ប្រជាពលរដ្ឋ​​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ម្នាក់

11778050_905156352891439_1388181541_nអ្នក​ភូមិ​ប្រហែល ១០០​នាក់​មក​ពី​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ បាន​ឡើង​ទៅ​ទាម​ទារ​ឲ្យ​តុលាការ​​ខេត្ត​នេះ​ដោះ​លែង​លោក សៃ រ៉េត ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែកក្ដដា ឆ្នាំ​២០១៥ នៅ​ក្នុង​សំណុំ​រឿង​ករណី​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១២។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​អះ​អាង​ថា លោក សៃ រ៉េត អាយុ ៤៥​ឆ្នាំ ពុំ​បាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ឡើយ នៅ​ពេល​ដែល​អំពើ​ហិង្សា​នោះ​កើត​ឡើង​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​កាល​ពី​ឆ្នាំ​២០១២។

ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​បញ្ជាក់​ថា ពួកគាត់​នឹង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​បណ្ដា​ស្ថាប័ន និង​អង្គការ​សិទ្ធិ​មនុស្ស​នានា ចំពោះ​ករណី​នេះ៕