ក្រុមអធិការកិច្ច នៃក្រសួងមហាផ្ទៃបានធ្វើការស៊ើបអង្កេតករណីទារុណកម្ម លើយុវជន អ៊ល​ សល់ អាយុ ១៧ឆ្នាំ ​​

ក្រោយពីបានទទួលពាក្យបណ្ដឹង ពីគ្រួសារ ជនរងគ្រោះ និងបាន ធ្វើការអង្កេត ករណីធ្វើទារុណកម្ម លើយុវជនអាយុ ១៧ឆ្នាំ។ នៅថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ សមាគម ការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះវិហារ បានធ្វើលិខិត អន្តរាគម ជំរុញ​តុលាការ​ខេត្ដ​ព្រះវិហារ ធ្វើការ ​ស៊ើប​អង្កេត​ករណី​ធ្វើ​ទារុណលើ​យុវជន អាយុ១៧ ឆ្នាំ ដែលបានប្រព្រឹត្តិឡើងដោយ មន្រ្ដី​​បរិ​ស្ថាន​​​ដែនជម្រក​​សត្វ​​ព្រៃ​បឹ​ង​ពែរ និង​​ការ​ប្រ​ព្រឹត្ត​​​អំពើ​​​ពុក​​​រលួ​យ​ក្នុង​រឿង​​​​ដឹកឈើ​ចំរៀក​ធ្វើលំ​នៅឋាន​។

លិខិត​ស្នើសុំអន្ដរាគមន៍​ដាក់​ជូនសា​លា​ដំបូង​ខេត្ដ​ព្រះ​វិហារ បានបង្ហាញ​ថា ​មន្ដ្រី​បរិស្ថាន​​ដែន​​​ជម្រក​​​សត្វ​​ព្រៃ​បឹង​ពែរស្ថិត​នៅឃុំ​​រម​ណី​យ ស្រុក​រវៀង ខេត្ដ​ព្រះ​វិហារ បាន​ធ្វើ​​ទារុណ​​កម្ម​​ ទៅលើ​យុវជន ​​អាយុ​១៧ឆ្នាំ (អនីតិជន) ដោយ​​ដាក់​​​ច្រវ៉ាក់ និង​ដាក់​​​ខ្នោះដៃ ខ្នោះជើង ​កាល​ពីចុង​​សប្ដាហ៍​មុន​ដោយសារ​ជន​រង​​គ្រោះបើក​​គោយន្តស៊ីឈ្នួល​ដឹក​ចំរៀក​ឈើ​ឲ្យ​គេធ្វើផ្ទះ​​ នៅឃុំ​ដូង ស្រុក​បារាយណ៍ ខេត្ដ​​​កំពង់​ធំ​។​ លិខិត​បញ្ជាក់​ថា ក្រុមអ្នក​ដឹកឈើ​តិចតួច​មួយ​ចំនួន​ទៀត​​ មិនត្រូវ​បាន​​ចាប់​​​ខ្លួន​ទេ​ដោយ​​គំរាម​​ឲ្យ​​​បង់​​ប្រាក់ ៦ម៉ឺន​រៀល​​ក្នុង​មួយ​​គោ​យន្ត។​ អាដ​ហុក​បាន​លើក​ឡើង​ថា ​មន្ដ្រី​បរិស្ថាន​​ដែន​​ជម្រក​​សត្វ​​ព្រៃ​នេះតែង​បង្ខំ​ឲ្យ​អ្ន​ក​ដឹក​ឈើ​តូច​តាច​បង់​លុយ​ឲ្យ​ពួកគេ។​ ​ គម​អាដហុក​ចាត់​ទុក​ថា​ ករណី​​ធ្វើ​​ទារុណ​​កម្ម​ ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​យក​លុយ​អ្នក​ដឹកឈើ​នោះ​ គឺជា​អំពើ​ពុក​​រលួយ ​ដោយ​ស្នើឲ្យ​​តុលាការ​បើ​​ក​ការ​​ស៊ើប​អង្កេត​ជា​បន្ទាន់។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ

២០១៣ ក្រុមអធិការកិច្ច នៃក្រសួងមហាផ្ទៃបានចុះមកដល់ភូមិអូរពោធិ៏ ឃុំអូរពោធិ៏ ស្រុករវៀង ខេត្តព្រះវិហារដើម្បី ធ្វើការស៊ើបអង្កេតករណីអំពើទារុណកម្ម លើយុវជន អ៊ល​ សល់ អាយុ ១៧ឆ្នាំ ដែលបង្កឡើងដោយ មន្រ្តីបរិដ្ឋាន ដែនជំរកសត្វព្រៃបឹងពែរ បន្ទាប់ពីសមាគមអាដហុកខេត្តព្រះវិហារ ផ្សាយពត៌មានតាមរយះសារពត៌មានផ្សេងៗ ជាច្រើនទៀតនោះ។