សមាគមអាដហុករកឃើញ កន្លែង កាប់បំផ្លាញព្រៃឈើ មួយកន្លែង

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ មន្រ្តីស៊ើបអង្កេត សមាគអាដហុក ខេត្ត រតនគីរី លោក ឆាយ ធី បានចុះ ​ធ្វើការស៊ើបអង្កេត ការកាប់ បំផ្លាញ ​ព្រៃឈើ នៅដែន​ ជំរកសត្វព្រៃ នៅចំណុច​ កំពតស្ងាត់ បានរកឃើញ ដើមឈើ ប្រណីត ប្រមាណជា ៣,០០០ ដើម នៅរាយប៉ាយ ពេញព្រៃដឹកចេញ មិនទាន់ ដោយសារ អាដហុក បានចុះស៊ើបអង្កេត នៅថ្ងទី១០ មេសា មុនចូលឆ្នាំ បានធ្វើការសាកសួរ អ្នកភូមិ និង ផ្សព្វផ្សាយតាមសារព័ត៌មាន ទើបមានការផ្អាក់ ដឹកបន្តទៀត ការកាប់បំផ្លាញ ព្រៃឈើនេះ អាចកើតមានជាច្រើនកន្លែង ផ្សេងទៀត ដែលអាចនឹងមាន ឈើប្រមាណរាប់ម៉ឺនដើម ជាប្រភេទ គគី ទាល ត្រាច ផ្តៀក សុក្រម ។ល។