សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ដែលជាថ្ងៃទី១ នៃការចាប់ផ្ដើម និមន្ត និងដើរ ដង្ហែរក្បួន ធម្មយាត្រា-សិទ្ធិយាត្រា អប់រំអំពីសិទ្ធិមនុស្ស ពី ក្រុមមិត្ត ១០ធ្នូ ដែលមាន ការចូលរួមពី សំណាក់​ ព្រះសង្ឃ និង ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវជាតិទាំង៧ ដែលត្រូវ ធ្វើដំណើរ ចេញពីខេត្ត នានាមកក្រុងភ្នំពេញ។ ក្នុងថ្ងៃទី១ ក្នុងសកម្មភាពធម្មយាត្រា សិទ្ធិយាត្រា យើងកត់សម្គាល់ឃើញថា ធម្មយាត្រា សិទ្ធិយាត្រា តាមផ្លូវជាតិ មួយចំនួន មានការចូលរួមសម្របសម្រួល ពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ច ចំណែក តាមបណ្តារផ្លូវជាតិ មួយចំនួន ត្រូវបានរារាំង និងហាមឃាត់ ដោយអាជ្ញាធរទៅវិញ ដែលក្នុងនោះមាន៖

-ផ្លូវជាតិលេខ២ ខេត្តតាកែវ អាជ្ញាធរខេត្តមិនអនុញ្ញាតអោយប្រារព្ធពីធីដង្ហែរក្បួន ធម្មយាត្រា-សិទ្ធិយាត្រា ដាច់ខាត ដោយតម្រូវអោយ ក្រុមរៀបចំមិត្ត១០ធ្នូ ស្នើសុំទៅក្រសួងមហា ផ្ទៃ និងក្រសួងធម្មការ និងសាសនា។

-ផ្លូវជាតិលេខ៧ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរ, សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ ធ្វើការរារាំង មិនអោយ ក្រុមមិត្ត១០ធ្នូ ដែលធ្វើធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តត្រពាំងព្រះ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ធ្វើអោយក្រុមមិត្ត១០ធ្នូ បន្តធម្មយាត្រា-សិទ្ធិយាត្រា ទៅមុខរកផ្ទះអ្នកភូមិចម្ងាយប្រហែល៤គីឡូម៉ែត្រទៀត។

-ផ្លូវជាតិលេខ៤ ព្រះចៅអធិការវត្តពេជ្យនិល ព្រះនាម គង់ ជោ មិនអនុញ្ញាតអោយក្រុម មិត្ត១០ធ្នូ ស្នាក់នៅទេក្នុងវត្តនេះទេ ដោយព្រះអង្គ មានពុទ្ធដិកាថា បើអោយស្នាក់នៅ ផ្សឹកព្រះអង្គ ជាមុនទៅ ពុទ្ធដិការបស់ព្រះអង្គបញ្ជាក់ថា ព្រះអង្គមានសំពាធពីសំណាក់អាជ្ញាធរណាមួយ។ សកម្មភាពខាងលើ បានបញ្ហាញអោយឃើញថា អាជាធរមានសមត្ថកិច្ច មានចេតនារារាំង រាល់សកម្មភាពទាំងឡាយណា ដែលគាំទ្រអោយមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច Read More

ទារុណ្ណ​កម្ម​លើ​យុវជន​ស្លូត​ត្រង់​ម្នាក់​ដោយ​ក្រុម​មន្រ្តី​សមត្ថកិច្ច

យុវជន​ម្នាក់​ឈ្មោះ ស៊ុំ សាម៉េត អាយុ​ ២២ឆ្នាំ ជាកម្មករ​ដេប៉ូ​លក់​សាំង​ឈ្មោះ ស៊ុន សៀក ត្រូវ​ក្រុម​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​កប្បាស ឈ្មោះ ឃៀម សុខា ,ឈ្មោះ ឃៀម សុខុម និង​បក្សពួក​៣នាក់​ទៀត មាន​សភាព​ស្រវឹង​មក​ចាប់​យុវជន​ខាង​លើ​​ដាក់​ខ្នោះ​ដៃទៅ​មុខ រួចនាំ​គ្នា​ព្រួត​វាយ​ដំ​ច្រំធាក់ បណ្តាល​អោយ​របួស​រហូត​ដល់​សន្លប់ និងបំរុង​ដឹក​ចេញ​ទៅ​អង្គភាព​របស់ពួក​ខ្លួន ពី​ចំណុច​ទីតាំង​កើត​ហេតុ​នៅ​ខាង​មុខ​ដេប៉ូលក់​សាំង​របស់​បុរសឈ្មោះ ស៊ុន សៀក ស្ថិត​​​ក្នុង​​ភូមិព្រៃ​ល្វា​កើត ឃុំព្រៃល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៨:៣០នាទី​យប់ ថ្ងៃទី២៩ …

ទារុណ្ណ​កម្ម​លើ​យុវជន​ស្លូត​ត្រង់​ម្នាក់​ដោយ​ក្រុម​មន្រ្តី​សមត្ថកិច្ច Read More

ទាស់សំដីរឿងទុកសាច់ជ្រូកឈានដល់ការសំលាប់ប្រពន្ធ

ស្រ្តីម្នាក់​ឈ្មោះ  គាវ គឹមហាន អាយុ៤២ឆ្នាំ រស់នៅ​ក្នុងភូមិ ទី៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​ប្តីឈ្មោះ ហូយ ថុង អាយុ ៥២ឆ្នាំ មុខរបរលក់​សាច់ជ្រួក ចាក់និង​កាំបិត​ចុងស្រួច​សំរាប់ជៀ​សាច់គោ​ចំត្រង់​ក្រោមគល់ដោះ​ខាងឆ្វេង លិច​មួយកាំបិត បណ្ដាល​អោយដាច់​ខ្យល់ស្លាប់​នៅពេល​បញ្ជូន​ទៅមន្ទីពេទ្យ ដោយ​សាតែ​មានទំនាស់​ពាក្យសំដី​រឿងលក់​សាច់ជ្រូក​មិនអស់ ជន​រងគ្រោះ​ជាប្រពន្ធ​ចង់ក្លះសេ​ទុកលក់​ថ្ងៃស្អែក តែប្ដី ថា ស្អុយ​មិនអោយ​ក្លះសេទុក។ ហេតុការណ៍​នេះបាន​កើតឡើង​នៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង៦​និង១០នាទី​ល្ងាច នៅ​ផ្ទះឈ្មោះ ហួយ …

ទាស់សំដីរឿងទុកសាច់ជ្រូកឈានដល់ការសំលាប់ប្រពន្ធ Read More

លិខិតចំហ អំពី ការរៀបចំ គ.ជ.ប ថ្មី

សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបាន ធ្វើសកម្មភាព ក្នុងការ ការពារ និងលើកស្ទួយ សិទ្ធិមនុស្ស និង លទ្ធិប្រជា ធិបតេយ្យ ចាប់តាំងពី ឆ្នាំ១៩៩១ សូមស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង នយោបាយ រវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលបានកំណត់ ក្នុងការកែទម្រង់ ស្ថាប័នប្រជាធិបតេយ្យ ដ៏សំខាន់មួយ គឺ គណៈកម្មការជាតិ រៀបចំការបោះឆ្នោត។ ​ នៅក្នុងកិច្ចព្រមព្រៀង នយោបាយរវាង គណបក្ស ទាំងពីរ ប្រការ២ គណបក្ស ទាំងពីរ បានឯកភាពគ្នា ក្នុងការកំណត់ ស្ថាប័ន គ.ជ.ប ជាស្ថាប័ន ធម្មនុញ្ញ និងមានសមាសភាព ៩រូប ដែលក្នុង នោះមាន ៤រូប មកពី គណបក្សប្រជាជនកម្ពុជា ៤រូប មកពី គណបក្សសង្គ្រោះជាតិ និងមាន ១រូប ទៀត គឺត្រូវជ្រើសរើស

លិខិតចំហ អំពី ការរៀបចំ គ.ជ.ប ថ្មី Read More

កុមារី​អាយុ​ ៤ឆ្នាំ​​ត្រូវ​ឪពុក​ចុង​វាយ​ស្ទើ​ស្លាប់​ដោយ​សារ​តែមុខ​ដូច​ឪពុក​បង្កើត

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤ វេលា​ម៉ោង​៤ល្ងាច ក្នុងភូមិ ថ្នល់បែក សង្កាត់ រកាក្រៅ ក្រុង ដូនកែវ ខេត្ត តាកែវ កុមារី​ឈ្មោះ អ សភ អាយុ ៤ឆ្នាំ ត្រូវបាន​ឪពុក​ចុងឈ្មោះ ដ វន អាយុ ២៦ឆ្នាំ មុខរបរ​ជាង​សំណង់ វាយដំ​បណ្តាល​អោយ​រងរបួស​ជាទម្ងន់​ស្ទើស្លាប់​ ដោយសំអាង​ថា មកពី​កុមារី​រងគ្រោះ​ទៅលេង​លើថ្នល់។ តាមការ​បញ្ជាក់​របស់​អ្នកជិត​ខាង​អោយដឹង​ថា …

កុមារី​អាយុ​ ៤ឆ្នាំ​​ត្រូវ​ឪពុក​ចុង​វាយ​ស្ទើ​ស្លាប់​ដោយ​សារ​តែមុខ​ដូច​ឪពុក​បង្កើត Read More

ស្វែងយល់ពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសហគមន៏ដែលចងក្រងដោយសមាគមអាដហុក

ចាប់​​ពីថ្ងៃទី ១៧ ដល់ ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ មន្ត្រី​គំរោង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៃ​សមាគម​អាដហុក បាន​រួមជាមួយ​លោក Robert Porter និង លោក Syarif Abadi ជាអ្នក​ជំនាញ​មកពី​សាកល​វិទ្យាល័យ ធីលប័ក ប្រទេស​ហូឡង់ដ៏ បាន​ធ្វើការ​ជួប​សម្ភាសន៏​ជាមួយ​សមាជិក​សហគមន៏ អាជ្ញាធរ​មូលដ្ឋាន និង អតីត​ភាគី​ទំនាស់ នៅ​ខេត្ត​ ក្រចេះ កំពង់ចាម  ដែល​កន្លង​មកអ្នក​ទាំង​នោះធ្លាប់​បាន​មករក សមាគម​អាដហុក​អោយ​ជួយដោះ​ស្រាយ ។ …

ស្វែងយល់ពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសហគមន៏ដែលចងក្រងដោយសមាគមអាដហុក Read More

Joint Statement: Arbitrary arrests in Boeung Kak 1

Phnom Penh, November 19th 2014 – The Housing Rights Task Force (HRTF), Building Community Voice (BCV), the Cambodian league for the promotion and defense of human rights (LICADHO), the community legal education Center (CLEC), the Cambodian Center for Human Rights (CCHR), the Cambodian Human Rights and Development Association (ADHOC), and the Cambodian Human Rights Action Committee (CHRAC) condemn the arbitrary arrests and expedited trial of M. Ly Srea Kheng and his daughter Ms. Ly Seavminh on the late afternoon of November 18th 2014. The family is involved in a land dispute with the Khun Sear Import Export Company, in the Boeung Kak 1 area in Phnom Penh and already encountered death threats, attacks and many intimidations.

On the morning of November 18th 2014, M. Ly Srea Kheng was arrested by the police at his home in the capital’s Tuol Kork district. His daughter, Ms. Ly Seav Minh, 23, was also arrested at around 4:00pm, in front of the Phnom Penh court while she was trying to find the whereabouts of her father.

Joint Statement: Arbitrary arrests in Boeung Kak 1 Read More

សេចក្តីថ្លែងការណ៍: តើការ​ចាប់ខ្លួន​ជាបន្តប​ន្ទាប់ទៅ​លើអ្នក​តំណាង​សហគមន៍​ការពារ​ដីធ្លីគឺជា ការគេច​វេស​ពីការ​ទទួល​ខុស​ត្រូវ ឬជាចេត​នា​រិតត្បិត​បង្រ្កាប​អ្នកតវ៉ា​ដោយ​សន្តិវិធី​នៅ​កម្ពុជា​?

សមាគម​ការពារ​សិទិ្ធមនុស្ស និងអភិវឌ្ឍន៍​នៅ​កម្ពុជា ហៅកាត់ថា (អាដហុក) ថ្កោល​ទោស​ចំពោះ​យុទ្ធនា​ការ​ចុះបង្រ្កាប និង​ចាប់​ខ្លួន​តំណាង​សហគមន៍​បឹងកក់ ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ។ យុទ្ធនា​ការ​នេះ បានបង្ហាញ​នូវចេត​នា​យ៉ាង​ច្បាស់​ថា សាលា​រាជធានី​ភ្នំពេញ មិន​​ជួប​ពិភាក្សា​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម និងមិន​ខ្វល់អំពី​ទុកលំបាក​វេទនា​របស់​សហគមន៍​ទេ ហេតុ​នេះ​ពុំចាំ​បាច់​ប្រើ​យុទ្ធ​សាស្ត្រ​តវ៉ា និងការ​ដាក់​សំពាធ​រំខាន​អារម្មណ៍​ដល់​អភិបាល និងមន្ត្រី​សាលា​រាជធានី​ទេ ។ ជាលទ្ធផល គួរអោយ​តក់​ស្លុត​ជាខ្លាំង​ចំពោះ​ជីវិត​ដ៏អភ័ព្ទ​របស់​តំណាង​សហគមន៍ ដែលមាន​រស់​នៅ​ក្នុងភាព​កំសត់ ឯកកោ និង​គ្មាន​អាជ្ញាធរ​ជាអាព្យាបាល​ក្នុងការ​ជួយជ្រុម​ជ្រែង​ដោះស្រាយ​ភាពលំ​បាក ដែលកើត​ឡើង​ពីទំនាស់​ដីធ្លីរាំ​រ៉ៃយូរ ឆ្នាំមក​ហើយ ប៉ុន្តែ​មិនទទួល​បាន​យុត្តិធម៌​សម​ប្រកប​តាម​មូល​ដ្ឋាន​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ​មាន​តែការ​គំរាម​កំហែង និងចាប់​ខ្លួន ជាពិសេស​សហគមន៍​បឹងកក់ យ៉ាង​ហោច​ក្នុង​រយៈ​ពេល​២ថ្ងៃ មាន​សកម្មជន​ការពារ​ដីធ្លី​ចំនួន១១​នាក់​ត្រូវ​បានចាប់​ខ្លួន​ចោទ​ប្រកាន់​ពីបទ …

សេចក្តីថ្លែងការណ៍: តើការ​ចាប់ខ្លួន​ជាបន្តប​ន្ទាប់ទៅ​លើអ្នក​តំណាង​សហគមន៍​ការពារ​ដីធ្លីគឺជា ការគេច​វេស​ពីការ​ទទួល​ខុស​ត្រូវ ឬជាចេត​នា​រិតត្បិត​បង្រ្កាប​អ្នកតវ៉ា​ដោយ​សន្តិវិធី​នៅ​កម្ពុជា​? Read More