សមាគម​អាដហុក​បើកវគ្គ​បណ្តុះបណ្តាល ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ដល់អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋ

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ សមាគម​អាដហុក​បានផ្តល់​ចំណេះដឹង​ទាក់ទង​ការធ្វើ​ទេសន្តរ​ប្រវេសន៏​ប្រកបដោយ​សុវត្ថិភាព ដល់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋជាជនបង្គោល ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយមាន​ការចូល​រួមពី លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​ប្រធាន​ភូមិ អនុប្រធានភូមិ និង​ប្រជាពលរដ្ឋ​​ជាជនបង្គោលសរុប ៣៥នាក់ ស្រី ១៥នាក់ ប្រុស ២០នាក់។ លោក នី លីហេង ជាគ្រូ​ឧទ្ទេសនាម​ក្នុងវគ្គបានលើក​ឡើងពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ស្របច្បាប់ ការធ្វើទេសន្តរប្រវេសន៏​មិនស្របច្បាប់ ភាពខុសគ្នា​រវាងការ​ធ្វើទេសន្តរ​ប្រវេសន៏​តាមក្រុមហ៊ុន ការធ្វើទេសន្តរ​ប្រវេសន៏​តាមមេខ្យល់ និងការធ្វើ​ទេសន្តរប្រវេសន៏​ដោយខ្លួនឯង ឬតាមមិត្តភ័ក្រ ជាមួយគ្នានោះដែរ លោក នី លីហេង ក៏បាន បញ្ជាក់ជូន​ពីសារៈសំខាន់​នៃការធ្វើ​កិច្ចសន្យា​ជាមុន មុនពេល​ធ្វើ​ទេសន្តរ​ប្រវេសន៏​ គ្រោះថ្នាក់​ក្នុងការធ្វើ​ទេសន្តរ​ប្រវេសន៏ និង​វិធីសាស្ត្រ​ជួយខ្លួនឯងពេលជួប​ឧបសគ្គ​ដូច​ជាត្រូវថៅកែ​វាយធ្វើបាប ត្រូវគេជួញដូរ​កំលាំង​ពលកម្ម ឬ​ជួញដូរ​ភេទជាដើម។ក្នុងវគ្គនេះដែរ មានការចូល​រួមជាសំណួរ ក៏ដូចជាការ​បញ្ចេញយោបល់​ផ្សេងៗ​ពីសិក្ខាកាមចូលរួម យ៉ាងច្រើនកុះករ រាក់ទាក់ និងស្និតស្នាល។

2

1   5

4

3