អាជ្ញាធរក្រុងភ្នំពេញ វាយស្រ្តីមានផ្ទៃពោះម្នាក់ ជាអ្នកភូមិបឹងកក់ អោយរលូតកូន
អ្នកភូមិបឹងកក់ ១៣នាក់ ដែលត្រូវបាន អាជ្ញាធរ ក្រុងភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ និងត្រូវបានតុលាការសាលាដំបូង រាជធានីភ្នំពេញ សំរេច ផ្ដន្ទាទោស អោយជាប់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ នោះត្រូវបាន តុលាការសាលាឧទ្ធរណ៍ បើកសវនាការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។ ស្របពេលដែល តុលាការសាលាឧទ្ធរណ៍ កំពុងបើកសវនាការ ក៏មានប្រជាពលរដ្ឋ បឹងកក់ប្រមាណជា ៣០០នាក់ បាននាំគ្នា ធ្វើការដង្ហែក្បួន នៅក្នុងរាជធានីភ្នំពេញ ដើរសំដៅទៅ តុលាការសាលាឧទ្ធរណ៍ ត្រូវបាន កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ វាយរារាំង មិនអោយហ្វូងប្រជាពលរដ្ឋ ធ្វើដំណើរទៅមុខ។ នៅក្នុងហេតុការនោះ កម្លាំងប៉ូលិស បានវាយដំទោះលើស្រ្តី ឈ្មោះ ពៅ ស្រីស្រស់ ដែលជាស្រ្តី មានផ្ទៃពោះ ៣ខែ រហូតរលូតកូន។