អ្នក​ភូមិ​ប្រម៉ា​តវ៉ា​ឲ្យ​តុលាការ​ដោះ​លែង​ពលរដ្ឋ​ម្នាក់

11774299_934887229906080_396246196_nប្រជាពលរដ្ឋ​ដែល​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​តវ៉ា​ឲ្យ​តុលាការ​ខេត្ត​ក្រចេះ​ដោះ​លែង​លោក សាយ យឹម អាយុ ៦២​ឆ្នាំ ដែល​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។

កញ្ញា ហ៊ាន ឈាវគុណ អ្នក​សម្រប​សម្រួលសមាគម​អាដហុក​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ឈ្មោះ សាយ យឹម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត នៅ​ម៉ោង​ប្រហែល ៦​ល្ងាច​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ពេល​គាត់កំពុង​មើល​ថែ​ទាំ​ភរិយា ដែល​សន្លប់​បាត់​ស្មារតី​នៅ​ក្នុង​ហេតុការណ៍​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​​នៅ​ភូមិ​ប្រម៉ា។

មន្ត្រី​រូប​នេះ​បញ្ជាក់​ថា អ្នក​ភូមិ​ប្រម៉ា ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ដោយ​បង្ខំ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ក្រចេះ​នោះ បាន​លើក​គ្នា​ស្វែង​រក​អន្តរាគមន៍ និង​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​ ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​ពលរដ្ឋ​រូប​នោះ​មក​វិញ៕