សមាគម​អាដហុក​បើក​វេទិកា​សាធារណៈ ស្តីពី​សុវត្ថិភាព​ទេសសន្តរ​ប្រវេសន៍​នៅ​ខេត្ត​កំពង់ធំ

ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថាន​ទូត​អូស្រ្តាលី សមាគម​អាដហុក បានរៀប​ចំ​បើក​វេទិកា​សាធារណៈ ស្តីពី​សុវត្ថិភាព​ទេសសន្តរ​ប្រវេសន៍ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិ ទៀមចាស់ ឃុំកំពង់ស្វាយ ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ ក្រោមគណៈ​អធិបតី​លោកស្រី ជា ពន អភិបាល​រង​ស្រុក​កំពង់​ស្វាយ លោកស្រី ឆន​សុគន្ធា ប្រធាន​ផ្នែក​ស្រ្តី និងកុមារ​របស់​សមាគម​អាដហុក ក្នុង​នោះមាន​ អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​ដែល​មាន​បញ្ហា​ចំណាក​ស្រុក ប្រមាណ​៥៥នាក់  ក្នុងនោះ​ស្រ្តី​៨០%​ចូលរួម ។

លោកស្រ្តី ឆន​សុគន្ធា មាន​មតិ​ស្វាគមន៍​ដល់​អ្នក​ចូល​រួម និងលើក​ឡើង​ពីវត្ថុ​បំណង​នៃការ​បើក វេទិកានៅថ្ងៃនេះថា ៖ ដោយសារសមាគមអាដហុកបានធ្វើការពាក់ព័ន្ធនឹងវិស័យសិទិ្ធមនុស្ស ពិសេស បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ករណីចំណាកស្រុកពីសំណាក់ជនរងគ្រោះ ឬគ្រួសារផ្ទាល់ ទៅកាន់ប្រទេសចិន ម៉ាឡេស៊ី ថៃឡងដ៍ កូរ៉េ ឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនទៀត ជាច្រើនករណីក្នុងមួយឆ្នាំៗ ។

ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនចំណាកស្រុកដោយសុវត្ថិភាព និងមួយចំនួនទៀត ទៅដោយមានបញ្ហាដូចជាចាញ់បោកមេខ្យល់ថាទៅធ្វើការបែរជាឲ្យទៅរៀបការ ឬលក់ឲ្យជនជាតិចិន  ការបង្ខំឲ្យធ្វើការហួសកំលាំង ការមិនបានទទួលប្រាក់បៀវត្សរ៍ ឬទទួលបានមិនគ្រប់ចំនួន ការបង្ខំឲ្យ​បន្តអាណត្តិការងារ ការបាត់ដំណឹងមិនមានទំនាក់ទំនងមកក្រុមគ្រួសារជាដើម ទាំងអស់នេះសុទ្ធសឹង តែជាបញ្ហា ដូច្នេះហើយបានជាថ្ងៃនេះយើងរៀបចំជាវេទិកានេះឡើង ដើម្បីឲ្យបងប្អូនអតីតជនរងគ្រោះ ដែលធ្លាប់បានធ្វើចំណាកស្រុក ឬគ្រួសារជនរងគ្រោះ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងលើកជា សំណូមពរ ឬមតិផ្តាំផ្ញើរទៅអ្នកអ្នកចូលរួមទាំងអស់។

លោកស្រី ជា ពន ក៏មានមតិថ្លៃងបើកក្នុងវេទិកាផងដែរ ដោយផ្តោតទៅលើការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព កុំឲ្យទៅទាំងប្រថុយប្រថាន នាំឲ្យមានគ្រោះថ្នាក់ ។

ក្នុងនោះដែរ អ្នកចូលរួមក៏បានលើកឡើងពីបទសោធន៍របស់ខ្លួនផងដែរ ដែលកន្លងមក​ពួកគាត់ ធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងគ្រួសារជនរងគ្រោះ ។ បញ្ហាជាច្រើនដែលពួកគេបាន ជួបប្រទះដូចជា ការបង្ខំឲ្យធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ ងើបតាំងពីម៉ោង៤ព្រឹក ដល់ម៉ោង១២យប់ របបអាហារមិនគ្រប់គ្រាន់ មានការប៉ុនប៉ងរំលាភសេពសន្ថវៈពីសំណាក់សាច់ញាតិម្ចាស់ផ្ទះ និងម្ចាស់​ ផ្ទះ មានការគំរាមសម្លាប់ពីសំណាក់ម្ចាស់ផ្ទះ ទទួលបានប្រាក់បៀវត្សរ៍មិនគ្រប់ចំនួននៅពេល ដែលពួកគេខំ​ធ្វើការដោយប្តូរញើសឈាម និង​នៅពេលទ្រាំមិនបានត្រឡប់មកផ្ទះវិញ ត្រូវឲ្យគ្រួសារផ្ញើ ប្រាក់ដើម្បីសងមេខ្យល់ ទើបអាចត្រឡប់មក កម្ពុជាវិញបាន ជាងនេះទៅទៀត ពេលធ្វើដំណើរ មកតាមរថយន្តពីប្រទេសម៉ាឡេស៊ីទៅកម្ពុជា នៅពេលទៅដល់កន្លែងដែលមានប៉ូលីសឆែក ត្រូវចូល ពួន​ក្នុងខ្លុបរថយន្ត ដើម្បីគេចពីពួកគេ ក្នុងករណី ចាប់បានត្រូវជាប់ពន្ធនាគារ ។ មានជនរងគ្រោះខ្លះ ទៀត ត្រូវមេខ្យល់យកទៅលក់ក្នុងមួយនាក់​៧០០០$អោយម្ចាស់ផ្ទះ តែខ្លួនខិតខំធ្វើការ មិនទទួលបានប្រាក់ខែទេ ដោយសារថវិកាត្រូវមេខ្យល់យកអស់ ។IMG_0003 IMG_0008 Template of Feature Image