មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត គ័ងចូវ ប្រទេសចិន បានអោយសមាគមអាដហុកដឹងថា នារីរងគ្រោះកម្ពុជាចំនួន២នាក់ឈ្មោះ ហ. សរ អាយុ ២០ឆ្នាំ មានទីលំនៅភូមិ តាព្រាច ឃុំ ទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ និងឈ្មោះ ហ.ផល អាយុ២៧ឆ្នាំមានទីលំនៅភូមិ ០១ សង្កាត់ កាចាញ ស្រុក បានលុង ខេត្ត រតនគីរី បច្ចុប្បន្ននៅប្រទេសចិន និងវិលមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ០៨ ខែ ១២ ឆ្នាំ ២០១៤វេលាម៉ោង ៣រសៀល តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រុមគ្រួសារនារីរងគ្រោះដែលត្រូមមេខ្យល់ជួញដូរទៅលក់នៅប្រទេសចិនចំនួន ៤នាក់ឈ្មោះ ជ.សជ មានទីលំនៅ ភ្នំពេញ ឈ្មោះ ព.សស មានទីលំនៅ ខេត្តកំពង់ស្ពឺ និងនារីរងគ្រោះ ២នាក់ខាងលើ បានមកប្តឹងសមាគមអាដហុកអោយជួយ នៅអំឡុងខែ តុលា និងខែ វិច្ឆិកា ឆ្នាំ ២០១៤។ សមាគមអាដហុកបានអន្តរាគមន៏ទៅនាយកដ្ឋានកុងស៊ុល និងច្បាប់ នៃក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា។ ដោយមានកិច្ចអន្តរាគមន៍ពីមន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត គ័ងចូវ នារីរងគ្រោះ២នាក់ឈ្មោះ ហ. សរ និងឈ្មោះ ហ.ផល នឹងមកដល់កម្ពុជាវិញនៅថ្ងៃទី ០៨ ខែ ១២ ឆ្នាំ ២០១៤ ក្រោមការផ្តល់ថ្លៃសំបុត្រយន្តហោះពីសមាគមអាដហុក ដែលឧត្ថម្ភពីសប្បុរសជនបរទេសចំណែក ២នាក់ផ្សេងទៀតឈ្មោះ ជ.សជ និងឈ្មោះ ព.សស មិនទាន់ត្រូវបានវិលត្រឡប់មកវិញទេ ដោយសារតែការបំពេញសំណុំឯកសារមិនទាន់។
សមាគមអាដហុដ និងចុះផ្សាយពត៌មានបន្តពេលនារីរងគ្រោះមកដល់ប្រទេសកម្ពុជា។
ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩
លោកស្រី លឹម មុនី មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩
បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!