នៃអង្គការ សមាគម​ការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមអាដហុក ការពារ​សិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ​អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) គណៈកម្មការ សិទិ្ធមនុស្សអាស៊ី ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង​ និង វិទ្យាស្ថានដាណាម៉ាក ប្រឆាំងអំពើទារុណកម្ម (Dignity) នៅប្រទេស ដាណាម៉ាក។​ សហអ្នករៀបចំ​សូម​ទទូច​ស្នើ​សុំ​រាជរដ្ឋាភិបាលកម្ពុជា​អនុវត្តន៍ការទោស​ព្រហ្មទណ្ឌចំពោះបទល្មើសទារុណកម្ម និង​

សេចក្តីថ្លែងការណ៍រួម ស្តីពី “សិទ្ធិទទួលបានយុត្តិធម៌ និង សិទិ្ធទទួលបានការស្តារ នីតិសម្បទា​ នៃជនរងគ្រោះ ដោយ អំពើទារុណកម្ម” Read More

STATEMENT: Chhouk Bandith Sentence Means Little if he Remains at Large

Phnom Penh, 25 June 2013 – The Cambodian Human Rights and Development Association (ADHOC) is concerned with the light sentencing of Mr. Chhouk Bandith, the former Bavet City Governor who was today sentenced while absent from court for firing into a crowd of garment factory workers in February 2012. Mr. Bandith was found guilty of causing unintentional violence and sentenced to 18 months in jail and ordered to pay 38 million riel to three people injured in the shooting. The charges against Mr. Bandith do not fairly represent the severity of his actions. He injured three people by wildly shooting at demonstrators, an act of violence that seems anything but unintentional.

STATEMENT: Chhouk Bandith Sentence Means Little if he Remains at Large Read More