វិវាទដីធ្លី ៨៨គ្រួសារ នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ

អង្គហេតុ

IMG_3249ករណីដីធ្លី​រវាងប្រជា​ពលរដ្ឋ  ៨៨គ្រួសារ​ជាមួយ ​នឹង ដើមបណ្តឹង​ឈ្មោះ​ចាន់ហេង សួ  ស៊ូហ៊ាង​ និង​លឹមជូ ទីតាំង​ដីទំនាស់​នៅភូមិ​ស្ទឹងច្រាល ឃុំអូរបាក់រទេះ  ស្រុកកំពង់​សិលា ខេត្តព្រះ​សី ហនុ ។ទំហំដីដែល​ភាគី ប្តឹង​ទាមទារ​៣៧ហិតា​និង៣១១៨ម៉ែតការ៉េ ។​ក្រោយពីបាន​ទទួលពាក្យ​បណ្តឹងផ្ទាល់មាត់​តាមរយៈ​ទូរសព្ទ័ពី​ប្រជាពលរដ្ឋ នៅភូមិស្ទឹង​ច្រាល និងមានការ​ឯកភាពពី​លោកប្រធាន​ផ្នែកដីធ្លី អ្នកអង្កេត​សមាគមអាដហុក ខេត្តព្រះសី ហនុបាន​ធ្វើដំណើរ​ទៅ​អង្កេត​ករណី​នេះនៅភូមិ​ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុក​កំពង់សិលា កាលពី ថ្ងៃទី១៣ដល់ ថ្ងៃទី១៤ ខែតុលា  ឆ្នាំ២០១៣  ។យើងបាន​ជួបសាក​សួរ​ប្រជា​ពលរដ្ឋ ដែលត្រូវចៅ ក្រមសាលា​ដំបូងខេត្ត​ព្រះសីហនុ កោះហៅ​ទៅផ្សះផ្សារ​នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ម៉ោង ៨:៣០នាទីព្រឹក ។ និងបាន​សាកសួរ​លោកអតិត​អាជ្ញាធរ​មូលដ្ឋា​ន​នៅទីនោះ ។ ពត៌មាន​ទទួល បានមាន​ដូចតទៅ៖

១.ការចូលកាន់កាប់របស់ប្រជាពលរដ្ឋ

ពីដើមមក (ឆ្នាំ១៩៩៣) តំបន់ដី​ទំនាស់ស្ថិត​នៅក្នុង គ្រប់គ្រង​របស់ឃុំ​កំពង់សិលា ស្រុក ស្រែអំបិល ខេត្តកោះកុង ។ ប្រជាពល​រដ្ឋដែល​បានមក​កាប់ឆ្ការ​ចាប់យក​ដីនៅតំបន់​នេះ ក្នុងពេល​នោះ​ គឺអ្នក​ភូមិមក​ពីភូមិ​ស្ទឹងសំរោង  ឃុំកំពង់​សិលា ។ និងខ្លះទៀត​មកពី​ខេត្តផ្សេងៗ ដែលគ្មាន​ដីរស់​នៅ ក៍នាំបង​ប្អូនមក​រស់នៅ​ទីនេះ ។  អាជ្ញាធរ​មូលដ្ឋាន មិនបាន​ហាមឃាត់ ការចូល​កាន់កាប់ របស់ ប្រជាពលរដ្ឋ​ទេ ព្រោះអាជ្ញា​ធរចង់​អោយមូល​ដ្ឋានរបស់​គាត់ មានប្រ ជា​ពលរដ្ឋ​រស់នៅ​ច្រើន និងមានដី​កាន់កាប់ ធ្វើស្រែចំការ ផ្ទះសម្បែង  ។

តំបន់នេះ​គឺជាព្រៃ និង​ជាតំបន់ ដែលខ្មែរ​ក្រហមក​ឆ្លងកាត់   ចេញចូល ដើម្បីមករក ស្បៀង​អាហារ​និងថ្នាំសង្កូវ ។ ឆ្នាំ១៩៩៥ ប្រជាពល​រដ្ឋបាន​ចូលមក​តាំងលំនៅ​នៅទីនេះ​រកេត រកូត​ពេញ ព្រៃ ក្នុងតំបន់​នេះ មានមុខ​របរកាប់​ឈើ ដុតធ្យូង រកខ្លឹម  រកវល្ល័ (វល្ល័ល្មៀត ). . .  តំបន់នេះ ក៍មានមីនដែរ  ។ មាន​ប្រជាពល​រដ្ឋម្នាក់​ឈ្មោះតា​មោក បានស្លាប់​ដោយដើរ​ជាន់មីន​កប់ដី​របស់ខ្មែរ​ក្រហម​ ។

ជំនាន់នោះ​មានទាហាន​ខ្មែរយើង​បោះទីតាំង​នៅត្រង់ ស្ពានស្ទឹង​សំរោង  និងនៅ​បន្ទាយ ចាស់​ស្ទឹងច្រាល ។​ ប្រហែល​ជា​ឆ្នាំ១៩៩៥ មានជន​មិនស្គាល់​មុខបានយក​មីន មកដាក់​នៅស្ពាន​ស្ទឹងសំរោង បណ្តាល​ឲ្យផ្ទុះ​ពេលយប់ ។ មិនបាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋមាន​របួសស្នាមទេ តែធ្វើ​អោយខូច​ផ្លូវ ជាតិលេខ៤ ជាច្រើន​កន្លែង  ។ ដោយ​មានបញ្ហា​អសន្តិសុខ​បែប នេះ ទាហាន​ដែល​ការពារ​សន្តិសុខ នៅទីនេះ បានបណ្តេញ​ប្រជាពលរដ្ឋ​ចេញពីម្តុំ​ស្ទឹងច្រាល (បច្ចុប្បន្ន​ភូមិស្ទឹង​ច្រាល )ចេញ  ឲ្យទៅ​រស់នៅក្នុង​ភូមិស្ទឹង​សំរោង​វិញ​​ហើយ ។

២.ប្រវត្តិទំនាស់ពីមុននិងការតវ៉ារបស់ប្រជាពលរដ្ឋ

ក្រោយ​ពីដេញ​ប្រជាពលរដ្ឋ​ហើយទាហាន​តំបន់អភិវឌ្ឍន៍​ចំការ​ចេក​(ខេត្តកំពង់ស្ពឺ)​បានមក​បោះទីតាំង​នៅទីនេះ ។ ហើយបាន​ដាក់ផ្លាក​ក្រុមហ៊ុន “ ម៉ាកាំបូត​ ” លើដី​ដែលប្រជា​ពលរដ្ឋ​បាន កាន់កាប់​ពីមុន ។ទាហាន​បាននៅ​ការពារ​ដីឲ្យ​ក្រុមហ៊ុនទៀត  ។ ​ប្រជាពល​រដ្ឋឃើញ​ដូច្នេះ​ក៍នាំគ្នាត​វ៉ាជាមួយ​ទាហាន​ការពារដី​ក្រុមហ៊ុន​យកដី​របស់ពួក​គាត់វិញ​ពីឆ្នាំ១៩៩៦  ។ប្រជាពលដ្ឋ​បានដាក់​ពាក្យបណ្តឹង​ទៅឃុំ និងទៅ​ស្រុក​ស្រែអំបិល មិនបាន​ទៅដល់ខេត្តទេ ។  ទំនាស់​រវាង ទាហាន​និង​ប្រជាពលរដ្ឋ​នៅតែបន្ត​រ៉ាំរ៉ៃ​រហូត មិនមាន​ដំណោះ​ស្រាយទេ ព្រោះ​អាជ្ញាធរ​ពេល នោះ  ខ្លាច​ទាហាន​ដែរ ។

តំណាង​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​បានទាហាន​ចាប់ខ្លួន លោកចិន សុផល (សមាជិក  គណកម្មការ​​រៀបចំ​ភូមិ) , លោកជា តាំង (អនុប្រធាន​ភូមិស្ទឹង​សំរោង) , លោកសុខ សុផល​​(អាចារ្យវត្ត)​នាំទៅ​ទីចាត់ការ​យោធា​ចំការ​ចេក ។ ទាហាន​គំរាមពួក​គាត់ឲ្យ​ទៅប្រាប់​អ្នកភូមិ ឲ្យ ចាកចេញ​និងបញ្ឈប់​កាប់រាន​ដីរបស់​ក្រុមហ៊ុន​តទៅទៀត !  ។ ពេលនោះ​អ្នកតំណាង​ទាំងអស់ បានប្រាប់​វិញថា “ បើទាហាន​ចង់ការពារ​ដីនេះ ទុកឲ្យ​ក្រុមហ៊ុន​ទៅប្រាប់​ខ្លួនឯងទៅ  ពួក​ខ្ញុំជាតំ ណាង​ប្រជាពលរដ្ឋ នៅតែការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។ ព្រោះប្រជា​ពលរដ្ឋ​បានចូល មករស់នៅទី នេះមុន​ទាហាន​មកដល់ “ ។ ប្រជា​ពលរដ្ឋ​លបចូល​មកបោះ​របង  ទាហាន​ដើរ ល្បាត​ឃើញដក​ចោលអស់​ ។ ពេលខ្លះ​មានការ​បាញ់កាំភ្លើង ជាច្រើនគ្រាប់​គំរាម អោយ​អ្នក ភូមិចា​ក​ចេញ  ។

បន្ទាប់​ពីព្រឹត្តិការណ៍​ថ្ងៃទី៥ ,ទី៦  ខែកក្កដា  ឆ្នាំ១៩៩៧  ទាហាន​បានដក​ចេញ ទៅបោះ​ទីតាំង​នៅលើដី​របស់ក្រុមហ៊ុន​យូនីផ្លេនវិញ ។ ប្រជា​ពលរដ្ឋ​មានការធូរ​ស្រាលបន្តិច អាចចូល មកធ្វើចំការ ខ្ទមចាំស្រែ ដាំដំណាំ​បានវិញខ្លះ  ទាហាន​មិនបាន​ប្រើអំពើ​ហិង្សាទេ  អាជ្ញាធរក៍ មិនបាន​ដោះស្រាយ​អ្វីដែរ  ក្នុងឆ្នាំ១៩៩៨  ។ ក្រោយពី​ការបោះ​ឆ្នោតឆ្នាំ១៩៩៨​ទាហានបាន​ចូលមក​ធ្វើសកម្មភាព​អុកឡុក​ប្រជាពល​រដ្ឋបន្តទៀត ដោយរុះ​រើផ្ទះ និងរបង​អ្នកភូមិ​ចេញសារ​ជាថ្មីទៀត ។

ប្រជាពល​រដ្ឋរង​គ្រោះដីធ្លី​ប្រហែល​៧០នាក់ បាននាំគ្នា ឡើងទៅ​ដាក់ពាក្យ​បណ្តឹងត​វ៉ា ទាម ទារដី​ធ្លីរបស់​ខ្លួន នៅមុខ​មន្ទីររដ្ឋសភា ។ ពេលនោះ​មានតំណាង​ប្រជាពល​រដ្ឋបីនាក់ មាន លោកជា ចន  (បច្ចុប្បន្នស្លាប់) លោកឡាច បឿន និងលោកចិន ​សុផល   បានចូល​ទៅជួប​ផ្ទាល់ សម្តេច​ក្រុមព្រះ​នរោត្តមរណរិទ្ធ ។ ព្រះអង្គ​មានបន្ទូល​ប្រាប់ថា  “ ឲ្យប្រជាពល​រដ្ឋរស់​នៅចុះ គ្មាននរ​ណា​ធ្វើស្រែ​លើថ្នល់​កៅស៊ូ​កើតទេ ? ” ។ ព្រះអង្គ​នឹងបញ្ជា​ឲ្យឯកឧត្តម​សាយ ហាក់ អភិ បាល​ខេត្ត​កោះកុង ចុះមក​ដោះស្រាយ​រឿងនេះ ។ពេលនោះ​មិនមាន​លិខិត​ជាលាយ​លក្ខអក្សរ អ្វីទេ  ។ ប្រហែល​ជាមួយ​អាទិត្យ ក្រោយ​មក​ឯកឧត្តម​សាយ ហាក់ បានមក​ជួបប្រជា​ពលរដ្ឋ មែនហើយ​ប្រាប់ឲ្យ ប្រជាពល​រដ្ឋរស់នៅទី​នេះចុះ ។  តំណាង​រាស្រ្ត​ខេត្តកោះ​កុងអាយខន ក៍បានគាំទ្រ ឲ្យប្រជាពល​រដ្ឋបន្ត​ការរស់​នៅទីនេះ​តទៅទៀតដែរ ។ ទំនាស់​ជាមួយ​ទាហានចាំ​ដីឲ្យ​ក្រុមហ៊ុន ក៍ស្ងប់ស្ងាត់​ទៅ ។

ការបង្កើត​ ឃុំអូរ​បាក់រទេះ

​ឆ្នាំ១៩៩៩  រដ្ឋាភិបាល​បាន​បំបែក​ឃុំ  ដែលស្ថិត​នៅតាម​បណ្តោយ​ថ្នល់ជាតិ​លេខ៤នេះ ចេញពី​ស្រុក​ស្រែអំបិល  បង្កើត​ជាស្រុក​កំពង់​សិលា ស្ថិតនៅ​ក្នុងខេត្ត​កោះកុង​ដែរ ។ ស្រុកកំ ពង់​សិលា​មាន៤ឃុំ គឺឃុំ​ស្ទឹងឆាយ ឃុំចំការ​ហ្លួង ឃុំកំពង់​សិលា និងបង្កើត​ឃុំថ្មី ឈ្មោះឃុំអូរ បាក់រទេះ​មានភូមិ ស្ទឹងសំរោង ភូមិព្រៃប្រសិទ្ធិ  និង ភូមិស្ទឹង​ច្រាល  (កន្លែង​ដែលកំពុង​តែមាន ទំនាស់ដីធ្លី )  ។ មេឃុំអូរបាក់​រទេះឈ្មោះ​ឆាយ ជាងហេង  ។

ក្រោយពី​បង្កើតជា​ឃុំ មានប្រពន្ធ័​រដ្ឋបាល​ត្រឹមត្រូវ​ហើយ អ្នកភូមិ​បានបង្កើត​ជាសហគមន៍​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ មាន​លោក​ហូយ​ ផល្លា ជាប្រធាន និង មានការ​គាំទ្រពី​អង្គការ​ក្វេគរ័ អាមេរិកកាំង នៅស្រុក​ស្រែអំបិល ខេត្តកោះកុង  ។ អង្គការ​នេះបាន​ផ្តល់នូវ​គ្រាប់ពូជ​ដំណាំ និងកូន​ឈើហូប​ផ្លែ ដូចជា ស្វាយ ខ្នុរ ចេកជា​ដើម ឲ្យប្រជាពល​រដ្ឋនៅ តំបន់នេះ​ដាំដុះ  ។ ចាប់តាំង​ពីពេល​នោះមក ប្រជាពល​រដ្ឋដែល​រស់នៅ​តំបន់នេះ មិនដែល​មានទំនាស់ ជាមួយ​អ្នកណា​ផ្សេងទៀត​ទេ។​អ្នកភូមិ​បានប្រើប្រាស់​ដីនេះជាដី​លំនៅដ្ឋាន​ស្រែចំការ  មណ្ឌល​កុមារកំព្រា ភោជ្ជនីយដ្ឋាន. . . ។ល។ ​អ្នកភូមិ​បានប្រភព​ចំណូល​ពីការ​អាស្រយ័​រុកុ្ខផល​ព្រៃឈើ  កម្មករ​សំណង់  ធ្វើស្រែ​ចំការ  លក់ដូរ​នៅផ្ទះ  លក់ដូរ​នៅតំបន់​ទេសចរណ៍​ថ្មរូង  ។ ដីនៅតំបន់ នេះ មិនទាន់​មានការ​ចុះបញ្ជី​ដីជាលក្ខណ​ប្រពន្ធ័ទេ  ។ អាជ្ញាធរ​ឃុំអូរ​បាក់រទេះ បានចេញ​លិខិត បញ្ជាក់​ការកាន់​​កាប់ដីធ្លី ឲ្យទៅ​ប្រជាពល​រដ្ឋ មួយចំនួន​ដែលត្រូវការ​ខ្ចីលុយ​ពីធនាគារ ។

ព្រឹត្តិការណ៍​ថ្ងៃកើតហេតុ

ដោយភូមិ​ស្ទឹងច្រាល​ជាកន្លែង​ដែល គេអាច​ឆ្លងកាត់​ទៅកាន់​រមណីយដ្ឋាន​ធម្មជាតិថ្មរូង   ផ្លូវក្នុង​ភូមិ បានអភិវឌ្ឍន៍​ឡើង ដោយ​ក្រាលគ្រួស​ក្រហម រហូត​ដល់តំបន់​រមណីដ្ឋាន ។ មានរថ យន្តចេញ​ចូលមិន​សូវលោះ​ថ្ងៃ  ។ អ្នកភូមិ​ស្ទឹងច្រាល​ខ្លះ ចិញ្ចឹមជីវិត​ដោយការ​លក់ចំណីអា ហារ​ឲ្យភ្ញៀវ​ទេសចរណ ដែល​មកកំសាន្ត​នៅទីនេះ  ។ ស្រាប់តែ​ថ្ងៃទី០៨​ខែតុលា  ឆ្នាំ២០១៣ អ្នកភូមិ​បានទ​ទួល​ដិកាកោះ​​ហៅពីលោក​ចៅក្រមសាលា​ដំបូង​ខេត្តព្រះ​​សីហនុ​​ឈ្មោះស្វាយ តុញ បានកោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ចំនួន​៨៨គ្រួសារ ដែលពាក់​ពន្ធ័​និងរឿង​ដី ធ្លី ចំនួន​៣៧ហិតា​៣ ១១៨ម៉ែត​ការេ មានដើម​ចោទ​ឈ្មោះចាន់ ហេង សួស៊ូ​ហ្វាង​និង​លឹមជូ (អ្នកភូមិ​​ប្រាប់ថាពួក​គាត់មិន​ដែលស្គាល់​ដើមចោ​ទ​ទាំង៣​នាក់​នេះ ទេ ) ។​ ដិកានេះ​បានចេញ​ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ឲ្យ​សហចុង​ចម្លើយ​ចូលខ្លួន​ទៅធ្វើការ​ផ្សះផ្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ វេលា​ម៉ោង​៨:៣០​នាទីព្រឹក  ។ មន្រ្តីនគរ​បាល​ប៉ុស្ត​រដ្ឋ បាល​ឃុំ អូរបាក់រទេះ ជាអ្នក​យកដិកា​កោះនេះ ទៅជំរាប​ជូនអ្នក​ភូមិ និងស្នើសុំ​អោយគាត់​ផ្តិត មេដៃ ។ អ្នកភូមិ​ខ្លះបានផ្តិត​មេដៃ ក្នុងបញ្ជី​ឈ្មោះនោះ ព្រោះ​យ​​ល់ឃើញ​ថា ចៅក្រម​បានចេញដិកា​កោះ ហៅ​ស្រួល​បួល ឲ្យចូល​ទៅផ្សះផ្សា​គ្នា ដូច្នេះ មិនមាន​បញ្ហាអ្វី​ទេ ។ អ្នកខ្លះ​មិនផ្តិតមេ ដៃទេព្រោះ​គាត់យល់ ថា “អ្នកប្តឹង​ទាមទារ​ឲ្យគាត់​រុះរើផ្ទះ និងចាកចេញ​ពីដីដែល​គាត់​កំពុង​រស់នៅ ជា របស់គាត់ ។ ដូច្នេះ​បើគាត់​ផ្តិតមេដៃ​មានន័យ​ថាគាត់​យល់ព្រម​ចាកចេញ​ពីដី​កម្មសិទ្ធិ របស់គាត់។

ការស្វែង​រកការគាំ​ទ្រ

​​​​​​​​ដោយ​អ្នកភូមិ​មានភាព​ច្រួលច្របល់​ក្នុងរឿង​នេះនៅ​ថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៣ លោក ចិន សុផល​ជាអតិត​សមាជិក  ក្រុមប្រឹក្សា​ខេត្តកោះកុង   (មកពី​គណបក្ស​សមរង្សី  ) ដែលមាន​ឈ្មោះ​ក្នុងដិកា​កោះនេះដែរ  បានជួប​ជាមួយ​ប្រជាពលរដ្ឋ ដែលបាន​ទទួលព៌ត​មានឲ្យ​ចូលខ្លួន​ទៅផ្សះ ផ្សា​ជាមួយ​ភាគីដើម​ចោទថ្ងៃ​ទី១៧ ​ខែតុលា ឆ្នាំ២០១៣ ឲ្យទៅជួប​លោកមេ​ឃុំអូរបាក់ រទេះ ពិន សេម  នៅសាលា​ឃុំអូរបាក់​រទេះ ដើម្បី​សុំយោបល់​និង​ការគាំទ្រ ។

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង​២:៣០​រសៀល លោក​ ពិន សេម មេឃុំ​អូរបាក់ រទេះ បានជួប​​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ភូមិស្ទឹងច្រាល ​ដែលមាន​ឈ្មោះ​ក្នុងបញ្ជី​របស់សាលា​ដំបូង ខេត្ត​ព្រះសីហនុ ។ លោកបាន​និយាយគាំ​ទ្រនិង​ទទួល​ស្គាល់​ការកាន់​កាប់ដីធ្លី និងការ​រស់នៅ​​របស់​ប្រជាពល​រដ្ឋទាំង​អស់នេះ  ហើយ​លោក​បានបន្ថែម​ទៀតថា​និងចូលរួម​បំភ្លឺនៅសាលា​ដំបូង​ប្រសិន​បើតុលាការ​ត្រូវការលោក  ។

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ តំណាង​ប្រជាពលរដ្ឋ​បានប្តឹង មក​សមាគមអាដហុក​​តាម រយៈទូរសព្ទ័​របស់អ្នកស្រី ជាប សុធារី និង​ស្នើសុំ​ឲ្យ​អ្នកស្រី​ជួយ​អន្តរាគមន៍​ករណីនេះ​ផង ដូចជា​​ការចុះ​អង្កេតផ្ទាល់  ការប្រឹក្សា​យោបល់ និងការ​ផ្តល់មេធាវី  ។

ថ្ងៃទី១៣​ខែតុលា ឆ្នាំ ២០១៣ សមាគមអាដហុក​និងអង្គការ​លីកាដូ បានចុះ​អង្កេត ករណីនេះ​ផ្ទាល់នៅ​កន្លែងកើតហេតុ ដោយ​ជួបជា​មួយ​ប្រជាពល​រដ្ឋ​និងអាជ្ញាធរ​នៅទីនោះ  ។

សេចក្តី​​សន្និដ្ឋាន​​របស់អាដហុក

កាលពី​ថ្ងៃទី២៤​   ខែកញ្ញា ឆ្នាំ២០១៣ ចៅក្រម​សាលាដំបូង    ខេត្តព្រះសីហនុ    ឈ្មោះ ស្វាយ តុញ ពិតជា​បានចេញ​ដិកាកោះ​ហៅ   ប្រជាពល​រដ្ឋចំនួន​៨៨គ្រួសារ មានអាស័យ​ដ្ឋាន ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុក​កំពង់សិលា ខេត្តព្រះសីហនុ ឲ្យចូល​ខ្លួនទៅ​ធ្វើការផ្សះផ្សា នៅសាលា ដំបូងខេត្ត​ព្រះសីហន នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៨:៣០នាទី ។

ករណីនេះ​ជាសំណុំ​រឿងរដ្ឋប្បវេណី​លេខ៨៦​ចុះថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ២០១៣  របស់ សាលាដំបូង​ខេត្តព្រះ​សីហនុ មានដើម​ចោទបី​នាក់ ឈ្មោះចាន់ ហេង, សួ ស៊ូហ្វាង និងលឹ​ម ជូ (មិនបាន​បញ្ជាក់​អត្តសញ្ញាណ​ របស់ដើម​ចោទទេ ) ។

កម្មវត្ថុ​នៃការ​ប្តឹងរបស់​ដើមចោទ  “  ​ប្តឹងសុំអោយ​សហចុង​ចម្លើយ និង​តតីយជន​ផ្សេងៗ ទៀតរុះ​រើផ្ទះ និងចាក​ចេញពីដី​ទំហំ​៣៧ហិតា​៣១១៨ម៉ែត​ការ៉េ ស្ថិតនៅ​ឃុំកំពង់​សិលា ស្រុក ស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន​ស្ថិតនៅ   ភូមិស្ទឹងឆាយ   ឃុំអូរបាក់រទេះ ស្រុក​ស្ទឹងហាវខេត្ត​ ព្រះសីហនុ​ (កន្លែង នេះខុស​ពីទីតាំង​ដីជាក់​ស្តែង គឺស្ថិតនៅ​ភូមិស្ទឹង​ច្រាល មិនមែន​ស្ទឺងឆាយទេ ឯស្រុក​មិនមែន ស្រុកស្ទឹង​ហាវទេ  គឺស្រុក​កំពង់សិលា )  ។

ប្រជាពល​រដ្ឋ៨៨ គ្រួសារ​នេះ ខ្លះមាន​អាសយ័ដ្ឋាន​នៅកន្លែង​ដីទំនាស់ ខ្លះនៅ​កំពង់ចាម ខ្លះនៅ​ភ្នំពេញ ។​ចំណែកការ​ប្រើប្រាស់ដី​របស់ពួក​គាត់ ខ្លះ​សង់​លំនៅដ្ឋាន បើក​កន្លែង​លក់ដូរ ជាភោជ្ជនីយ​ដ្ឋាន ខ្លះជាស្រែ ចំការ​ ជាកន្លែង​ចិញ្ចឹមគោ . . .  ។

ដីនៅ​តំបន់នេះ មិនទាន់​មានការ​ចុះបញ្ជីដីធ្លី​ជាលក្ខណៈ​ប្រពន្ធ័ទេ  ។  ​ប្រជាពល​រដ្ឋមាន​តែ​លិខិត បញ្ជាក់ការ​កាន់កាប់​ដីធ្លី ​ដែលធ្វើ​ដោយ      អាជ្ញាធរ​ឃុំអូរបាក់រ​ទេះ ចាប់ពី​ឆ្នាំ២០០៥ ​រហូតមក ដល់បច្ចុប្បន្ន​នេះ  ។

ប្រភពនៃ​ការបាន​ដីរបស់​ប្រជាពលរដ្ឋ   នៅតំបន់នេះ គឺតាមរយៈ​ភោគៈ គឺការ​ចូលទៅ កាន់កាប់​ខ្លួនឯង នឹងមួយចំនួន​ទៀតអាជ្ញាធរ​ចែកឲ្យ  ។ បន្ទាប់​មកក៍​មានការ​ផ្ទេរសិទ្ធិកាន់​កាប់ ពីភាគី ម្នាក់ទៅ​ម្នាក់ទៀត  ដោយមាន​អាជ្ញាធរ​ភូមិឬឃុំ​ដឹងឮដែរ  ។

ប្រជាពល​រដ្ឋពិត​ជាបាន​ចូលមក​កាន់កាប់​ដីនេះ តាំងពី​មុនមាន​ជំលោះ​លើកទី១​ជាមួយ​ ទាហាន​ការពារ​ដីឲ្យ​ក្រុមហ៊ុន​ម៉ាកាំបូត  (ប្រហែល​ជានៅ​ឆ្នាំ១៩៩៥ ) ។

ទំនាស់​​លែងកើត​​មានបន្ទាប់ពី ប្រជាពលរដ្ឋ​​បានឡើង​​ទៅប្តឹង​​ដល់រដ្ឋសភា ជួបជា​មួយ សម្តេចក្រុម​ព្រះ​នរោត្តម នរិទ្ធ ។ និងក្រោយ​មកជួប ឯកឧត្តម​អភិបាល​ខេត្តកោះកុង សាយ ហាក់ បានគាំទ្រ​​ឲ្យប្រជាពល​រដ្ឋរស់​នៅទីនេះ ។ និងឯកឧត្តម​តំណាង​រាស្រ្ត អាយ ខន បានចុះ​មកជួប ប្រជាពលរដ្ឋ ហើយ​គាំទ្រ ឲ្យ​ប្រជាពល​រដ្ឋបន្ត​ការរស់​នៅទីនេះ​តទៅទៀត  ។

រហូតដល់​​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ទើបឃើញ​​មានបណ្តឹង​​រដ្ឋប្បវេណី​​របស់ដើម ចោទ​​ចំនួន​៣នាក់ នេះប្តឹង​ទាមទារ​ឲ្យប្រជាពល​រដ្ឋ និងតតីត​ជនដែល​កំពុង​តែរស់​នៅលើដី រុះ​រើផ្ទះ និងចាក​ចេញ​ពីដី ។ បើយើង​​ពិចារណា​​ទៅឃើញ​​ថាប្រជាពល​​រដ្ឋទាំងអស់​​ដែល បាន រស់នៅលើ​ដី នៅ​តំបន់​​នេះគឺ​តាំងពី​មុន​ច្បាប់ភូមិ​បាល​ឆ្នាំ២០០១ ហើយពួក​គាត់បាន​អះអាងថា គាត់មិន​ដែល មានទំនាស់​ដីធ្លីជា​មួយបុគ្គល​ណាម្នាក់ទេ ហើយ​អាជ្ញាធរ​ដែនដី​ដែល​បាន​ផ្លាស់ ប្តូរ​ចាប់តាំង​ពី មុនមាន​ការបោះ​ឆ្នោត រហូតដល់​មានការ​បោះឆ្នោត​មេឃុំលើក​ទី១ រហូត​ដល់ អណត្តិ​ឆ្នាំ២០១៣​នេះ បាន​ទទួល​ស្គាល់​ការរស់​នៅរបស់​ប្រជាពល​រដ្ឋ ។

.ដូច្នេះពួក​គាត់ពិត​ជាបាន​កាន់កាប់​ដីនេះ មុន​ភាគីដើម​ចោទដែល​កំពុងតែប្តឹង​ទាមទារ

.យោង​តាម​ច្បាប់​ភូមិបាល​ឆ្នាំ២០០១ អ្នកភូមិ គឺជាភោគី​ស្របច្បាប់ ដែលត្រូវ​បាន​ការពារ ដោយ​ច្បាប់​ភូមិបាល ។

.ប្រសិន​បើភាគី​ដើមចោទ​មាន​បណ្ណ័​ឬលិខិត​សុំអនុញ្ញាត​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ កិច្ច សន្យា​លក់​ទិញ . . . ករណីនេះ​យើងត្រូវ​ការមេធាវី​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់អ្នកភូមិ ។ ដើម្បីពិនិត្យ​មើល តើលិខិ​ត​ស្នាមទាំង​អស់នេះ ត្រឹមត្រូវ​ដែរឬទេ ?

.មិនមាន​ការឃាត់​ខ្លួន​ប្រជាពល​រដ្ឋទេ ព្រោះ​ករណី​នេះមិន​មែនជា​រឿងព្រហ្មទណ្ឌ ។

ការអន្តរាគមន៍​របស់អាដហុក

.ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣  បាន​ទំនាក់​ទំនង​ទៅវិទ្យុ​អាស៊ីសេរី សុំឲ្យ​ផ្សាយ​ករណីវិ វាទដីធ្លីនេះ ។

.និងបាន​ប្រាប់អោយ​អ្នកភូមិ​រៀបចំ ធ្វើលិខិត​បញ្ជាក់ពី ការកាន់​កាប់ដីធ្លី   របស់​ពួក​គាត់ ( ឈ្មោះ ទំហំដី ព្រំប្រទល់ ប្រភេទ​នៃការ​ប្រើប្រាស់ ប្រភព​នៃការ​បានដី​នេះ ឆ្នាំដែល​បានកាន់ កាប់  ហើយ​ត្រូវយក​ទៅឲ្យ​មេភូមិ និងមេឃុំ​ចុះហត្ថលេខា និងត្រូវ​ថតរូប​សមាជិក​គ្រូសារ​របស់ ខ្លួននៅ មុខផ្ទះ នឹង​មុខដី​ស្រែ​ចំការ របស់ខ្លួន ) ។

.ថ្ងៃចូល​ទៅជួបចៅ​ក្រម  ត្រូវ​ប្រមូល​ឯកសារ​ពាក់ពន័្ធ  នឹងការ​កាន់កាប់​ដីនេះយក​ទៅជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​.​​​ថ្ងៃទី១២ ខែតុលា  ឆ្នាំ២០១៣ វិទ្យុ​អាស៊ីសេរីបាន​ចុះផ្សាយ​ករណីវិវាទ​ដីធ្លីនេះ នៅក្នុងការ ផ្សាយម៉ោង​៥:៣០​ដល់ម៉ោង​៦:៣០​នាទីព្រឹក ​។

.ថ្ងៃទី១៣​​ដល់ទី១៤​ខែតុលា ឆ្នាំ២០១៣​បានចុះ​ធ្វើការ​អង្កេត​ផ្ទាល់​ករណី​វិវាទ​ដីធ្លីនេះ ដល់ទី​ក​ន្លែងដី​ទំនាស់  ។

.ថ្ងៃទី១៥ ខែតុលា  ឆ្នាំ២០១៣ ​បានផ្តល់​ព៌តមាន​ដល់ សមាជិក​គណកម្មការ​ប្រព្រឹត្តកម្ម និង បណ្តាញ​ដីធ្លី​ក្នុង​ខេត្តព្រះសីហនុ ។ និងស្នើ​ឲ្យពួក​គេចូលរួម​ឃ្លាំមើល​នៅសាលា​ដំបូង ខេត្ត ព្រះសីហនុ​នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ​ពេលដែល​អ្នកភូមិ​មានទំនាស់​ដីធ្លី ឡើង​មកសាលា​ដំបូង​ខេត្ត  ។

អនុសាសន៍

ប្រជាពល​រដ្ឋបាន​ជ្រើស​រើសតំណាង​ចំនួន​៥នាក់​សំរាប់កា​រ​ចូលជួប​ចៅក្រម​ស្វាយតុញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ មាន

១.លោក​ ចិន សុផល  ០១៦ ៩៣៥ ៨០២

២.លោក សុខ សុផល ០១២ ៩៨៧ ៥៤៤

៣.លោក នូន សុខុម  ០១៦ ៥៦៥ ៦៨៦ និង ០៨៨ ៣៨៨ ៣៧៧៧

៤.អ្នកស្រី ចិន ផល្លី    ​ ០១៧ ៥៣២ ២២៧ និង ០៩៧ ៥៩១ ០៨៧៤

៥.អ្នកស្រី ឆេង ឡាត   ០៩៧ ៤៨៥ ៤៣៩៣

.បន្តការ​ តាមដាន​និតិវិធី នៅសាលា​ដំបូង​ខេត្ត​ព្រះសីហនុ ។

.ស្នើសុំ​មេធាវី​អាដហុក ការពារ​ប្រជាពល​រ​ដ្ឋ  ប្រសិន​បើមាន​ករណី​ចាំបាច់  ។

ធ្វើនៅខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣

អ្នកអង្កេត

ជាប សុធារី