ស្វែងយល់ពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងសហគមន៏ដែលចងក្រងដោយសមាគមអាដហុក

ចាប់​​ពីថ្ងៃទី ១៧ ដល់ ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ មន្ត្រី​គំរោង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៃ​សមាគម​អាដហុក បាន​រួមជាមួយ​លោក Robert Porter និង លោក Syarif Abadi ជាអ្នក​ជំនាញ​មកពី​សាកល​វិទ្យាល័យ ធីលប័ក ប្រទេស​ហូឡង់ដ៏ បាន​ធ្វើការ​ជួប​សម្ភាសន៏​ជាមួយ​សមាជិក​សហគមន៏ អាជ្ញាធរ​មូ12លដ្ឋាន និង អតីត​ភាគី​ទំនាស់ នៅ​ខេត្ត​ ក្រចេះ កំពង់ចាម  ដែល​កន្លង​មកអ្នក​ទាំង​នោះធ្លាប់​បាន​មករក1 សមាគម​អាដហុក​អោយ​ជួយដោះ​ស្រាយ ។ នេះ​ជាឆ្នាំទី២​ហើយ ដែល​សមាគម​អាដហុក​បានអនុវត្តន៏​នូវកម្មវិធី​ដោះស្រាយ​ទំនាស់​ក្រៅប្រព័ន្ធ​តុលាការ ក្រោមការ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប(EU) ដែល​ក្នុង​រយះ​ពេល២ឆ្នាំ​នេះ សមាគម​អាដហុក​បាន​បង្កើន​សមត្ថភាព​ដល់​សហគមន៏​ចំនួន ៩ខេត្ត​រួមមានៈ ខេត្ត កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយ​មានជ័យ កំពង់ធំ កំពង់ចាម ក្រចេះ និង​ខេត្ត​កណ្តាល។ក្រោយ​ពីទទួល​បាន​លទ្ធផល​ក្នុងដំណើរ​ស្វែងយល់ អ្នកជំនាញ​និង​ផ្តល់ជាអនុសាសន៏​ដល់​សមាគម​អាដហុក ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នាឆ្នាំ​ខាងមុខ។