កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៤ ម៉ោង ១១: ៣០នាទីព្រឹក មានករណីចាប់រំលោភសេពសន្ថវៈលើកុមារីមួយ នៅភូមិ១ ឃុំចាំយាម ស្រុកមណ្ឌុលសីមា ខេត្តកោះកុង ប្រព្រឹត្តដោយឈ្មោះ ប្រាក់ ឆាត ភេទប្រុសអាយុ ៧៣ ឆ្នាំ ជាអាចារ្យភ្លុកវត្ត បានចាប់រំលោភលើក្មួយស្រីថ្លៃ ទ.ស.ព ទើបតែអាយុបានបីឆ្នាំ នៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួនផ្ទាល់ នៅពេលដែល ម្តាយក្មេងស្រីរងគ្រោះ បានយកកូនមកផ្ញើ ព្រោះតែរវល់ ទៅស៊ីឈ្នួលគេ។
ក្រោយពីបទអន្តរាគមន៏របស់សមាគមអាដហុក ប្រចាំខេត្តកោះកុង និងប្រធានកាកបាទក្រហមខេត្តកោះកុង ជនល្មើសត្រូវបានចាប់ឃុំកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ។ សមាគមអាដហុកនឹងផ្តល់មេធាវីការពារជនរងគ្រោះនៅតុលាការ ព្រមទាំងបន្តតាមដានចំណាត់ការរបស់តុលាការបន្តទៀត ។
រូបថតជនរងគ្រោះ
រូបថតជនប្រព្រឹត្ត