សមាគមអាដហុក ប្រារព្ធទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ ២០១៥ ក្រោមប្រធានបទ ស្ត្រី និងការសម្រេចចិត្ត

១.1សមាគមអាដហុកស្នាក់ការកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធទិវាអន្តរជាតិនារី៨មិនា ក្រោម​ប្រធានបទ ស្រ្តី និងការ​សម្រេច​ចិត្ត ថ្ងៃទី ០៥ មិនា ឆ្នាំ ២០១៥ វេលាម៉ោង ៨ព្រឹក ។ ដោយមាន​ការចូលរួម​ពីប្រជា​ពលរដ្ឋ​រងគ្រោះ ករណី​ដីធ្លី ករណី​ហិង្សា​ក្នុងគ្រួសារ ករណី​រំលោភ​សេព​សន្ថវៈ ជួញដូរ​ទៅប្រទេស​ចិន ម៉ាឡេស៊ី មកពី​សហគម​បុរីកីឡា បឹងកក់ ភ្នំបាត ខេត្ត​កំពង់ស្ពឺ រួមជាមួយ​​អ្នកសារ​​ព័តមាន​​ជាតិ និង អន្តរ​ជាតិ ប្រមាណ​ជាង ១០០នាក់ ក្រោម​​អធិបតី​​ភាព​​លោក ធន សារាយ ប្រធាន​​សមាគម​​អាដហុក។

ថ្លែងក្នុង​​ទិវាអន្តរ​​ជាតិ​នារី ៨មិនា ឆ្នាំ ២០១៥ លោក ធន សារាយ ប្រធាន សមាគម​អាដហុក បានលើក​​ឡើង​​អំពី​បញ្ហា​​ទំនាស់​​ដីធ្លី​រវាង​​ប្រជាពលរដ្ឋ និង​​អ្នកមាន​​អំណាច ដែល​ជារើយៗ ប្រជាពលរដ្ឋ​​ស្លូតត្រង់​​មិនត្រូវ​បាន​​អាជ្ញាធរ​​ដោះស្រាយ​ដីធ្លីអោយ បែរជា​​ត្រូវ​បាន​គេប្រើ​ប្រព័ន្ធ​តុលាការ​ចាប់ដាក់​ពន្ធនាគារ​ថែមទៀត ធ្វើអោយ​ប្រជាពលរដ្ឋ​ត្រូវ​រង​អយុត្តិធម៌​ជាន់លើ​អយុត្តិធម៌គឺ បាត់បង់​ដីធ្លីហើយ ត្រូវជាប់​ពន្ធនាគារ​ទៀត ក្រៅពីករណី​ទំនាស់​ដីធ្លី ក៍មាន​ករណី​ហិង្២.2សាក្នុង​គ្រួសារ ករណី​រំលោភ​សេព​សន្ថវៈ ករណី​ជួញដូរ​ទៅប្រទេស​ចិន ម៉ាឡេស៊ី​ជាដើម។​ថ្លែងក្នុង​ទិវាអន្តរ​ជាតិនារី ៨មិនា លោក ធន សារាយ ក៏បានលើក​ឡើង​ពីកិច្ច​ខិតខំ​របស់អាជ្ញាធរ​ក្នុងការ​ដោះស្រាយ​ជូនប្រជាពល​រដ្ឋ​ខ្លះៗដែរ ដោយឡែក​តែករណី​ដែលអ្នក​មានអំណាច​នៅពីក្រោយខ្នង​គឺមិនត្រូវបាន​ដោះស្រាយ​ឡើយ លោក ធន សារាយ ក៏បាន​ចោទជា​សំណួរថា តើរដ្ឋាភិបាល​ចំណេញអ្វី? ខាតអ្វី? បានជា​មិនព្រម​ដោះស្រាយ​ជូនប្រជា​ពលរដ្ឋ លោក ធន សារាយ ក៏បាន​ថ្លែងទៅកាន់​ប្រជា​ពលរដ្ឋ​ថា សមាគម​អាដហុក និង​ខិតខំ​ប្រឹងប្រែង​អន្តរាគមន៏​ថែមទៀត​ក្នុងការ​ស្វែងរក​យុត្តិធម៌​សំរាប់​ប្រជា​ពលរដ្ឋ​ ទោះជាមិនមាន​សង្ឃឹម​ថាបាន ១០០%ក៏ដោយ។​ជាចុង​ក្រោយ​លោក ធន សារាយ បានសំណូមពរ​ទៅ​រដ្ឋាភិបាល សូមអោយ​ដោះ៣.3ស្រាយ​ទំនាស់ជូន​ប្រជាពលរដ្ឋ ជាពិសេស ស្ត្រីដែលកំពុង​ជាប់ពន្ធនាគារ​ទាំង​អយុត្តិធម៌ មេត្តាដោះលែង​ពួកគាត់​អោយមាន​សេរីភាព​ឡើងវិញ។

លោកស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី ស្រ្តី និង កុមារ ក៏បាន​លើកឡើង​ពីករណី​ហិង្សាក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ករណី​រំលោភ​សេពសន្ថវៈ ករណី​និទណ្ឌភាព​ដែលអាជ្ញាធរ​មិនដោះស្រាយ​ ហើយមិនព្រម​បញ្ជូនទៅ​តុលាការ និង​បានលើក​ពីការកើនឡើង​នូវករណី​ជួញដូរ​ទៅ​ប្រទេស​ចិន ដែល​ឆ្នាំ ២០១៤​មាន​ចំនួន ៥០ករណី​បើប្រៀប​ធៀប​ឆ្នាំ ២០១៣​មាន​តែ​ចំនួន ៨ករណី​ប៉ុណ្ណោះ ។បន្ទាប់​មក​ក៏មាន​ការ​ចែក​រំលែក​បទពិសោធន៏​ក៏ដូចជា​ទុក្ខកង្វល់​របស់​តំណាង​ជនរងគ្រោះ​ក្នុងទំនាស់​ដីធ្លី និង​ករណី​ជួញដូរ​កំលាំង​ពលកម្ម​ទៅក្រៅ​ប្រទេស​ផងដែរ ។