កាលពីវេលាប្រហែលម៉ោង ៦ និង១៥ នាទីព្រឹក ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ត្រីឈ្មោះ អ៊ុង ឡន អាយុ ៣៨ឆ្នាំត្រូវបានប្តីឈ្មោះ វង គៀង អាយុ ៤៤ឆ្នាំ សម្លាប់ដោយប្រើកាំបិត(ខ្វែវ) កាប់ចំក្បាលមួយកាំបិត ចំកញ្ចឹងកមួយកាំបិត និងចំដៃស្តាំ ពីរកាំបិត បណ្តាលអោយស្រ្តីជាប្រពន្ធប្រកាច់ស្លាប់នៅនឹងកន្លែងកើតហេតុត្រង់ចំនុចភូមិស្រែរំចង់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុអោយដឹងថា កន្លងមកគ្រួសារនេះធ្លាប់មានរឿងឈ្លោះប្រកែកគ្នាជារើយៗ ដោយសារបុរសជាប្តី មិនជួយរកស៊ី ទុកអោយប្រពន្ធជាអ្នកទទួលបន្ទុកគ្រួសារ ដូចជាការងារស្រែចំការ និងមើលថែទាំបាយទឹកកូនៗជាដើម។ ។មុនពេលមានអំពើឃាតកម្ម ពីរនាក់ប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នាតាំងពីព្រលឹម រហូតឈានដល់ការកាប់សម្លាប់លើ ស្រ្តីរងគ្រោះ ដោយសាតែប្តីផឹកស្រា និងប្រចណ្ឌប្រពន្ធ។ក្រោយកើតហេតុ ជនប្រព្រឹត្តជាប្តីមិនបានរត់គេចខ្លួនទៅណាទេ រហូតដល់នគរបាលមកចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីស៊ើបសួរ សមាគមអាដហុក កំពុងបន្តតាមដានករណីនេះ នៅតុលាការជាបន្តទៀត។