សេចក្ដីប្រកាសព័ត៌មាន មូលនិធិ លោក ចាន់ សូវ៉េត
សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ប្រជាពលរដ្ឋ តំណាងសហគមន៍ និង សប្បុរសជន នៅក្នុង និង ក្រៅប្រទេស ដែលបាន ចូលរួម រំលែកទុក្ខ និង បរិច្ចាគធនធាន ដល់គ្រួសារនៃសព ក្នុងពិធីបុណ្យសព និង បុណ្យគម្រប់ ៧ថ្ងៃ សព ក ចាន់ សុវ៉េត នាពេលកន្លងមក។
សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមជូនដំណឹងដល់ សាធារណៈជនទាំង ក្នុងនិងក្រៅប្រទេស អោយបានជ្រាបថា ដោយយល់ឃើញថា លោក ចាន់ សុវ៉េត ជាអ្នកការពារសិទ្ធិមនុស្ស ដ៏ឆ្នើម និងបានលះបង់ ពេលវេលាបំរើការងារ អស់រយៈពេល ជិត២០ឆ្នាំ មកហើយ។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ លោក ចាន់ សុវ៉េត បានទទួមរណៈភាព ដោយជំងឺ គាំងបេះដូង បន្ទាប់ពី លោក បានចូលរួមបំពេញបេសកកម្ម តាមឃ្លាំមើល ព្រឹត្តការណ៍ប្រារពទិវាសិទ្ធិមនុស្ស១០ធ្នូ លើកទី៦៦ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្រោយពីលោក ចាន់ សុវ៉េត បានទទួលមរណៈភាព លោកក៏បាន សន្សល់ទុក កូន៣នាក់ អោយរស់ នៅកំព្រាឳពុក ទាំងនៅក្មេង ក្នុងវ័យកំពុងសិក្សា និង ប្រពន្ធមិនទាន់មានវិជ្ជាជីវៈ ក្នុងការប្រកបរបរចិញ្ចឹមកូនប្រុសស្រី ទាំង៣ នាក់។
សេចក្ដីប្រកាសព័ត៌មាន មូលនិធិ លោក ចាន់ សូវ៉េត Read More