ភ្នំពេញ ថ្ងៃទី៣ កក្កដា២០១៣ ‑ សមាគមការពាសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានរៀបសន្និសីទសារពត៌មានព្រឹកនេះ នៅស្នាក់ការការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ លើកឡើងនូវបញ្ហាជួញដូរមនុស្ស និងពលករចំណាកស្រុកកម្ពុជា ក្នុងកំឡុងឆមាសទី១ ។ សមាគមអាដហុក បានសម្តែងនូវការព្រួយបារម្ភ ទាក់ទិននឹងការកើនឡើងនូវករណីជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុកកម្ពុជា ព្រមទាំងការកើនឡើងនូវបញ្ហានិទណ្ឌភាពនៃករណីទាំងនោះ ។ កំឡុងឆមាសទី១នៃឆ្នាំនេះ សមាគមអាដហុក បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍លើករណីជួញដូរមនុស្ស និង ការរំលោភសិទ្ធិពលករចំណាកស្រុកប្រមាណ១០៩ករណី ដែលបានប៉ះពាល់ដល់ជនរងគ្រោះ២៤០នាក់ ។ ចាប់ពីដើមឆ្នាំ សមាគមអាដហុកបានជួយសង្គ្រោះជនរងគ្រោះបានវិលត្រឡប់ មកក្នុងប្រទេសបានប្រមាណជាង៨០នាក់ ហើយភាគច្រើននៃស្ទើរតែមិនទទួលបានប្រាក់ខែពីការងារនេះទេ។
ការសង្កត់ធ្ងន់ ចំពោះបញ្ហាព្រួយបារម្ភ ដែលលើកឡើងក្នុងព្រឹត្តិកាណ៍ព្រឹកនេះ មានជនរងគ្រោះមួយចំនួនរងគ្រោះដោយសារក្រុមហ៊ុន ឈ្មោះ ចាយអេន អូសសីន អ៊ីនទែណាស់ស្យូណាល់ ហ្វីសសឺរី (Giant Ocean International Fishery co., Ltd )‑ភ្នាក់ងារបញ្ជូនពលករមួយ ត្រូវបានចោទប្រកាន់ពីបទជួញដូរពលករកម្ពុជា រាប់រយនាក់ ក្នុងឆ្នាំ២០១២ ទៅធ្វើការជាអ្នកនេសាទលើសមុទ្រ នៃប្រជុំកោះ នៅអាព្រិកខាងត្បូង ហ្វីជី និង សាំងហ្គាពួរ និងក្រោមការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ លំបាក ការវាយដំ និងការរំលោភបំពានលើរូបកាយ‑ ពលករចំណាកស្រុកបាននិយាយអំពីបទពិសោធន៍ របស់នៃការធ្វើការងារនៅក្រុមហ៊ុននេះ ។ សមាគមអាដហុក បានទទួលជួយជនរងគ្រោះ ចំនួន១២០នាក់ បានវិល ត្រឡប់មកប្រទេសកម្ពុជា និងដាក់បណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមប្រាក់ខែ និងសំណងជំងឺចិត្តបញ្ហានេះ ។
ពាក់ព័ន្ធនឹងបញ្ហាបានលើកឡើងនេះ និង បញ្ហពាក់ព័ន្ធផ្សេងៗទៀត ដែលទាក់ទិននឹងអំពើជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុក សូមមើលសេចក្តីថ្លែងការខាងក្រោម៖
——————————————————————————————
ពត៌មានបន្ថែមសូមទំនាក់ទំនង៖
‑លោកស្រី ជួន ចំរុង ប្រធានកម្មវិធីស្ត្រី និងកុមារ ទូរស័ព្ទលេខៈ ០១២ ៨៣២ ០៦៩
‑លោកស្រី លឹម មុនី អនុប្រធានកម្មវិធីស្ត្រី និងកុមារ ទូរស័ព្ទលេខៈ ០១២ ៨៣៤ ៤៤៩