ទាស់សំដីរឿងទុកសាច់ជ្រូកឈានដល់ការសំលាប់ប្រពន្ធ

ស្រ្តីម្នាក់​ឈ្មោះ  គាវ គឹមហាន អាយុ៤Microsoft Office 2000២ឆ្នាំ រស់នៅ​ក្នុងភូមិ ទី៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​ប្តីឈ្មោះ ហូយ ថុង អាយុ ៥២ឆ្នាំ មុខរបរលក់​សាច់ជ្រួក ចាក់និង​កាំបិត​ចុងស្រួច​សំរាប់Microsoft Office 2000ជៀ​សាច់គោ​ចំត្រង់​ក្រោមគល់ដោះ​ខាងឆ្វេង លិច​មួយកាំបិត បណ្ដាល​អោយដាច់​ខ្យល់ស្លាប់​នៅពេល​បញ្ជូន​ទៅមន្ទីពេទ្យ ដោយ​សាតែ​មានទំនាស់​ពាក្យសំដី​រឿងលក់​សាច់ជ្រូក​មិនអស់ ជន​រងគ្រោះ​ជាប្រពន្ធ​ចង់ក្លះសេ​ទុកលក់​ថ្ងៃស្អែក តែប្ដី ថា ស្អុយ​មិនអោយ​ក្លះសេទុក។ ហេតុការណ៍​នេះបាន​កើតឡើង​នៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ វេលា​ម៉ោង៦​និង១០នាទី​ល្ងាចMicrosoft Office 2000 នៅ​ផ្ទះឈ្មោះ ហួយ សេង ភេទ​ស្រី អាយុ ៦១ឆ្នាំ ស្ថិតនៅ​ភូមិទី២ ឃុំ​ត្រែងត្រយឹង ស្រុក​​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ។

ជនរង​គ្រោះ​មានកូន ពីរនាក់ ប្រុស​ម្នាក់ អាយុ ១១ឆ្នាំ និង ស្រីម្នាក់ អាយុ ១០ឆ្នាំ។ ជនប្រព្រឹត្ត​ជាមនុស្ស​ធ្លាប់ប្រើ​អំពើហិង្សា​ក្នុងគ្រួសារ ជនរងគ្រោះ​ដែលស្លាប់​ជាប្រពន្ធ ទី៤ ឯ ប្រពន្ធ​ទី១ ទី២ និងទី៣ ត្រូវបាន​ឈ្មោះ ហួយ  ថុង ប្រើ​អំពើហិង្សា​ធ្ងន់ធ្ងរ​រហូតទ្រាំ​មិនបាន​ត្រូវលែងលះគ្នា។បន្ទាប់ពី​វាយសម្លាប់​ជនរងគ្រោះ​ជាប្រពន្ធរួច ជនប្រព្រឹត្ត​បានរត់​គេចខ្លួន​ រហូតដល់​ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទើបចាប់​ខ្លួនបាន​ក្នុងភូមិ តាយ៉ុង ឃុំ ដំបូករូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រោម​ការ​សហការ​របស់សមាគម​អាដហុក រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដ៏ទៃទៀត​ជាមួយនិង​អាជ្ញាធរ​ប៉ូលិស។ បច្ចុប្បន្ន​ជនប្រព្រឹត្ត​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ សមាគម​អាដហុក​និង​បន្ត​តាមដាន​ចំណាត់ការ​របស់​សមត្ថកិច្ច​ជាបន្ត​ទៅទៀត។