នារីរងគ្រោះ​ដោយការ​ជួញដូរ​ទៅ​ប្រទេស​ចិន ក្រោម​រូបភាព​អាពាហ៏ពិពាហ៏​បានមក​ដល់​ប្រទេស​កម្ពុជា

នារីរងគ្រោះ​ជួញដូរ​ទៅប្រទេស​ចិន វិលត្រឡប់មក​កម្ពុជាវិញ​ជា​បន្តបន្ទាប់​ជាកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីនៃ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ជាមួយ​និង​កិច្ចសហការ​អន្តរាគមន៏​របស់​សមាគម​អាដហុក ទៅ​នាយកដ្ឋាន​កុងស៊ុល និងច្បាប់ នៃក្រសួង​ការបរទេស និង​សហប្រត្តិបត្តិការ​អន្តរជាតិ​កម្ពុជា នារីរង​គ្រោះដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិនតាម​រូបភាព​រៀបអាពាហ៏​ពិពាហ៏ ត្រូវបាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញជា​បន្តបន្ទាប់។ ​នៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង៣០នាទីព្រឹក នារីរងគ្រោះ ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន​តាម​រូបភាព​រៀបអាពាហ៏​ពិពាហ៏ ឈ្មោះ ខ. កញ ត្រូវបាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពីមាន​វិធានការ​យ៉ាងយក​ចិត្តទុក​ដាក់​របស់​មន្ត្រីនៃស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុងសៀង​ហៃ​ប្រទេសចិន រួមសហការ​ជាមួយ​សមាគមអាដហុក ក្នុង​ការ​ផ្តល់ថ្លៃ​សំបុត្រ​យន្ត​ហោះ ដែលជាការ​ឧបត្ថម្ភ​ពីសប្បុរសជន​បរទេស។ សមាគមអាដហុក​រីករាយ​ក្នុងការ​សហការ​ផ្តល់ពត៌មាន​ទៅនាយ​កដ្ឋានកុង​ស៊ុល និងច្បាប់ នៃក្រសួង​ការបរទេស និងសហប្រត្តិបត្តិការ​អន្តរជាតិកម្ពុជា ក៏ដូច​ជាមន្ត្រី​នៃស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ដ៏ទៃ​ផ្សេងៗ​ទៀត ដើម្បីជួយ​ដល់ជនរង​គ្រោះ​កម្ពុជា​បានវិល​ត្រឡប់​មកប្រទេស​កំណើត​របស់ខ្លួនវិញ។ សមាគមអាដហុក​មានមោទនៈភាព​ចំពោះ​ចំណាត់​ការ​ទាំង​នេះ ហើយ​សង្ឃឹមថា និងមានជន​រងគ្រោះ​ដោយ​អំពើជួញដូរ​ទាំង​ផ្លូវភេទ និងពលកម្ម ត្រូវបាន​វិលមក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តប​ន្ទាប់។

Untitled-1

ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩

លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩

បញ្ជាក់ៈ ពេលមាន​នារីរង​គ្រោះវិល​មក​កម្ពុជាវិញ សមាគមអាដហុក​និ​ង​ជូនពត៌មានជា​បន្តបន្ទាប់​ទៀត​នាពេល​ក្រោយ។ សូមអរគុណ!