ពលរដ្ឋស្រុកពញាឮឡើងដាក់ញត្តិនៅភ្នំពេញ

ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់ មក​ពី​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​អ្នក​តំណាង​រាស្ត្រ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន SKD។

ពលរដ្ឋស្រុកពញាឮឡើងដាក់ញត្តិនៅភ្នំពេញ Read More

វគ្គបណ្តុះបណ្តាល ស្តីអំពី សមភាពយេនឌ័រ

ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ២០១៥ សមាគម​អាដហុក ខេត្ត ប៉ៃលិន បានបើកវគ្គ​បណ្តុះបណ្តាល​ស្តីអំពី​សមភាព​យេនឌ័រ ដល់ប្រជា​ពលរដ្ឋ​ជាគូស្វាមី ភរិយា ចំនួន ១០គូ ស្មើនិង ២០នាក់ ដែលមាន​គូស្វាមី ធ្លាប់ប្រើ​អំពើហិង្សា​ក្នុងគ្រួសារ ៧គូ និង ៣គូ ជាគ្រួសារ​មិនមាន​អំពើហិង្សា​ក្នុងគ្រួសារ។ វគ្គបណ្តុះ​បណ្តាល​បានរៀបចំ​ឡើងនៅ អង្គភាព​វរៈសេនាតូចលេខ ៥៣៤ ក្នុងភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក …

វគ្គបណ្តុះបណ្តាល ស្តីអំពី សមភាពយេនឌ័រ Read More

អាដហុកទាមទារឲ្យអាជ្ញាធរចាប់ខ្លួនជនឆបោកមកទទួល​ខុស​ត្រូវ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពល​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជាជាង ២០០​នាក់ ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​បរទេស​ឆបោក​អស់​ប្រាក់​ជាច្រើន​រយ​ដុល្លារ និង​ស្វែង​រក​ចាប់​ខ្លួន​ជន​ឆបោក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។

អាដហុកទាមទារឲ្យអាជ្ញាធរចាប់ខ្លួនជនឆបោកមកទទួល​ខុស​ត្រូវ Read More

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​រង​ការ​គំរាម​កំហែង​ពី​អភិបាល​ស្រុក​កែវសីមា

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​អភិបាល​ស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍន៍ គំរាមចាប់​ដាក់​ខ្នោះ ប្រសិន​បើ​សមាគម​មួយ​នេះ​បន្ត​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ជន​ជាតិភាគ​តិចនៅ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​រង​ការ​គំរាម​កំហែង​ពី​អភិបាល​ស្រុក​កែវសីមា Read More

អាដហុកពង្រឹង​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​រាជ​ធានី​ភ្នំពេញ។

អាដហុកពង្រឹង​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ Read More

ក្រុមកម្មករកម្មការិនីប្រារព្ធទិវាពលកម្មអន្តរជាតិដោយសន្តិវិធី

កម្មករ​កម្មការិនី​រាប់​ពាន់​នាក់ រួម​ជាមួយ​មេដឹកនាំ​សហជីព​ធំៗ បាន​ដើរ​ដង្ហែរ​ក្បួន និង​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​នៅ​តាម​ទីតាំង ៣​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ និង​ថ្លែង​សារ​ជាច្រើន​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។

ក្រុមកម្មករកម្មការិនីប្រារព្ធទិវាពលកម្មអន្តរជាតិដោយសន្តិវិធី Read More

អាដហុកស្នើ​អាជ្ញាធរ​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​ខ្មែរ​ស្លាប់​នៅ​ថៃ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​បញ្ជូន​លិខិត​មួយ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ផាត សុអិន ដែល​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។

អាដហុកស្នើ​អាជ្ញាធរ​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​ខ្មែរ​ស្លាប់​នៅ​ថៃ Read More