អំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធការលែងលះ

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ចន្លោះម៉ោង ៧:៣០នាទី​ទៅម៉ោង​៨:៣០នាទី​ព្រឹក សមាគម​អាដហុក​បាន​ធ្វើការ​​ផ្សាយ​ផ្ទាល់ តាមវិទ្យុ​សំបុកឃ្មុំ FM១០៥ លើ​ប្រធានបទ​អំពើហិង្សា​ក្នុងគ្រួសារ​ពាក់ព័ន្ធ​ការ​លែងលះ ដើម្បី​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានយល់​ដឹង សំរាប់ការ​ដោះស្រាយ​បញ្ហាផ្ទាល់​ដែលពួក​គាត់​កំពុង​ជួបប្រទះ​ជាប្រចាំថ្ងៃ ដោយមាន​ការ​ចូលរួមពី​វាគ្មិន​ដូចជាៈ1

លោកស្រី លឹម មុនី អនុ​ប្រធាន​ផ្នែកស្ត្រី និង​កុមារ​សមាគម​អាដហុក

លោកស្រី គា សុផល មេធាវី

អ្នកស្រី ឌុក ដែន ជនរង​គ្រោះនៃ​អំពើហិង្សា​​ក្នុងគ្រួសារ

 

បន្ទាប់​ពីមានការ​ថ្លែង​ចំណាប់​អារម្មណ៏​របស់​វាគ្មិន​ទាក់ទង់​ទៅនឹង សកម្មភាព​អំពើហិង្សា​ក្នុង​គ្រួសារ ផលប៉ះពាល់​ពីអំពើហិង្សា​ក្នុងគ្រួសារ ក៏ដូចជា​ច្បាប់ទប់ស្កាត់​អំពើហិង្សា​ក្នុងគ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ប្រិយ៏មិត្ត​អ្នកស្តាប់​ក៏បាន​ទូរស័ព្ទ​សួរសំណួរ​ទាក់ទង​ទៅនិង ឧបសគ្គ​របស់​ពួកគាត់ ដោយ​សារតុលាការ​ទាមទារ​ប្រាក់​ពីពួកគាត់​លើសការ​កំណត់​របស់ច្បាប់ ជាថ្នូរនិង​ការដោះស្រាយ​រឿងក្តី សំណួរ​ក៏ផ្តោត​ទៅលើថា បើ​ភាគីម្ខាង​មិនព្រម​លែងលះ តើបណ្តឹង​លែងលះ​អាចដំណើរការ​បានឬទេ ក្រៅពីសំណួរ​ក៏មានសំណូមពរ​ពីប្រិយ៏មិត្ត សុំបន្ថយ​ការផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ និងសុំអោយមាន​អ្នកជំនាញ​ជួយធ្វើការ​សម្របសម្រួលករណី​ហិង្សាក្នុង​គ្រួសារ​ជាមុនសិន​ជៀសវាងការ​ប្តឹងលែងលះ​ទៅតុលាការ វាគ្មិន​ក៏បានបកស្រាយ​តបទៅ​និង​សំណួរ​ប្រិយ៏មិត្ត ជាមួយ​និងការផ្តល់​អនុសាសន៏​ទៅ​រាជរដ្ឋាភិបាល​ផងដែរ ។