ការបាញ់សម្លាប់ប្រជាពលរដ្ឋដោយសមត្ថកិច្ចក្រុងភ្នំពេញ

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ប្រមាណជា ៨ និង ៣០នាទី យប់ មានការប៉ះ ទង្គេច រវាងប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នគរបាល រាជធានី ភ្នំពេញ បានធ្វើអោយ មនុស្សម្នាក់ស្លាប់ នៅនឹងកន្លែង និង ជនស៊ីវិលប្រមាណ ១០នាក់ ផ្សេងទៀត បានរងរបួសធ្ងន់។ ការប៉ះទង្គេចនេះ នៅទីតាំង ប្រមាណ ១០០ម៉ែត្រ ពីស្ពានច្បារអំពៅ ត្រើយខាងលិច ដែលជា ច្រកចេញចូល ទៅលំនៅឋាន របស់ប្រជាពលរដ្ឋ ដែលរស់ ត្រើយខាងកើត ទន្លរបាសាក់ និង នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ផងដែរ ការរារាំងនេះ បានធ្វើឡើងយ៉ាងតឹងរឹងជាទីបំផុត សូម្បីតែ រថយន្តពេទ្យ ដែលមានអ្នក ជម្ងឺ ក៏មិនអនុញាតិ អោយធ្វើដំណើរ្លងកាត់ដែរ។   ការប៉ះទង្គេចគ្នានេះ បណ្ដាលមកពី អាជ្ញធរ រាជធានីភ្នំពេញពេញ បានធ្វើការបិទ ច្រកចេញចូល នៅទីតាំង ខាងលើ ចាប់តាំងពីម៉ោង ប្រហែល ៥ រសៀល ដែលជាហេតុធ្វើអោយ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់ចាក់អង្រែ ក្រុងតាខ្មៅ និង តំបន់ខាងកើត ទន្លេបាសាក់ មិនអាច ធ្វើដំណើរ ទៅលំនៅឋាន របស់ពួកគេ បាន​ហើយបានធ្វើអោយ​មានការកកស្ទះ ចរាចរណ៍ អស់រយៈពេល ជាច្រើនម៉ោង។ រហូតដល់ ម៉ោង ប្រហែល ៨ និង ៣០នាទី យប់ ជនរងគ្រោះ ដែលជាកម្មករសំណង់ បានចេញពីធ្វើការ ហើយធ្វើដំណើរទៅ លំនៅឋានរបស់ខ្លួន នៅតំបន់ ចាក់អង្រែ តែត្រូវបាន រារាំង ដោយ សមត្ថកិច្ច ក៏មានការ ផ្ទុះកំហឹង ចំណែកជនរងគ្រោះក៏បាន លើករនាំង បន្លាលួសដែល ដាក់រាំងដោយ សមត្ថកិច្ច ដើម្បី អោយ រូបគេអាច ធ្វើដំណើរ ទៅផ្ទះរបស់គរបាន តែភ្លាម ត្រូវបានសមត្ថកិច្ច បាញ់ ឧស្ម័នបង្ហូរទឺកភ្នែក និង បាញ់គ្រាប់ពិត ទៅលើហ្វូងមនុស្ស រាប់ពាន់នាក់ ដែល​កំពុងស្ទះ ចរាចរណ៍ នៅក្នុងតំបន់នោះ បណ្ដាលអោយ បុរសម្នាក់ត្រូវចំក្បាល ស្លាប់នៅនឹងកន្លែង និង ប្រជាពលរដ្ឋប្រមាណ ១០នាក់ រងរបួសធ្ងន់។

ការបាញ់បង្ក្រាប់ទៅលើហ្វូងជនស៊ីវិល គឺជាអំពើរំលោភសិទ្ធមនុស្ស ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ហើយក៏ជាការរំលោភ​ទៅលើ​ច្បាប់ព្រហ្មទណ្ឌ​ របស់ប្រទេសកម្ពុជាទៀតផង ករណីឃាតកម្ម នេះគឺជាការទទួលខុសត្រូវរបស់ រដ្ឋាភិបាលកម្ពុជា។