ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​ដោះ​ស្រាយ​ទំនាស់ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី

កាល​ពីថ្ងៃ​​ទី១០ ខែធ្នូ ឆ្នាំ២០១៤ ក្រុម​ការ​ងារ​អង្គការ​អាដហុក​ រួមមាន អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​ស្រ្តី កុមារ និង​ដោះ​ស្រាយ​ទំនាស់ លោក នី សុខា មន្ត្រី​កម្ម​វិធី​ដោះ​​ស្រាយ​​ទំនាស់​ក្រៅ​ប្រពន្ធ័​តុលាការ អ្នកស្រី ធីម ណារីន អ្នក​សម្រប​សម្រួល​ខេត្ត​កំពង់ចាម និង លោក សំ ចន្ទ័គា អ្នក​​សម្រប​​សម្រួល​​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ចសិក្សា​ទៅ​កាន់ ប្រទេស​ឥណ្ឌូនេស៊ី កោះ​ស៊ូម៉ា​ត្រា ​(ខេត្តឡាំពូង) ។ ទស្សនៈ​កិច្ច​សិក្សា​នេះ​មាន​រយៈ​ពេល ៥ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី១០ ដល់១៥ ខែធ្នូ ឆ្នាំ២០១៤​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប (EU) តាម​រយៈ​ CCFD  គោល​បំណង​​ដើម្បី​​ស្វែង​យល់​អំពី​យុទ្ធ​សាស្រ្ត​នៃការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​របស់​គណៈ​កម្មការ​​ថ្នាក់​ជាតិ​ថ្នាក់​ខេត្ត​ ថ្នាក់​​ស្រុក ថ្នាក់​អនុ​ស្រុក និង ថ្នាក់​ភូមិ ព្រម​ទាំង​ប្រមើ​មើល​អំពី​និរន្ត​ភាព​នៃ​សហគមន៏។

បន្ទាប់​ពីជួប​ពិភាក្សា និង ទទួល​បាន​នូវ​បទ​បង្ហាញ​ពី គណៈ​កម្ម​ការ​​ខេត្ត​ឡាំពូង អនុ​ស្រុក​​​រីជោ ភូមិ​ទឹក និង​ក្រុម​អង្គការ NGOs រួចមក​ជា​រួម​យើង​​មាន​ការ​ចាប់​អារម្មណ៏​លើ​​យុទ្ធ​សាស្រ្ត​​ការងារ​​របស់​ពួក​​គេ​ធំ​​ៗ​​បួន​គឺៈ

1-  ការ​រៀប​ចំឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណេត សំរាប់​ដោះ​ស្រាយ​រាល់​សំណូម​ពរ​ផ្សេងៗ របស់​ពល​រដ្ឋ ពិសេស​ទាក់​ទង​សេវា​កម្ម​សាធារណៈ។

2- ការ​បង្កើត​វេទិការ​ដោះ​ស្រាយ​ទំនាស់​ដោយ​ផ្ទាល់​រវាង​បុគ្គល និង បុគ្គល ។

3- ឯការ​ដោះ​ស្រាយ​វិវាទ​រវាង​ពលរដ្ឋ និង ក្រុមហ៊ុន ពលរដ្ឋ និង រដ្ឋ ភាគ​ច្រើន​គេ​ប្រើ​យុទ្ធ​​សាស្រ្ត​​ចរចា និង តស៊ូមតិ ។

4- ការ​រៀប​ចំឲ្យ​មាន​តំណាង​ពលរដ្ឋ សំរាប់​ចូល​រួម​ធ្វើ​កំណែ​ទំរង់​គោលនយោបាយ​ជាតិ​ធំៗ​ ជាដើម ។

ចំពោះ​បញ្ហា​និរន្ត​ភាព​ការងារ យើងសង្កេត​ឃើញថា អង្គការ​ក្រៅ​រដ្ឋាភិបាល  ក៏ដូច​ជា​គណៈ​កម្មការ​​ដោះស្រាយ​ទំនាស់​នៅ​គ្រប់​លំដាប់​ថ្នាក់ ពួក​គេភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ដោយ​មិនមាន​ប្រាក់​ខែ ប៉ុន្តែ​គេមាន​ថវិការ​សំរាប់​ពេល​ចុះ​ធ្វើ​សកម្មភាព ដែល​ថវិការ​ទាំង​នោះ​ពួក​គេ​ទទួល​បាន​​មួយ​ចំណែក​ពីគំរោង​របស់​រដ្ឋាភិបាល និង មួយ​ចំណែក​ទៀត​បាន​មក​ពី​កម្ម​វិធី​ឥណទាន​របស់​ពួក​គេ​ផ្ទាល់។

IMG_0002 IMG_0003 IMG_0005 IMG_0013