ស្រ្តីម្នាក់ឈ្មោះ គាវ គឹមហាន អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវបានប្តីឈ្មោះ ហូយ ថុង អាយុ ៥២ឆ្នាំ មុខរបរលក់សាច់ជ្រួក ចាក់និងកាំបិតចុងស្រួចសំរាប់ជៀសាច់គោចំត្រង់ក្រោមគល់ដោះខាងឆ្វេង លិចមួយកាំបិត បណ្ដាលអោយដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ ដោយសាតែមានទំនាស់ពាក្យសំដីរឿងលក់សាច់ជ្រូកមិនអស់ ជនរងគ្រោះជាប្រពន្ធចង់ក្លះសេទុកលក់ថ្ងៃស្អែក តែប្ដី ថា ស្អុយមិនអោយក្លះសេទុក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៦និង១០នាទីល្ងាច នៅផ្ទះឈ្មោះ ហួយ សេង ភេទស្រី អាយុ ៦១ឆ្នាំ ស្ថិតនៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
ជនរងគ្រោះមានកូន ពីរនាក់ ប្រុសម្នាក់ អាយុ ១១ឆ្នាំ និង ស្រីម្នាក់ អាយុ ១០ឆ្នាំ។ ជនប្រព្រឹត្តជាមនុស្សធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារ ជនរងគ្រោះដែលស្លាប់ជាប្រពន្ធ ទី៤ ឯ ប្រពន្ធទី១ ទី២ និងទី៣ ត្រូវបានឈ្មោះ ហួយ ថុង ប្រើអំពើហិង្សាធ្ងន់ធ្ងររហូតទ្រាំមិនបានត្រូវលែងលះគ្នា។បន្ទាប់ពីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធរួច ជនប្រព្រឹត្តបានរត់គេចខ្លួន រហូតដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទើបចាប់ខ្លួនបានក្នុងភូមិ តាយ៉ុង ឃុំ ដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការសហការរបស់សមាគមអាដហុក រួមជាមួយអង្គការសង្គមស៊ីវិលដ៏ទៃទៀតជាមួយនិងអាជ្ញាធរប៉ូលិស។ បច្ចុប្បន្នជនប្រព្រឹត្តត្រូវបានឃុំខ្លួននៅពន្ធនាគារ សមាគមអាដហុកនិងបន្តតាមដានចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៅទៀត។