នារីរងគ្រោះនិងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃស្អែក

តាមកាUntitled-២រ​បញ្ជាក់​របស់​មន្ត្រី​​​​នៃស្ថាន​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ក្រុងសៀងហៃ​​ប្រទេសចិនអោយដឹង​ថា នារីរងគ្រោះ​ដែល​​មេខ្យល់បោក​ទៅលក់នៅ​ សៀងហៃ ប្រទេសចិន​ឈ្មោះ ជ.រដ ដែល​​ក្រុមគ្រួសារ​​បាន​មកប្តឹង​​សមាគម​អាដហុក​​អោយជួយ​​អន្តរាគមន៏ នឹង​មកដល់​ប្រទេសកម្ពុជា​វិញនៅថ្ងៃ ស្អែកទី ២៥ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ប្រមាណជា១១យប់​​បន្ទាប់​​ពី​សមាគម​​អាដហុក​​បាន​អន្តរាគមន៏​ដោយនាំ​គ្រួសារ​ជនរង​គ្រោះ​ទៅប្តឹង​នៅ​នាយក​ដ្ឋាន​ជួញដូរ និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ និង​ធ្វើលិខិត​អន្តរាគមន៏​ទៅ​​ក្រសួង​ការ​​​បរទេស និង​​សហ​ប្រត្តិ​បត្តិការ​​អន្តរជាតិ​​កម្ពុជា រួមជាមួយ​ការខិតខំ​ប្រឹងប្រែង​របស់​​មន្ត្រី​​​​​នៃស្ថាន​​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំ​ក្រុងសៀងហៃ​​ប្រទេសចិន។

ពត៌មានលំអិតសូមទំនាក់ទំនងៈ

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩

លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩

បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!