ចំនួនបាតុករ ក្នុងមហាបាតុកម្ម កាន់តែច្រើនឡើង

សមាគអាដហុកបានធ្វើការ អង្កេតយ៉ាងយកចិត្តទុកដាក់ និងបានសង្កេតឃើញថា នៅថ្ងៃទី២៥ និង ២៦ខែធ្នូ ឆ្នាំ២០១៣ មានរោងចក្រប្រមាណ ១២៥ រោងចក្រនៅ ទូទាំងប្រទេស បានសំរេចធ្វើកូដកម្ម មិនចូលធ្វើការ ដែលមានមកម្មករ កម្មការនី ប្រមាណជា ៣១៥,០០០ នាក់ ការធ្វើកូដកម្ម។ បាតុកម្ម ដោយកម្មករ កម្មការនី ក្នុងគោលបំណង ទាមទា អោយរដ្ឋាភិបាល ដំឡើងប្រាក់ខែគោល អប្បបរិមា ១៦០ ដុល្លា ក្នុង ១ខែ។ ជាមួយនឹងការ ធ្វើកូដកម្ម នៅតាមបណ្ដា រោងចក្រ ក៏មានបាតុករ ដែលជាកម្មករ កម្មការនី ជាច្រើន ម៉ឺន នាក់បានធ្វើដំណើរ ចូលរួមធ្វើបាតុកម្ម ជាមួយ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ស្របពេលដែល គណបក្សនេះ បាននឹងកំពុង ធ្វើមហាបាតុកម្ម អហិង្សា ដើម្បី ទាមទាអោយមានការបោះឆ្នោត ឡើងវិញ ក្រោយពីគណបក្សនេះ មិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ជាតិកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងមក។ ជាមួយគ្នានេះផងដែរ សម្ព័ន្ធនិសិ្សត បញ្ញាវន្ត កម្ពុជា ក៏បានចេញសេចក្ដីអំពាវនាវ មួយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ អោយ សិស្ស និស្សិត បញ្ញាវន្ត ទាំងអស់ចូលរួម មហាបាតុកម្ម ជាមគណបក្សសង្គ្រោះជាតិ ផងដែរ នេះគឺជា ការវិវឌ្ឍន៍ ថ្មីមួយដែល កម្លាំងមហាជនស្ទើរតែ គ្រប់ផ្នែកបាន ធ្វើចលនា ទាមទា អោយមានការបោះឆ្នោតឡើងវិញ។