កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៣ សមាគមអាដហុក ខេត្តបាត់ដំបង បានបើកវគ្ក ផ្សព្វផ្សាយ ស្តីពី ការដោះស្រាយទំនាស់ ក្រៅប្រពន្ធ័តុលាការ នៅក្នុងបរិវេន វត្តតាង៉ែន ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ វគ្គនេះ ប្រព្រឹត្តទៅចាប់ផ្តើម ពីម៉ោង៩ ដល់ ម៉ោង១១ សម្របសម្រួល ដោយលោក យិន ម៉េងលី អ្នកសំរបសំរួល អាដហុក ខេត្តបាត់ដំបង និងមានការចូលរួម ពីអាជ្ញាធរភូមិ ឃុំ តំណាងប្រជាពលរដ្ឋ មកពី ភូមិតាង៉ែន ភូមិអូរតាញា និង ភូមិអូរពងមាន់ សរុប ចំនួន ១២៦នាក់ ស្រី ៤៤នាក់ ។
បន្ទាប់ពីមតិស្វាគមន៏របស់តំណាងអាជ្ញាធរឃុំ លោក យិន ម៉េងលី អ្នកសំរបសំរួល អាដហុក ខេត្តបាត់ដំបង និង ជាមន្ត្រីទទួលបន្ទុក គំរោងដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ (ADR) បានធ្វើការជំរាបជូន អ្នកចូលរួមនាពេលនោះថា វគ្គ ផ្សព្វផ្សាយនេះ មានគោលបំណង ដើម្បីឲ្យ ប្រជាពលរដ្ឋយើងបានយល់ដឹងអំពីៈ
កម្មវិធីការដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការរបស់សមាគមអាដហុក ដែលជាកម្មវីធីថ្
យន្តការដោះសា្រយទំនាស់ក្រៅប្រពន្ធ័តុលាការ
និង ដំណើរការជ្រើសរើសសមាជិកគណៈកម្មការដោះស្រាយទំនាស់ឃុំតាក្រៀម
លោក យិន ម៉េងលី បានបន្តថា ដោយមើលឃើញថាបច្ចុប្បន្នប្រព័ន្ធយុត្តិធម៌នៅមានគំលាតឆ្ងាយពីប្រជាពលរដ្ឋ តាមជនបទ ដែលបញ្ហាខ្លះបងប្អូនអាចដោះស្រាយសម្រុះសម្រួលគ្នាបានសោះ តែដោយសារតែភាពចង់ឈ្នះចង់ចាញ់ និង ខ្វះការយល់ដឹង នាំឲ្យយបងប្អូនយើងក្តីក្តាំគ្នាខាត លុយកាក់ ពេលវេលា និងអាចឈានដល់មានគំនំគំគួនគ្នាថែមទៀតផង ។ ដូច្នេះហើយទើបចាប់ពីឆ្នាំ២០១៣នេះតទៅ ដោយមានការជួយឧបត្ថមគំាទ្រពីសហភាពអឺរ៉ុប និងម្ចាស់ជំនួយផ្សេងៗទៀត សមាគមអាដហុកបានចាប់ផ្តើមដំណើរការអនុវត្តន៏ គំរោងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយធ្វើការរួមសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសឃុំ សង្កាត់ និងអង្គការដៃគូដើម្បីជួយដោះស្រាយទំនាស់មួយចំនួន ពិសេសករណីរដ្ឋប្បវេណី ដោយប្រើប្រាស់ឧបករណ៏ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការទាំង២៣ ដែលសមាគមបានរៀបចំឡើងកន្លងមកជាមធ្យោបាយ ។
លោក យិន ម៉េងលី បានបន្តទៀតថា នៅក្នុងសង្គមមនុស្សមិនថាជាតិសាសណាទេ គឺចៀសមិនផុតតែងតែកើត មានទំនាស់ជាការធម្មតា តែអ្វី ដែលសំខាន់គឺការគ្រប់គ្រង និងដោះស្រាយទំនាស់ដោយសន្តិភាព និង អហិង្សាទេ ដែលអាច ធ្វើឲ្យសហគមន៏រស់នៅដោយភាពសុខដុម ។
បន្ទាប់មកលោក យិន ម៉េងលី ក៏បានធ្វើការជ្រើសរើសតំណាងអ្នកស្មគ្រ័ចិត្តចំនួន២នាក់ ដើម្បី ចូលជាសមាជិក គណៈកម្មការដោះស្រាយទំនាស់ឃុំ ជាលទ្ធផលបានទៅលើ (១)ឈ្មោះ ជឿង ឡន ភេទប្រុស និង (២)ឈ្មោះ ចាន់ បណ្តូល ភេទស្រី ដោយមានការគាំទ្ររភាគច្រើនបំផុតនៃអ្នកចូលរួម ។
ក្នុងឳកាសនោះដែរលោក នី សុខា អនុប្រធានផ្នែដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការ បានមានមតិបញ្ជាក់បន្ថែមថា ដូចគ្នានឹងខេត្តបាត់ដំបងដែរ សមាគមអាដហុកនិងធ្វើសកម្មភាពនេះ នៅគ្រប់ខេត្ត/ក្រុង ដោយឆ្នាំ២០១៣នេះយើងកំណត់យក ឃុំគោលដៅចំនួន៣៦ឃុំ ដើម្បីធ្វើការផ្សព្វផ្សាយពីគំរោងនេះ ព្រមទាំងរៀបចំបង្កើតគណៈកម្មការ សំរាប់ដោះស្រាយទំនាស់ តូចតាចដែលកើតមានក្នុងសហគមន៏ទៅថ្ងៃអនាគត ដើម្បីជាការជួយកាត់ បន្ថយការចំណាយក្នុងការប្តឹងផ្តល់ និងពិសេសការរក្សា បាននូវចំណងសាមគ្គីភាពក្នុងសហគមន៏ថែមទៀតផង ។
លោកបានបញ្ជាក់ទៀតថា ជាយុទ្ធសាស្ត្រដើម្បីឲ្យការសម្រុះសម្រួលមានប្រសិទ្ធភាព សមាគមនឹងបន្តពង្រឹងសមត្ថភាព ជំនាញការដោះស្រាយ ទំនាស់ដល់សមាជិកគណៈកម្មទាំងអស់ តាមរយៈការធ្វើវគ្គបណ្តុះបណ្តាល និង ផ្តល់យោបល់ពីមន្ត្រីជំនាញ ។
ពត៌មានលំអិតទំនាក់ទំនងជាមួយលោក នី សុខា អនុប្រធានផ្នែកដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ០១២៩៤៣៨៦០