ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង៤ល្ងាច ក្នុងភូមិ ថ្នល់បែក សង្កាត់ រកាក្រៅ ក្រុង ដូនកែវ ខេត្ត តាកែវ កុមារីឈ្មោះ អ សភ អាយុ ៤ឆ្នាំ ត្រូវបានឪពុកចុងឈ្មោះ ដ វន អាយុ ២៦ឆ្នាំ មុខរបរជាងសំណង់ វាយដំបណ្តាលអោយរងរបួសជាទម្ងន់ស្ទើស្លាប់ ដោយសំអាងថា មកពីកុមារីរងគ្រោះទៅលេងលើថ្នល់។ តាមការបញ្ជាក់របស់អ្នកជិតខាងអោយដឹងថា បុរសជាឪពុកចុងបានវាយកុមារីរងគ្រោះរយះពេល២ថ្ងៃមកហើយ គឺថ្ងៃទី ២៥ និង ២៦ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលការវាយនេះអាចមកពីការប្រច័ណ្ឌ ព្រោះតែកុមារីរងគ្រោះមានមុខមាត់ដូចជាឪពុកបង្កើត។ ជនប្រព្រឹត្តជាឪពុកចុងត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីទទួលបណ្តឹងរបស់សាច់ញាតិកុមារីរងគ្រោះ។
បច្ចុប្បន្នសមាគមអាដហុកក៏បានផ្តល់មេធាវីការពារក្តីជូនកុមារីរងគ្រោះនៅតុលាការ និងបន្តតាមដានករណីនេះជាបន្តទៅទៀត។