សមាគមអាដហុក ផ្តល់ស្បៀង ជូនគ្រួសារយោធិនពិកា នៅភូមិសែនសិរីមង្គល ឃុំករយា ស្រុកសន្ទុក ខេត្តកំពង់ធំ

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ លោក​ធន សារាយ ប្រធានសមាគមអាដហុក បានផ្តល់​ស្បៀង​អាហារ ដល់ គ្រួ​សារ​យោ​ធិនពិកា​ចំនួន ៧៧​គ្រួ​​​សា​រ ​ ​នៅភូមិសែនសិរីមង្គល​ឃុំក្រយា ស្រុកស​ន្ទុកខេ​ត្ត​កំពង់ធំ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ​។លោក ធន​ សារាយ​ ប្រធានសមាគមអាដហុក បានបញ្ជាក់ឲ្យដឹងថា ​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​​​១៣​ ​សមាគមអាដហុក បាន រៀបចំសិក្ខាសា​​​លាស្តីពីការលើ ក​ស្ទួយ សិទ្ធិដីធ្លី​ និង ការអនុវត្តច្បាប់ ស្វែងរកអនុ​សា​ស​​ន៍ ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​ ជាពិសេស ​គ្រួសារយោធិនពិកា​ ចំនួន៧៧​គ្រួ​​​សា​រ ។​ ជាលទ្ធផល អាជា្ញធរ ខេត្តកំពង់ធំ បានសំរេចផ្តល់ដីសម្ប​ទានសង្គមកិច្ច នៅតំបន់ត្រពាំង​​ក្បាលដំរី ចំនួន១.២៧៥ហិកតា ក្នុងភូមិ​​សា​ស្រ្តឃុំ ក្រយា ស្រុក​សន្ទុ​ក​ ជូនប្រជាពលរដ្ឋ ចំនួន៥៨៦ ក្រួសារ គ្រួសារមានសមាជិក០៤នាក់ទទួលបាន០១ហិកតា​០៥នាក់​ឡើងទទួលបាន០២​ហិក​តា​ ។ យើង​​បានសង្កេតឃើញប្រជាពលរដ្ឋ​ ធ្វើចំណាកស្រុកស្ទើរអស់​ពី​ភូមិ ព្រោះខ្វះខាតស្បៀងអាហារ និង​គ្មានដី​​កសិកម្ម​ធ្វើ​ស្រែចំការ ដោះស្រាយជីវភាពប្រចាំថ្ងៃ​ ​។ ការជួយផ្តល់ស្បៀងអាហារនេះ មិនមែនជាអំណោយទិញទឹកចិត្តដើម្បីសន្លឹកឆ្នោតរបស់​ គណ​បក្សនយោបាយ ទេ គឺជាជំនួយមនុស្សធម៌សុទ្ធសាធ ផ្តល់ជូនគ្រួសារយោ​ធិ​ន​​ពិ​កា​ ដែ​ល​​ខ្វះ​ខាតស្បៀអាហារ សំរាប់បំពេញលក្ខខណ្ឌ័នានា ទទួលបានកម្មសិទ្ធិ លើដីសម្ប​ទា​ន​សង្គ​​​មកិច្ច​ដែ​ល​អាជ្ញធរខេត្តប្រគល់ជូ​ន ​តែមិនអាចផ្តល់ជូនប្រជាពលរដ្ឋទាំងអស់បានទេ​​ ព្រោះសមា​គម​អាដ​ហុក គឺជាអង្គការសិទ្ធិមនុស្ស មិនមែនជាអង្គការមនុស្សធម៌​ ឬអង្គការស្បៀអាហារទេ  ។