សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះ ការមិនយកចិត្តទុកដាក់ព្យាបាល ជនរងគ្រោះ ឈ្មោះ ឈ្មោះ ទីក ងៀម ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅភូមិប៊ូស្រា សង្កាត់ប៊ូស្រា ឃុំពេជ្រាដា ខេត្តមណ្ឌលគិរី ដែលត្រូវបាន ក្រុមការពារ ក្រុមហ៊ុនLKL បាញ់ អោយរងរបួស ជាទម្ងន់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ពីសំណាក់ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគីរី។
កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាល្ងាច ជនរងគ្រោះ ដោយសារការបាញ់ ពីសំណាក់សន្តិសុខ ការពារឲ្យ ក្រុមហ៊ុន LKL ត្រូវបានបញ្ជូន ពីមណ្ឌលសុខភាពប៊ូស្រា មកមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ទាំងយប់ ដើម្បីព្យាបាល និងធ្វើការវះកាត់ យកអំបែងគ្រាប់ ដែលបៀមនៅក្នុងខ្លួន ប៉ុន្តែមកដល់ភ្លាម ម៉ោងប្រហែល ៨ យប់ មិនទាន់មានឃើញបុគ្គលិកណា មកជួយមើលជំងឺ ឲ្យបានដិតដល់ នោះទេ។ បន្ទាប់មកនៅម៉ោង ១០ យប់ ទើបឃើញមាន ពេទ្យមកដាក់សេរ៉ូមចំនួន ១ ផ្លោក និងផ្តល់ថ្នាំសំរាប់ព្យាបាលជំងឺ
សេចក្ដីថ្លែងការណ៍ មន្ទីរពេទ្យបង្អែកខេត្ត ខេត្តមណ្ឌលគីរី មិនយកចិត្តទុកដាក់ ព្យាបាល ជនរងគ្រោះ ដោយសារការបាញ់ ពីកងកម្លាំងការេពារក្រុមហ៊ុន Read More