កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅវេលាម៉ោង៩.០០ព្រឹក សមាគមអាដហុក ខេតត្ត មណ្ឌលគីរី បានធ្វើការ សង្កេតតាមដាន ករណីបាតុកម្មដោយសន្តិវិធី តាមការស្នើសុំរបស់ ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រមាណជា១០០នាក់ ដែលពួកគេ បាននាំគ្នាធ្វើបាតុកម្មចូលមកសាលាខេត្តមណ្ឌលគីរី ដោយមានលើកបដា ដើម្បីធ្វើការតវ៉ាឲ្យបញ្ចុះតំលៃអគ្គិសនីពី១៥០០រៀល មកត្រឹម៦៥០រៀល។
ពេលនោះដែរលោក ចឹង សុចន្ថា នាយករដ្ឋបាលសាលាខេត្តគាត់បានចេញមកជួបនិងប្រជាពលរដ្ឋ និងពន្យល់ពីហេតុផលថាៈសាលាខេត្តមិនមានតួនាទីធ្វើការដោះស្រាយរឿងហ្នឹងទេ កិច្ចការទាំងនេះ គាត់និងធ្វើរបាយការណ៍បញ្ជូនទៅថា្នក់លើ ក្រសួងជំនាញ។ ពេលនោះដែរប្រជាពលរដ្ឋមិនសុខចិត្តទេ ដោយនិយាយខ្លាំងៗថាៈបើមិនមានដំណោះស្រាយពួកគាត់មិនព្រមចេញពីសាលាខេត្តនោះទេ ស្របពេលនោះដែរយើងក៏បានឃើញលោក ជិន សុឃុន ប្រធានអគ្គិសនីខេត្តបានចេញមកពន្យល់ហេតុផលពីករណីនេះដែរ តែប្រជាពលរដ្ឋនៅមិនព្រមដដែលដោយប្រជាពលរដ្ឋចង់ឲ្យមានការសន្យាថាៈនឹងដោះស្រាយឲ្យ។ក្រោយមកលោក ចឹង សុចន្ថា និងលោក ជិន សុឃុន ក៏បានពិភាគ្សាគ្នា ដោយសំរេចយកថ្ងៃច័ន្ទអាទិត្យក្រោយ និងធ្វើការដោះស្រាយឲ្យ។ក្រោយពីមានការសន្យារួចមកប្រជាពលរដ្ឋក៏បាននាំគ្នារំសាយមកផ្ទះរៀងៗខ្លួនទៅ។គួរបញ្ជាក់ផងដែរថាៈកាលពីលើកមុនក៏មានការតវ៉ារឿងអគ្គិសនីហ្នឹងដែរ តែខាងអគ្គិសនីលើកហេតុផល់ថាៈសាំងថ្លៃ ផ្លូវថ្នល់ពីបាក ទិញភ្លើងមកពីវៀតណាមថ្លៃ តែឥឡូវនេះប្រជាពលរដ្ឋបានលើកហេតុផលប្រាប់ទៅខាងក្រុមហ៊ុនអគ្គិសនីវិញថាៈការដែលក្រុមហ៊ុនទិញភ្លើងមកពីវៀតណាមឥឡូវមួយគីឡូវ៉ាត់តំលៃ តែ៣៥០រៀលប៉ុណ្ណោះ ហើយខាងមូលនិធីជប៉ុនក៏បានជួយមួយចំនួនធំដែរ ហេតុអីក៏ភ្លើងនៅតែថ្លៃ?។