នារីខ្មែរ​ពីរនាក់​ត្រូវមេ​ខ្យល់​បោក​យក​ទៅលក់​ធ្វើស្រី​ពេស្យា​នៅ​ប្រទេស​ថៃ

នៅថ្ងៃទី ១៤ និង ១៥ ខែ មករា ឆ្នាំ ២០១៤ នារីខ្មែរ​ពីរនាក់​ឈ្មោះ ឆ.សទ ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុក​កំណើត​នៅខេត្ត​សៀមរាប និងឈ្មោះ សខ.សភ ភេទស្រី អាយុ ១៩ឆ្នាំ មាន​ស្រុក​កំណើត​នៅខេត្ត ស្វាយរៀង ត្រូវបាន​មេខ្យល់​ឈ្មោះ ណង ឈ្មោះ គន. វទ សហការ​ជាមួយ​មេបន​នៅប្រទេស​ថៃ​ឈ្មោះ សង នាំពីភ្នំពេញ​យកទៅលក់​អោយធ្វើជា​ស្រីពេស្យា​នៅប្រទេស​ថៃ​តាមច្រក​ខេត្ត​កោះកុង ដោយមេខ្យល់​កុហក​នារីរង​គ្រោះ​ទាំងពីរនាក់​ថា នាំមកធ្វើ​ការ​នៅ​ខេត្ត​កោះកុង បាន​ប្រាក់ខែច្រើន ។ នារីរង​គ្រោះ​ទាំង​ពីរនាក់ ត្រូវ​បាន​​មេបន​នៅ​​ប្រទេស​ថៃ បង្ខំ​អោយ​​បំរើផ្លូវ​ភេទ​ជាមួយ​​ភ្ញៀវ ក្នុង​តម្លៃ ៥០០​បាត ពេល​រួមភេទ​​ជាមួយ​​ភ្ញៀវ​ម្តង ប៉ុន្តែ​​ប្រាក់​​ទាំង​នោះ ត្រូវ​បាន​​មេ​បន​ទុក​ទាំង​អស់ មិន​អោយ​​នារី​រង​​គ្រោះ​​ទេ និង​​ថែម​ទាំង​​គំរាម​​យក​ទៅ​លក់​បន្ត​​នៅ​កោះ​កូដ ព្រំដែន​​សមុទ្រ​ថៃ និង​ឥណ្ឌូ​នេស៊ី ទៀត​ផង ប្រសិន​​បើនារី​រង​គ្រោះ​​ហ៊ាន​លួច​រត់។ ដោយ​ស៊ូ​​ទ្រាំ​និងការ​​ធ្វើបាប​​មិនបាន នារីរង​គ្រោះ​​ទាំង​ពីរនាក់IMG_1662IMG_1664​ក៏​សំរេច​ចិត្ត​​លួចរត់​មក​ប្រទេស​កម្ពុជា​វិញ ពេល​រត់នោះ នារីរង​គ្រោះ​ត្រូវ​បាន​មេខ្យល់​​នៅ​ប្រទេស​​កម្ពុជា ដេញ​ចាប់​​នាំ​ទៅ​​ប្រទេស​ថៃ​​វិញ តែ​នារី​រង​គ្រោះ​​បាន​រត់​មក​ប្តឹង​សមាគម​អាដហុក​​ខេត្តកោះកុង​អោយ​ជួយ សមាគម​អាដហុក​ខេត្ត បាន​ផ្តល់​មេធាវី និង​​អន្តរាគមន៏​ទៅ​ប៉ូលិស​ជួញ​ដូរ​ខេត្ត​កោះកុង ​រហូត​ឃាត់​​ខ្លួន​​មេខ្យល់​​ចំនួន ២នាក់។សមាគម​អាដហុក តាម​ដាន​​និង​បន្ត​ជំរុញ​កិច្ច​​អន្តរាគមន៏​ជាបន្ត​ទៀត។

 

 

 

 

.