សនិ្នសិទសារពត៌មាន ស្តីអំពី ការ​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

នៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៩ព្រឹក នៅទីស្នាក់ការ​សមាគម​អាដហុកភ្នំពេញ មានការរៀបចំ​ធ្វើសន្និសិទ​សារពត៌មាន ស្តីពី ការប្រឈម​របស់ពលករ​ខ្មែនៅ​ប្រទេសថៃ ដោយមាន​ការចូលរួមពី ៖

អ្នកស្រី ជួន ចំរុង ប្រធានផ្នែក​ស្រី្ត​សមាគម​អាដហុក

អ្នកស្រី គា សុផល មេធាវី

រួមជាមួយ​ជនរងគ្រោះ និងអ្នកសារ​ពត៌មាន​ជាតិ អន្តរជាតិ​បានចូលរួម​ផងដែរ។

អ្នកស្រី ជួន ចំរុង ប្រធានផ្នែក​ស្រី្តសមាគម​អាដហុក បានថ្លែង​ក្នុងកម្មវិធី​បើក​សន្និសិទ​សារពត៌មាន​ដោយបានលើក​ឡើងពី ការប្រឈម​របស់​ពលករខ្មែ ដែលបាន​កើតឡើង​ក្នុងឆ្នាំ ២០១៣ មានចំនួន ជាង២០០ករណី ក្នុងនោះ​ប្រទេសថៃ មានចំនួន ៧៥ករណី ។អ្នកស្រី ក៏បាន​លើកឡើងពីការ​ប្រឈមទាំង​នោះមានដូចជា ការបាត់ខ្លួន ការធ្វើទារុណកម្ម កាត់ប្រាក់ខែ ការហូប​មិន​គ្រប់គ្រាន់ ការបាញ់​សម្លាប់​តាមច្រក​ព្រំដែនជាដើម។

បន្ទាប់​មកអ្នកស្រី គា សុផល មេធាវី ក៏បានលើក​ឡើងពី ចំណាត់ការ និងភាព​អសកម្មរបស់មន្ត្រី​ពាក់ពន្ធ័​មានមន្ត្រី​ស្ថានទូតកម្ពុជា ប្រចាំនៅ​ប្រទេសថៃ ក្នុងការ​ដោះស្រាយ​លើករណី​នារីខ្មែរ ដែលត្រូវ​​បានថៅកែ​ជនជាតិថៃ​ធ្វើទារុណកម្ម។ ក្រោយពីមានការ​ថ្លែងពីដំណើររឿង​រ៉ាវរបស់​នារីរងគ្រោះ ក៏មានការ​សាកសួរពត៌មាន​ពីអ្នកសារពត៌​មានដែល​បានចូលរួម។ សមាគមអាដហុក​ក៏បានចែកជូន​សេចក្តី​ថ្លែងការណ៏ ដែលបញ្ជាក់​ពីកង្វល់​របស់ខ្លួន ចំពោះ​ចំណាត់ការស្វែង​រកយុត្តិធម៌ សំរាប់នារីរងគ្រោះ​ដែលត្រូវថៅកែ​ជនជាតិថៃ​ធ្វើទារុណកម្ម ដល់អ្នក​សារពត៌មាន​ដែលបាន​ចូលរួម។

DSC00803DSC00809